ផ្សារភ្ជាប់មរតកវប្បធម៌ជាតិ ជាមួយបច្ចេកវិទ្យាទំនើប! «ABA» ទទួលបានពានរង្វាន់ កិច្ចការទីផ្សារឆ្នើមប្រចាំឆ្នាំ២០២៥ ពីកម្មវិធីពានរង្វាន់ «CMO Asia Awards»
01-10-2025 12:32
(ភ្នំពេញ)៖ ABA ជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា មានមោទនភាពជាថ្មីម្ដងទៀត ដោយទទួលបានពានរង្វាន់ កិច្ចការទីផ្សារឆ្នើមប្រចាំឆ្នាំ២០២៥ ពីកម្មវិធីពានរង្វាន់ CMO Asia Awards សម្រាប់កិច្ចការទីផ្សារនិងផ្សព្វផ្សាយកិត្តិនាម។ សមិទ្ធផលពីរឆ្នាំជាប់គ្នានេះ ស្ដែងឲ្យឃើញនូវសមត្ថភាពនាំមុខរបស់ធនាគារ លើផ្នែកនវានុវត្តន៍ឌីជីថលការលើកស្ទួយមរតកវប្បធម៌ និងយុទ្ធសាស្រ្ត ទីផ្សារដែលផ្តោតលើអតិថិជនជាគោល។

ទឹកចិត្តស្រឡាញ់ និងការប្តេជ្ញាចិត្តរបស់ ABA ចំពោះបច្ចេកវិទ្យាទំនើប និងការថែរក្សាប្រពៃណីវប្បធម៌ជាតិ បានជំរុញឲ្យ ABA ចូលរួមសាទរឱកាសចូលឆ្នាំខ្មែរឆ្នាំ២០២៥ ក្នុងកម្រិតថ្មីមួយទៀត។ តាមរយៈការរួមបញ្ចូលគ្នារវាងការច្នៃប្រឌិតបែបឌីជីថល ជាមួយអត្ថន័យ និងខ្លឹមសារយ៉ាងក្បោះក្បាយដែលឆ្លុះបញ្ចាំងពីប្រពៃណីបុណ្យជាតិ ធនាគារបានដាក់ចេញនូវយុទ្ធសាស្រ្តចម្រុះ ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលដ្ឋ និងកំណើនធនាគារ។
* ការរួមបញ្ចូលវប្បធម៌បែបឌីជីថល៖
ផ្នែកមួយដ៏សំខាន់នៃយុទ្ធនាការឆ្នាំនេះ គឺម៉ូដរចនា «មហាសង្រ្កាន្ត» ដ៏រស់រវើកក្នុងអេប ABA Mobile។ ដោយត្រូវបង្កើតឡើងសម្រាប់ទេវតាឆ្នាំថ្មី ស្របតាមតម្រាហោរាសាស្ត្របុរាណ ព្រមទាំងទិដ្ឋភាពៃពិធីបុណ្យចូលឆ្នាំខ្មែរ ម៉ូដរចនាថ្មីនេះ មានគោលបំណងរំលេចនូវវប្បធម៌ប្រពៃណីជាតិ និងលើកកម្ពស់មោទនភាពខ្មែរ តាំងពីបុរាណកាលគ្រប់ជំនាន់។
ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អ្នកប្រើប្រាស់ ABA Mobile ចំនួនប្រមាណ ២លាននាក់ បានប្តូរមកប្រើផ្ទៃអេក្រង់នេះ ដែលពួកគេមិនត្រឹមតែទទួលបានបទពិសោធហិរញ្ញវត្ថុដ៏រស់រវើកប៉ុណ្ណោះទេ ថែមទាំងបានចូលរួមសាទរ និងផ្សព្វផ្សាយពង្សាវតារខ្មែរយើងតាមបែបទំនើប។ ការកើនឡើងនៃចំនួនប្រតិបត្តិការក្នុងផ្នែកសេវាកម្ម ក៏បានបង្ហាញថាអតិថិជន បានប្រើប្រាស់សេវាហិរញ្ញវត្ថុក្នុងអេប បន្ថែមពីលើការជ្រើសយកម៉ូដរចនាមកប្រើប្រាស់ផងដែរ។
* ជីវិតនិងវប្បធម៌ខ្មែរតាមរយៈចម្រៀង និងភាពយន្តខ្លី៖
