Alvarez នឹងអវត្តមានរហូតដល់ពាក់កណ្តាលឆ្នាំ២០២៦ បន្ទាប់ពីការវះកាត់កែងដៃ

01-10-2025 10:02

(ម៉ិកស៊ិក)៖ កីឡាករប្រដាល់សកល Canelo Alvarez បន្ទាប់ពីទទួលការវះកាត់កែងដៃ ពេលនេះត្រូវបានចេញរបាយការណ៍មកថា នឹងត្រូវអវត្តមានពីសង្វៀនក្នុងរយៈពេលរហូតដល់ពាក់កណ្តាលឆ្នាំ២០២៦ ។

ការវះកាត់កែងដៃរបស់ Canelo Alvarez គឺធ្វើឡើងក្រោយពេលកីឡាករសញ្ជាតិម៉ិកស៊ិកវ័យ ៣៥ឆ្នាំរូបនេះ ប្រកួតចាញ់កីឡាករ Terence Allan Crawford ក្នុងលំដាប់ពិន្ទុជាឯកច្ឆន្ទ ១២ទឹក (៤២-០) កាលពីថ្ងៃទី១៣ ខែកញ្ញាកន្លងទៅនេះ នៅទីក្រុង Las Vegas ។ ក្នុងប្រកួតដណ្តើមខ្សែក្រវ៉ាត់ Super Middleweight ។

បានរាយការណ៍ពី ESPN បានឱ្យដឹងថា Alvarez មានបញ្ហាឈឺចាប់កែងដៃ ដែលបានកើតមានបញ្ហានេះអស់ជាច្រើនសប្តាហ៍មកហើយ នឹងតម្រូវអវត្តមានយ៉ាងហោចណាស់ពីរខែមុនពេលអាចត្រលប់ទៅហ្វឹកហាត់វិញក្នុងរយៈពេល ១២ទៅ ១៥សប្តាហ៍ខាងមុខ៕