«ប៊ូសស្រ្តង» ជួយគុនខ្មែរ! អ្នកខ្លាំងពូកែក្លាយជាទូតសុឆន្ទៈរបស់ «ប៊ូសស្រ្តង» ម្ដង៣នាក់
27-09-2025 20:01
(ភ្នំពេញ)៖ កក្រើកមេឃ កក្រើកដីក្នុងថ្ងៃតែ១នៅខណ្ឌកំបូល ប៊ូសស្រ្តងលេងឈុតធំរៀបចំប្រកួតប្រដាល់ដ៏ធំវាយលក្ខណៈអំបោះឆៅ លើសង្វៀនមូល BOOSTRONG KING OF THE RING KUN KHMER ថែមទាំងចុះហេត្ថលេខាប្រកាសទូតសុឆន្ទៈថ្មីម្ដង៣នាក់។

អបអរសាទរកីឡាករគុនខ្មែរលំដាប់ A ធឿន ធារ៉ា, អេ អាំម៉ារីនភូថង និង ម៉ឺន មេឃា ក្លាយជាទូតសុឆន្ទៈក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តងជាផ្លូវការចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ។
គួរបញ្ជាក់ផងដែរថា ប៊ូសស្រ្តង គឺជាក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងដ៏ធំដែលមានចិត្តល្អ តែងតែជួយគុនខ្មែរជាហូរហែធ្លាប់ផ្ដល់ផ្ទះ ផ្ដល់ឡានសរុប៧គ្រឿង និងប្រាក់ឧបត្ថម្ភជាច្រើនលើកទឹកចិត្តកីឡាករគុនខ្មែរ។
ប៊ូសស្រ្តងផលិតផលខ្មែរ ឆ្ងាញ់ រសជាតិដិតជ្រៅ!
ប៊ូសស្រ្តងជួយគុនខ្មែរ ស្រលាញ់គុនខ្មែរ ញុំាប៊ូសស្រ្តង!៕