សញ្ញាបត្រស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ «IFRS» ជាជំនាញដ៏សំខាន់សម្រាប់ម្ចាស់សហគ្រាសធន់តូច និងមធ្យម

30-09-2025 12:06

(ភ្នំពេញ)៖ ក្នុងសេដ្ឋកិច្ចកម្ពុជា ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស អាជីវកម្មធុនតូច និងមធ្យម គឺជាកត្តាចម្បង នៃការបង្កើតឱកាសការងារ និងការច្នៃប្រឌិត។ ទោះជាយ៉ាងណា ដើម្បីអាចប្រកួតប្រជែងក្នុងទីផ្សារ ក្នុងស្រុក និងអន្តរជាតិ អាជីវកម្មទាំងនេះត្រូវការប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងរបាយការណ៍ហិរញ្ញវត្ថុ ដែលមានស្តង់ដារអន្តរជាតិ និងមានការទទួលស្គាល់ទូទាំងពិភពលោក។ នេះហើយជាមូលហេតុដែល សញ្ញាបត្រស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ (IFRS) សម្រាប់អង្គភាពធុនតូច និងមធ្យមជាកម្មវិធីសិក្សាដ៏សំខាន់ ដែលអ្នកជំនាញ និងម្ចាស់អាជីវកម្មកម្ពុជាមិនគួរមើលរំលង។

ដោយឡែកទោះបីជាអាជីវកម្មធន់តូច និងមធ្យមនៅប្រទេសកម្ពុជាមានការលូតលាស់ប្រសើរឡើង អាជីវកម្មមួយចំនួននៅតែប្រឈមនឹងបញ្ហាផ្សេងៗ ទាក់ទងនឹងហិរញ្ញវត្ថុដោយសារតែខ្វះព័ត៌មានហិរញ្ញវត្ថុត្រឹមត្រូវ ការគ្រប់គ្រងប្រតិបត្តិការមិនច្បាស់លាស់ ដែលជាហេតុធ្វើឲ្យពួកគេមានការពិបាកក្នុង ការស្នើសុំហិរញ្ញប្បទាន។

ដូចនេះដើម្បីជាដំណោះស្រាយជូនដល់ម្ចាស់អាជីវកម្មធន់តូច និងមធ្យមដែលជួបបញ្ហាដូចខាងលើ CamEd Business School មានវគ្គសិក្សាខ្លីដែលមានឈ្មោះថា សញ្ញាបត្រស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ (IFRS) សម្រាប់អង្គភាពធុនតូច និងមធ្យម។ វគ្គសិក្សានេះផ្តោតសំខាន់ លើចំណុចសិក្សាគោលមួយចំនួនដូចជា ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដារអន្តរជាតិ IFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម។ វគ្គសិក្សានេះ ក៏នឹងពន្យល់អំពីវិធីសាស្រ្តក្នុងការកត់ត្រា ចំណូលគណនាពន្ធលើប្រាក់ចំណូល និងធ្វើរបាយការណ៍លំហូរសាច់ប្រាក់ និងជំនាញគណនេយ្យផ្សេងៗ ទៀតដែលជាប្រយោជន៍ក្នុងការគ្រប់គ្រងសហគ្រាស។

CamEd Business School កំពុងតែបើកទទួលចុះឈ្មោះនិស្សិតសម្រាប់វគ្គសិក្សាថ្មីឆ្នាំ២០២៦ ដែលនិស្សិតអាចដាក់ពាក្យតាមរយៈលីង https://apply.cam-ed.com/ifrs-register។ សម្រាប់ព័ត៌មានបន្ថែម និស្សិតអាចទាក់ទងមកកាន់លេខទូរស័ព្ទ ០១០ ៩៨៦ ៥២៣ / ០៧០ ៦៧៣ ៦៧៣ ក៏ដូចជាតាមរយៈតេឡេក្រាមលេខ ០៧៨ ៥៨៨ ៨៨៦ ឬក៏តាមរយៈអ៊ីមែល [email protected]