ពានរង្វាន់ «ស្វាយរៀងខាប់» អាយុក្រោម១៥ឆ្នាំ លើកទី២ ឆ្នាំ២០២៥ បានធ្វើការប្រជុំបច្ចេកទេស និងចាប់ពូល
27-09-2025 16:09
(ស្វាយរៀង)៖ ក្រុមបាល់ទាត់ចំនួន១៥ក្រុម មកពីបណ្តាស្រុក-ក្រុង ទាំង៨ទូទាំងខេត្តស្វាយរៀង បានចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តការណ៍ប្រកួតពានរង្វាន់បាល់ទាត់ ស្វាយរៀង ខាប់ អាយុក្រោម១៥ឆ្នាំ លើកទី២ ឆ្នាំ២០២៥ នេះ។

ការប្រកួតនឹងចាប់ផ្តើម នៅថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ប្រកួតនៅលើទីលានបាល់ទាត់ នៃវិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ ដែលប្រកួតរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ និងថ្ងៃឈប់សម្រាក់។
រូបមន្តបែងចែកពូល គឺបែងចែកជា ៤ពូល ក្នុងនោះ ៣ពូលមាន ៤ក្រុម និង ១ពូលមាន ៣ក្រុម ដោយធ្វើការប្រកួតចំនួន២ជើង និងយកចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ ឡើងទៅវគ្គ ៨ក្រុមបន្តទៀត។
ក្នុងនោះដែរ គណៈកម្មការប្រកួតបានឧបត្ថម្ភសម្ភារៈកីឡាដល់ចូលប្រកួត ពានរង្វាន់ ស្វាយរៀង ខាប់ យុវជនអាយុក្រោម១៥ឆ្នាំ លើកទី២ ឆ្នាំ២០២៥ នេះផងដែរ៕