ក្រុមហ៊ុន TVS Tuk Tuk Cambodia បានដាក់ដំណើរការការធានា ៣ឆ្នាំ ឬ ៥០,០០០គីឡូម៉ែត្រ សម្រាប់ម៉ូតូកង់បី TVS ថ្មី ដើម្បីបង្កើនទំនុកចិត្ត និងទំនួលខុសត្រូវខ្ពស់សម្រាប់អ្នកបើកបរ

01-10-2025 10:27

(ភ្នំពេញ)៖ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី 01 ខែតុលា ឆ្នាំ 2025 នេះតទៅ ក្រុមហ៊ុន TVS Tuk Tuk Cambodia បានប្រកាសដោយមោទនភាពអំពីការដាក់ដំណើរការការធានារយៈពេល ៣ឆ្នាំ ឬ ៥០,០០០គីឡូម៉ែត្រ សម្រាប់ម៉ូតូកង់បី TVS ទាំងអស់ ជាជំហានកំណត់ស្តង់ដារថ្មីនៃភាពដែលអាចទុកចិត្ត និងសេវាបន្ទាប់ពីការលក់នៅទីផ្សារកម្ពុជា។ ការផ្តល់ជូនការធានានេះ គឺសម្រាប់តែអតិថិជនដែលប្រើប្រាស់ប្រេងម៉ាស៊ីន TVS Tru4 DuraLife និងគ្រឿងបន្លាស់សុទ្ធពីក្រុមហ៊ុនប៉ុណ្ណោះ។

កម្មវិធីការធានាបន្ថែមនេះ បង្ហាញពីការប្តេជ្ញាខ្លាំងរបស់ ក្រុមហ៊ុន TVS ចំពោះអ្នកបើកបរម៉ូតូកង់បី ដែលពឹងផ្អែកលើយានយន្តរបស់ខ្លួន រៀងរាល់ថ្ងៃសម្រាប់រកចំណូល។ ជាមួយនឹងយុទ្ធនាការនេះ អតិថិជន TVS អាចរីករាយនឹងការការពាររយៈពេលវែងជាងមុន ការបន្ថយហានិភ័យ និងការទុកចិត្ត កាន់តែច្រើន ក្នុងអំឡុងពេលជាម្ចាស់យានយន្ត។

លោក Gary Ng នាយកទូទៅ នៃ ក្រុមហ៊ុន ម៉ូតូកង់បី TVS Tuk Tuk Cambodia បានលើកឡើងថា៖ «យើងយល់ឃើញថា ម៉ូតូកង់បី មិនមែនជាយានយន្តធម្មតាទេ វាគឺជាប្រភពចំណូលប្រចាំថ្ងៃសម្រាប់គ្រួសារនិងប្រជាជនកម្ពុជាជាច្រើន។ យើងក៏មានតំណាងចែកចាយលើសពីរ ២០ ទីតាំង និង ផ្នែកសេវាកម្មជាង ៨០ ទីតាំងគ្របដណ្តប់ទូទាំង ២៥ខេត្ត-ក្រុង»

លោកនាយកក៏បានបន្ថែមទៀតថា តាមរយៈផ្តល់ជូនការធានារយៈពេល ៣ ឆ្នាំ នេះ គឺយើងកំពុងផ្តល់ទំនុកចិត្តដល់អ្នកបើកបរ និងអ្នកប្រើប្រាស់ម៉ូតូកង់បីអោយបានជ្រាបថា ក្រុមហ៊ុន TVS ឈរលើគោលជំហរ រឹងមាំ ខ្លាំងក្លាចំពោះគុណភាព សេវាកម្មជួសជុល និងភាពរឹងមាំនៃម៉ូតូកង់បីរបស់យើង។

សូមបញ្ជាក់ដែរថា ការធានា ៣ឆ្នាំនេះ គ្របដណ្តប់លើផ្នែកច្រើនប្រភេទ និងធានាថាអតិថិជនទទួលបានគ្រឿងបន្លាស់ជំនួសដើមរបស់ ក្រុមហ៊ុន TVS និងសេវាកម្មដោយអ្នកជំនាញ ក្នុងបណ្តាញសេវារបស់ក្រុមហ៊ុនទូទាំងប្រទេស។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន TVS មានបំណងបង្កើនទំនុកចិត្តរបស់អតិថិជន និងបន្តពង្រឹងកេរ្តិ៍ឈ្មោះ គុណភាព និងសេវាកម្មល្អ ក្នុងចំណោមម៉ាកម៉ូតូកង់បី ដែលអាចទុកចិត្តបាន ខ្ពស់បំផុតនៅកម្ពុជា។

ការចេញផ្សាយកម្មវិធីការធានានេះ បន្លឺលក្ខណៈបេសកកម្មរបស់ TVS ក្នុងការផ្តល់ដំណោះស្រាយចល័តដែលមានតម្លៃសមរម្យ មានភាពធន់ល្អនិងអាចទុកចិត្តបាន ព្រមទាំងបន្តគាំទ្រអ្នកបើកបរ និងម៉ូតូកង់បី TVS យើងដើម្បីជម្រុញឲ្យឆ្ពោះទៅកាន់ជីវភាពប្រសើរជានិច្ច។

សម្រាប់ព័ត៌មានបន្ថែមអំពីការធានា ៣ឆ្នាំថ្មី សូមចូលមើលទំព័រ Facebook របស់យើងតាមតំណភ្ជាប់ខាងក្រោមនេះ៖ https://www.facebook.com/TVSThreeWheelerCambodia។

សម្រាប់អតិថិជនណា ដែលចង់យកម៉ូតូកង់បី TVS គ្រឿងបន្លាស់ ប្រេង ដើម្បីយកទៅចែកចាយបន្ត លោកអ្នកអាចធ្វើការទំនាក់ទំនង តាមរយៈលេខ៖ 093 495 777 / 069 935 777

អំពី ក្រុមហ៊ុន TVS Tuk Tuk Cambodia
TVS ជាម៉ាកឈានមុខនៅកម្ពុជា ដែលប្តេជ្ញាផ្គត់ផ្គង់ដំណោះស្រាយចល័តដែលមានភាពច្នៃប្រឌិត និងអាចទុកចិត្តបាន។ ជាមួយបណ្តាញតំណាងចែកចាយរឹងមាំ គ្រឿងបន្លាស់គ្រប់គ្រាន់ និងសេវាកម្មបន្ទាប់ពីការលក់ដែលឧស្សាហ៍ខិតខំ TVS បន្តអភិវឌ្ឍ និងផ្តល់ថាមពលដល់អ្នកបើកបរ ដោយផ្តល់យានយន្តដែលធន់ រឹងមាំល្អ និងមានអាយុកាលយូរអង្វែង ប្រើប្រាស់បានល្អ៕