ធ្មេចបើកៗ ដល់ថ្ងៃចាប់រង្វាន់ស៊ីម៉ងត៍អូដ្ឋទៀតហើយ!
26-09-2025 18:15
(ភ្នំពេញ)៖ ធ្មេចបើកៗការចាប់រង្វាន់ស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍វីបានត្រឡប់មកវិញហើយ! ប្រិយមិត្តបានដឹងរួចមកហើយថាកន្លងមក ស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍វី បានបង្កើតរឿងប្លែកមួយ ក្រោយក្លាយជាក្រុមហ៊ុនស៊ីម៉ងត៍ដំបូងគេក្នុងស្រុក ដែលដាក់ឱ្យមានរង្វាន់សាច់ប្រាក់ក្នុងបាវ រួមទាំងមានសន្លឹកឆ្នោតផ្សងសំណាងរង្វាន់ធំៗជាច្រើនដូចជា រថយន្ត, ទំនើប និងម៉ូតូ រួមទាំងទូរសព្ទជាច្រើនគ្រឿង។

នេះបើតាមប្រសាសន៍អ្នកឧកញ៉ា លាង ពៅ អគ្គនាយកក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍វី របស់ក្រុមហ៊ុនមេ ជីប ម៉ុង បានលើកឡើងថា «ដើមចមនៃការបង្កើតរង្វាន់នេះឡើង គឺដើម្បីតបស្នងដល់ការគាំទ្ររបស់រាល់អតិថិជនទាំងអស់ ដែលបានគាំទ្រស៊ីម៉ងត៍អូដ្ឋ តាំងពីដំបូងរហូតមកទល់បច្ចុប្បន្ន។ មួយជ្រុងទៀតអ្នកឧកញ៉ា ក៏ចង់ផ្តល់ជូនសំណាងដល់ជាងសំណង់គ្រប់រូប អាចមានឱកាសផ្លាស់ប្តូរជីវភាព។ តើធ្វើបែបណាទើបអាចទទួលបានរង្វាន់?
គួរបញ្ជាក់ថា រង្វាន់សាច់ប្រាក់សុទ្ធចាប់ពី ៥០០០រៀលរហូតដល់ ១០០ដុល្លារ ដោយគ្រាន់តែហែកបាវអ្នកនឹងអាចមានឱកាសទទួលបានរង្វាន់សាច់ប្រាក់សុទ្ធ ឬទទួលបានសន្លឹកឆ្នោតមហាសំណាងដោយតម្រូវឱ្យបំពេញឈ្មោះ លេខទូរសព្ទនិង អាស័យដ្ឋាន របស់លោកអ្នក។
តើគេចាប់រង្វាន់នៅថ្ងៃណា?
ការចាប់រង្វាន់ឆ្នោតមហាសំណាងរបស់ស៊ីម៉ងត៍អូដ្ឋ ស៊ីមោះងត៍វី នឹងធ្វើឡើងនៅថ្ងៃទី០៤ ខែតុលាខាងមុខនេះ ដែលនឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍បាយ័ន និងទំព័រហ្វេសប៊ុក Camel Cambodia៕