សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ ចុះ «MOU» ជាមួយធនាគារភ្នំពេញពាណិជ្ជកម្ពុជា ក្នុងភាពជាដៃគូលើការពង្រឹងកិច្ចសហការ និងបង្កើនឱកាសអប់រំ

29-09-2025 13:06

(ភ្នំពេញ)៖ សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ កាលពីពេលថ្មីៗនេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងភាពជាដៃគូជាមួយធនាគារភ្នំពេញពាណិជ្ជកម្ពុជា ដែលជាជំហានដ៏សំខាន់មួយ ក្នុងការពង្រឹងកិច្ចសហការ និងបង្កើនឱកាសអប់រំសម្រាប់សហគមន៍ ក្រោមអធិបតីភាពលោក ប៊ុន សុផាត សមាជិកប្រតិបត្តិក្រុមប្រឹក្សាភិបាល នៃសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងលោក ឡុង ប៊ុនរ៉ា ប្រធានសាខាធនាគារភ្នំពេញពាណិជ្ជកម្ពុជា។

ក្នុងកិច្ចសហការនេះ សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ មានក្តីរីករាយក្នុងការផ្តល់អាហារូបករណ៍ សម្រាប់បុគ្គលិកធនាគារភ្នំពេញពាណិជ្ជកម្ពុជា និងកូនៗរបស់ពួកគេ ដើម្បីមានឱកាសសិក្សា និងជាផ្នែកមួយនៃកិច្ចអភិវឌ្ឍសហគមន៍ តាមរយៈបរិយាកាសអប់រំដ៏មានគុណភាព ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។

ឧត្តមប្រយោជន៍ដែលទទួលបានពីការសិក្សា នៅសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងហ្គ្រេនភ្នំពេញ៖

១. កម្មវិធីសិក្សាមាន ៣ ភាសា (ខ្មែរ-អង់គ្លេស-ចិន)
២. កម្មវិធីសិក្សាជាតិទំនើបបែបសតវត្សរ៍ទី២១ បង្រៀនដោយគ្រូមានបទពិសោធន៍ច្រើនឆ្នាំ
៣. កម្មវិធីអនុវត្តជាក់ស្តែង (មុខវិជ្ជាវិទ្យាសាស្ត្រ) តាមរយៈបន្ទប់ពិសោធន៍មានសម្ភារៈសំបូរបែប
៤. កម្មវីធីសិក្សាអន្តរជាតិស្តង់ដារ Cambridge UK (English) និង YCT, HSK and HSKK (Chinese)
៥. កម្មវិធីសិក្សាបច្ចេកវិទ្យា និងឌីជីថល
៦. កម្មវិធីបណ្តុះគុណធម៌ និងមគ្គុទ្ទេសគ៏ (ការពង្រឹងវិន័យ សីលធម៌ គុណធម៌ គឺជាយន្តការគ្រឹះដែលត្រូវបានផ្តោតការយកចិត្តទុកដាក់ខ្ពស់)
៧. កម្មវិធីសិល្បៈ និងកីឡា
៨. កម្មវិធីសមាធិ (អប់រំចិត្ត អភិវឌ្ឍន៍ផ្នែកអារម្មណ៍ និងសតិបញ្ញាស្មារតី)
៩. កម្មវិធីតម្រង់ទិសសិស្ស និងប្រឹក្សាយោបល់
១០. កម្មវិធី Survival Skill and Life Skill
១១. កម្មវិធីប្រកួតប្រជែងសមត្ថភាពសិស្សទាំងក្នុងសាលា កម្រិតជាតិ និងអន្តរជាតិ
១២. កម្មវិធីទស្សនកិច្ចសិក្សាក្នុងស្រុក និងក្រៅស្រុក
១៣. កម្មវិធីសិក្សាភាសាអង់គ្លេសពេញម៉ោង និងក្រៅម៉ោង ស្តង់ដារអន្តរជាតិ Cambridge UK និងកម្មវិធីប្រឡងតេស្តស្តង់ដារអន្តរជាតិ នៃចក្រភពអង់គ្លេស
១៤. កម្មវិធីសិក្សាភាសាចិនពេញម៉ោង និងក្រៅម៉ោង ស្តង់ដារអន្តរជាតិ YCT, HSK and HSKK និងកម្មវិធីប្រឡងតេស្តស្តង់ដារអន្តរជាតិចិន។

ទទួលចុះឈ្មោះសិស្សថ្មី ចូលរៀនជារៀងរាល់ថ្ងៃ!៖

សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងហ្គ្រេនភ្នំពេញនៅតែបន្តទទួល ការចុះឈ្មោះសិស្សថ្មី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដូចនេះ សូមមាតាបិតាប្រញាប់ចុះឈ្មោះឱ្យទាន់ពេល ដើម្បីឱ្យកូនៗទទួលបានឱកាសចូលរៀនក្នុងបរិយាកាសសិក្សាដ៏មានគុណភាព។

* ឱកាសទទួលបានអាហារូបករណ៍៖

សាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាសែនសុខ និងហ្គ្រេនភ្នំពេញ ផ្ដល់អាហារូបករណ៍ពិសេសជូនសិស្សថ្មី គ្រប់រូប ដោយគ្រាន់តែធ្វើតេស្ត និងចុះឈ្មោះចូលរៀន នឹងទទួលបានអាហារូបករណ៍ភ្លាម។
* វគ្គសិក្សាថ្មីសម្រាប់កម្មវិធីភាសាអង់គ្លេស-ចិនទូទៅពេញម៉ោង និងក្រៅម៉ោងគ្រប់កម្រិត ទទួលធ្វើតេស្ត និង ចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ...
* ព័ត៌មានបន្ថែមសូមទំនាក់ទំនង សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងសាខាហ្គ្រេនភ្នំពេញ តាមទូរស័ព្ទលេខៈ
* សាខាសែនសុខ៖ ០៧៧ ៩៥៩ ២២២ / ០២៣ ៩៩៩៩ ៣៦ / ០២៣ ៩៩៩៩ ៨៧។
* សាខាហ្គ្រេនភ្នំពេញ៖ ០១៦ ៨៨៨ ៣១៩ / ០៧៧ ៨៨៨ ៣១៩ / ០៦៨ ៨៨៨ ៣១៩៕