ការប្រកួតអំណានភាសាចិនលើកទី១ ឆ្នាំ២០២៥ នៃសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ រកឃើញម្ចាស់ជ័យលាភី

01-10-2025 11:59

(ភ្នំពេញ)៖ កម្មវិធីសិក្សាភាសាចិនក្រៅម៉ោង នៃសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ បានរៀបចំកម្មវិធីប្រកួតប្រជែងអំណានភាសាចិនវគ្គផ្ដាច់ព្រ័ត្រ លើកទី១ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ប៊ុន សុផាត សមាជិកប្រតិបត្តិក្រុមប្រឹក្សាភិបាល នៃសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ។

កម្មវិធីប្រកួតប្រជែងអំណានភាសាចិន រៀបចំឡើងក្នុងគោលបំណងដើម្បី៖
* ផ្តល់ឱកាសដល់សិស្ស ដែលកំពុងសិក្សាភាសាចិននៅសាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាសែនសុខ ដើម្បីបានបង្ហាញសមត្ថភាពផ្ទាល់ខ្លួន
* ជួយឱ្យសិស្សានុសិស្សទាំងអស់បង្កើនការអាន បង្កើនទំនុកចិត្តលើខ្លួនឯង និងបង្កើនចំណេះដឹងលើវាក្យស័ព្ទ និងការបញ្ចេញសំឡេងបានត្រឹមត្រូវព្រមទាំងការបង្កើនភាពច្នៃប្រឌិត
* បង្កើនសមត្ថភាព និងភាពក្លាហាន ប្រកបដោយភាពឈ្លាសវៃក្នុងការអានវាក្យស័ព្ទ និងអត្ថបទភាសាចិន
* បង្កើនទំនាក់ទំនង និងផ្លាស់ប្តូរបទពិសោធដល់គ្នានឹងគ្នា
* ជំរុញឱ្យសិស្សមានចំណាប់អារម្មណ៍ក្នុងការអានភាសាចិន និងការសិក្សាភាសាចិន។

លោក ប៊ុន សុផាត មានប្រសាសន៍លើកទឹកចិត្តសិស្សឱ្យផ្លាស់ប្តូរឥរិយាបថក្នុងការសិក្សា ដោយធ្វើយ៉ាងណាត្រូវសកម្មក្នុងការខិតខំសិក្សាស្រាវជ្រាវពង្រីកចំណេះដឹងបន្ថែម ចៀសជាងរៀនតែនៅក្នុងថ្នាក់ ដើម្បីជំរុញឱ្យលទ្ធផលនៃការសិក្សាទទួលបានជោគជ័យល្អប្រសើរ។

ជាការលើកទឹកចិត្តដល់សិស្សជ័យលាភី សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ បានផ្តល់ជូននូវអត្ថប្រយោជន៍ដូចខាងក្រោម៖
* ជ័យលាភីលេខ១៖ មេដាយមាស បណ្ណសរសើរ វត្ថុអនុស្សាវរីយ៍ និងអាហារូបករណ៍ ៦០%
* ជ័យលាភីលេខ២៖ មេដាយប្រាក់ បណ្ណសរសើរ វត្ថុអនុស្សាវរីយ៍ និងអាហារូបករណ៍ ៤០%
* ជ័យលាភីលេខ៣៖ មេដាយសំរឹទ្ធិ បណ្ណសរសើរ វត្ថុអនុស្សាវរីយ៍ និងអាហារូបករណ៍ ៣០%
* បណ្ណសរសើរ៖ សម្រាប់បេក្ខជនចូលរួមប្រកួតដែលមិនទទួលបានជ័យលាភី។

ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ ក៏សូមចូលរួមត្រេកអរ និងអបអរសាទរដល់ប្អូនសិស្សានុសិស្ស ដែលទទួលបានឱកាសដ៏មានតម្លៃក្នុងការចូលរួម រហូតទទួលបានជោគជ័យក្លាយជាម្ចាស់ជ័យលាភីនៃកម្មវិធីប្រកួតប្រជែងដ៏ស្វិតស្វាញ ចំនួន ៦រូបដូចខាងក្រោម៖
* ម្ចាស់ជ័យលាភី កម្រិតកុមារ
- ជ័យលាភីលេខ១៖ កាន នីតា (ស្រី)
- ជ័យលាភីលេខ២៖ ម៉ោ មនីបញ្ញា (ស្រី)
- ជ័យលាភីលេខ៣៖ ប៊ី សុគន្ធលីលិកា (ស្រី)

* ម្ចាស់ជ័យលាភីថ្នាក់កម្រិតមនុស្សធំ
- ជ័យលាភីលេខ១៖ កាំង ភិចស៊ាង (ស្រី)
- ជ័យលាភីលេខ២៖ អ៊ឹង អ៊ីចិន(ស្រី)
- ជ័យលាភីលេខ៣៖ ប៉េង នរៈវត្ដី (ស្រី)