បន្ថែមពីលើភាពជោគជ័យនៃម៉ូដរចនា របស់ ABA Mobile ធនាគារក៏បានពង្រីកយុទ្ធនាការ បុណ្យចូលឆ្នាំខ្មែរ តាមរយៈសាច់រឿងប្រកបដោយភាពច្នៃប្រឌិត ទូទាំងបណ្តាញសង្គម និងផ្វែតហ្វមឌីជីថលផ្សេងៗ។ ដោយលាយបញ្ចូលចម្រៀងស្នាដៃដើមរបស់ខ្លួន និងភាពយន្តខ្លី ABA បាននាំយកទិដ្ឋភាពប្រពៃណីខ្មែរ ក្នុងបទពិសោធថ្មីស្រស់ស្រាយ ជូនទស្សនិកជន។
ផ្នែកដែលលេចធ្លោជាងគេ គឺវីដេអូចម្រៀងដែលច្រៀងរួមគ្នាដោយព្រះនាង នរោត្តម ជេនណា និងសិល្បករ លោក ម៉ម ពេជ្ជរិទ្ធ ដែលបានបង្ហាញពីសាច់រឿងរបស់ទេវតា ដែលយាងមកឋានកណ្តាលដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ។ វីដេអូចម្រៀងនេះ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន ដែលគ្រាន់តែក្នុង Youtube ទទួលបានការចូលទស្សនាជាង ១លាន ដោយមិនមានការចំណាយជំរុញ ដែលបង្ហាញពីការស្រឡាញ់ពេញចិត្តរបស់ទស្សនិកជន ការរួមបញ្ចូលនៃបច្ចេកវិទ្យាទំនើប និងប្រពៃណីវប្បធម៌ជាតិ ធ្វើឲ្យវីដេអូចម្រៀងនេះទទួលបានជោគជ័យ។
យុទ្ធនាការនេះ រំលេចបន្ថែមជាមួយភាគយន្តខ្លី ដែលជាសាច់រឿងមនោសញ្ចេតនាបែបកំប្លែង ក្រោមទិដ្ឋភាពបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ លំអានវប្បធម៌ និងការប្រើប្រាស់ ABA Mobile យ៉ាងងាយស្រួល នៅតាមស្រុកភូមិ។ ជាមួយឈុតឆាកបែបកំប្លែង និងទិដ្ឋភាពវប្បធម៌ វីដេអូនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ហើយក្លាយជាមាតិកាល្បី ដែលមានការចូលទស្សនាលើស ១លានដង ត្រឹមតែរយៈពេល ២៤ម៉ោងដំបូង។
ជារួមយុទ្ធនាការនេះ ត្រូវបានផ្សព្វផ្សាយដល់អ្នកប្រើប្រាស់ពិតប្រាកដប្រមាណជាង ៨.៧លាននាក់ និងទទួលបានចំណាប់អារម្មណ៍ ១២៣លាន ដែលក្លាយជាយុទ្ធនាការដ៏ទាក់ទាញបំផុតក្នុងប្រវត្តិសាស្ត្ររបស់ ABA។ ទិន្នន័យទាំងនេះ បានក្លាយជាសក្ខីភាពដែលបង្ហាញយ៉ាងច្បាស់ថា នវានុវត្ត និងវប្បធម៌ប្រពៃណីអាចដើរទន្ទឹមគ្នា ដើម្បីបង្កើតបានជាបទពិសោធរួម ដែលប្រទេសជាតិយើងរួមគ្នាគោរពប្រណិប័តន៍ និងអបអរសាទរ។
ការទទួលស្គាល់ពីស្ថាប័ន CMO Awards ពីរឆ្នាំជាប់ៗគ្នានេះ បានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងមុតមាំរបស់ ABA ក្នុងការនាំមកនូវយុទ្ធនាការប្រកបដោយអត្ថន័យជ្រាលជ្រៅ និងដើម្បីអតិថិជន ដែលមានទាំងភាពច្នៃប្រឌិត និងតម្លៃវប្បធម៌។ ក្នុងដំណើរឆ្ពោះទៅមុខ ABA បន្តផ្ដួចផ្ដើមនាំមកនូវបទពិសោធថ្មីៗនៃឧត្តមភាពទីផ្សារក្នុងវិស័យធនាគារ ដោយពង្រឹងជំហររបស់ខ្លួនកាន់តែទូលំទូលាយ បន្ថែមតួនាទីជាស្ថាប័នហិរញ្ញវត្ថុ៕