បារាំង ស្នើឲ្យ Telegram លុបចោលឆានែលមួយចំនួននៅប្រទេសម៉ុលដាវី

29-09-2025 10:27

(បរទេស)៖ នាយកប្រតិបត្តិកម្មវិធីផ្ញើសារដ៏ល្បី Telegram លោក Pavel Durov បានអះអាងថា អាជ្ញាធរបារាំងតាមរយៈភ្នាក់ងារម្នាក់ដែលមិនបានបង្ហាញឈ្មោះ បានស្នើឱ្យ Telegram លុបឆានែលមួយចំនួននៅប្រទេសម៉ុលដាវី មុនថ្ងៃបោះឆ្នោតសភានៅទីនោះ។

តាមការអះអាងរបស់លោក Pavel Durov គឺការស្នើសុំនេះ ត្រូវបានធ្វើឡើងក្នុងបំណងឱ្យលោកសហការណ៍ ជាថ្នូរនឹងការជួយឱ្យស្ថានភាពច្បាប់របស់លោកនៅបារាំងកាន់តែប្រសើរ ព្រោះបច្ចុប្បន្នលោកកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការបារាំង។ Telegram បានលុបឆានែលខ្លះៗដែលមិនអនុវត្តន៍តាមគោលការណ៍ជាក់ស្តែងរបស់ក្រុមហ៊ុន ឬលំអៀង ប៉ុន្តែលោកទទួលបានថា មានឆានែលភាគច្រើនមិនបានលំអៀងនឹងច្បាប់នៃ Telegram ឡើយ។ តែចំណុចរួមគ្នាគឺ ឆានែលទាំងនោះបង្ហាញមតិផ្ទុយនឹងនយោបាយរបស់រដ្ឋាភិបាលម៉ុលដាវី ឬបារាំង។ លោក Pavel Durov បាននិយាយថា ការស្នើនេះគួរត្រូវបានចាត់ទុកថាជាការគ្របដណ្តប់លើសេរីភាពនយោបាយ ហើយអាចជាការជ្រៀតជ្រែកដល់ការធ្វើការរបស់តុលាការនៅបារាំងផងដែរ។

គួរជម្រាបថា ប្រទេសម៉ុលដាវី បានធ្វើការបោះឆ្នោតសភានៅថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២៥។ នេះគឺជាការបោះឆ្នោតសំខាន់ ដើម្បីកំណត់ទិសដៅនយោបាយរបស់ប្រទេស។ លោក Pavel Durov ក៏កំពុងជួបការប្រឈមផ្លូវច្បាប់នៅបារាំង ដែលអាចជាការដាក់សម្ពាធសម្រាប់ឲ្យលោកទទួលការសហការណ៍នឹងសំណើរដែលលោកបានបដិសេធ៕