ក្រោយរង់ចាំអស់រយៈពេលជិត ១សតវត្សរ៍   ក្រុម Brantford បានយកឈ្នះ Man United ៣-១ ក្នុងលីគ

27-09-2025 21:43

(ឡុងដ៍)៖ ពេលនេះក្រុមបាល់ទាត់ឃ្មុំ Brantford រកបានជ័យជម្នះបានមកវិញហើយ ក្នុងរយៈពេល ៨៨ឆ្នាំ ពោលគឺជិត១សតវត្សរ៍ នៅការបំបាក់ក្រុមបិសាចក្រហម Manchester united ៣-១ ក្នុងប្រកួតលីគអង់គ្លេស Premier league សប្តាហ៍ទី៦ រដូវកាលនេះ។

លទ្ធផលដ៏កម្រនេះ គឺបានមកពីការស៊ុតរបស់ Igor Thaigo ២គ្រាប់ម្នាក់ឯង និង Mathias Jensen ជើងទី១ ក្រោមការដឹកនាំដោយលោក Keith Andrews ក្នុងទឹកដីរបស់ពួកគេ, នេះបើតាមការចេញផ្សាយរបស់ ESPN៕