ឧត្តមប្រយោជន៍ដែលទទួលបានពីការសិក្សា នៅសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងហ្គ្រេនភ្នំពេញ៖
១. កម្មវិធីសិក្សាមាន ៣ ភាសា (ខ្មែរ-អង់គ្លេស-ចិន)
២. កម្មវិធីសិក្សាជាតិទំនើបបែបសតវត្សរ៍ទី២១ បង្រៀនដោយគ្រូមានបទពិសោធន៍ច្រើនឆ្នាំ
៣. កម្មវិធីអនុវត្តជាក់ស្តែង (មុខវិជ្ជាវិទ្យាសាស្ត្រ) តាមរយៈបន្ទប់ពិសោធន៍មានសម្ភារៈសំបូរបែប
៤. កម្មវីធីសិក្សាអន្តរជាតិស្តង់ដារ Cambridge UK (English) និង YCT, HSK and HSKK (Chinese)
៥. កម្មវិធីសិក្សាបច្ចេកវិទ្យា និងឌីជីថល
៦. កម្មវិធីបណ្តុះគុណធម៌ និងមគ្គុទ្ទេសគ៏ (ការពង្រឹងវិន័យ សីលធម៌ គុណធម៌ គឺជាយន្តការគ្រឹះដែលត្រូវបានផ្តោតការយកចិត្តទុកដាក់ខ្ពស់)
៧. កម្មវិធីសិល្បៈ និងកីឡា
៨. កម្មវិធីសមាធិ (អប់រំចិត្ត អភិវឌ្ឍន៍ផ្នែកអារម្មណ៍ និងសតិបញ្ញាស្មារតី)
៩. កម្មវិធីតម្រង់ទិសសិស្ស និងប្រឹក្សាយោបល់
១០. កម្មវិធី Survival Skill and Life Skill
១១. កម្មវិធីប្រកួតប្រជែងសមត្ថភាពសិស្សទាំងក្នុងសាលា កម្រិតជាតិ និងអន្តរជាតិ
១២. កម្មវិធីទស្សនកិច្ចសិក្សាក្នុងស្រុក និងក្រៅស្រុក
១៣. កម្មវិធីសិក្សាភាសាអង់គ្លេសពេញម៉ោង និងក្រៅម៉ោង ស្តង់ដារអន្តរជាតិ Cambridge UK និងកម្មវិធីប្រឡងតេស្តស្តង់ដារអន្តរជាតិ នៃចក្រភពអង់គ្លេស
១៤. កម្មវិធីសិក្សាភាសាចិនពេញម៉ោង និងក្រៅម៉ោង ស្តង់ដារអន្តរជាតិ YCT, HSK and HSKK និងកម្មវិធីប្រឡងតេស្តស្តង់ដារអន្តរជាតិចិន។

ទទួលចុះឈ្មោះសិស្សថ្មី ចូលរៀនជារៀងរាល់ថ្ងៃ៖
សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងហ្គ្រេនភ្នំពេញនៅតែបន្តទទួល ការចុះឈ្មោះសិស្សថ្មី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដូចនេះ សូមមាតាបិតាប្រញាប់ចុះឈ្មោះឱ្យទាន់ពេល ដើម្បីឱ្យកូនៗទទួលបានឱកាសចូលរៀនក្នុងបរិយាកាសសិក្សាដ៏មានគុណភាព។

* ឱកាសទទួលបានអាហារូបករណ៍៖
សាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាសែនសុខ និងហ្គ្រេនភ្នំពេញ ផ្ដល់អាហារូបករណ៍ពិសេសជូនសិស្សថ្មី គ្រប់រូប ដោយគ្រាន់តែធ្វើតេស្ត និងចុះឈ្មោះចូលរៀន នឹងទទួលបានអាហារូបករណ៍ភ្លាម។
* វគ្គសិក្សាថ្មីសម្រាប់កម្មវិធីភាសាអង់គ្លេស-ចិនទូទៅពេញម៉ោង និងក្រៅម៉ោងគ្រប់កម្រិត ទទួលធ្វើតេស្ត និង ចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ..។.
* ព័ត៌មានបន្ថែមសូមទំនាក់ទំនង សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងសាខាហ្គ្រេនភ្នំពេញ តាមទូរស័ព្ទលេខ៖
* សាខាសែនសុខ៖ ០៧៧ ៩៥៩ ២២២ / ០២៣ ៩៩៩៩ ៣៦ / ០២៣ ៩៩៩៩ ៨៧។
* សាខាហ្គ្រេនភ្នំពេញ៖ ០១៦ ៨៨៨ ៣១៩ / ០៧៧ ៨៨៨ ៣១៩ / ០៦៨ ៨៨៨ ៣១៩៕