Apple សម្រេចដាក់ iPhone 11 Pro Max ជាវត្ថុបុរាណហេីយ នរណាខ្លះនៅប្រេី?
01-10-2025 14:07
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យា Apple បានសម្រេចដាក់ Apple Watch Series 3 និង iPhone 11 Pro Max ចូលក្នុងបញ្ជីផលិតផលចាស់ៗ (Vintage Products) របស់ខ្លួនហើយ ដូច្នេះមានន័យថាក្រុមហ៊ុនបញ្ឈប់ការចែកចាយ ហើយសេវាជួសជុលអាចត្រូវបានផ្តល់ដោយ Apple ឬភ្នាក់ងារផ្លូវការដែលទទួលសិទ្ធិ ប្រសិនបើនៅមានផ្នែកបន្លាស់សម្រាប់ឧបករណ៍ទាំងពីរនេះ។

Apple Watch Series 3
* ចេញលក់ដំបូងនៅឆ្នាំ២០១៧ ហើយ Apple ឈប់លក់នៅប្រហែលឆ្នាំ២០២២។
* ផលិតផលនេះបានចេញនៅលើទីផ្សារច្រើនជាង ៥ឆ្នាំ ហើយ Apple បានដាក់វាចូលក្នុងបញ្ជី Vintage។
* អ្នកនៅតែអាចជួសជុលវាបាន បើមានផ្នែកគ្រឿងបន្លាស់នៅសល់ ប៉ុន្តែដំណោះស្រាយគឺមានកំណត់។
iPhone 11 Pro Max
* ចេញនៅឆ្នាំ២០១៩ ហើយ Apple ឈប់លក់វាបន្ទាប់ពីចេញ iPhone 12 (ឆ្នាំ២០២០)។
* ឥឡូវនេះ iPhone 11 Pro Max ត្រូវបានដាក់ក្នុងបញ្ជីផលិតផលចាស់។
* Apple អាចនៅផ្តល់សេវាជួសជុល បើមានគ្រឿងបន្លាស់នៅសល់។
ជាទូទៅគេបានដឹងហើយថា រយៈពេល៥ឆ្នាំ បន្ទាប់ពី Apple បញ្ឈប់ការលក់ផលិតផលមួយ វាអាចត្រូវបានចាត់ថាជាផលិតផលចាស់ (vintage) ប៉ុន្តែជាការពិតវាមិនផ្លាស់ប្តូរច្រើនទេ ពីព្រោះក្រុមហ៊ុននឹងនៅតែផ្តល់សេវាជួសជុលនិងផ្នែកបន្លាស់។ ដោយឡែក បន្ទាប់ពី៥ឆ្នាំបន្ថែមទៀត (សរុប ១០ឆ្នាំក្រោយបញ្ចប់ការលក់) ផលិតផលនោះ អាចត្រូវបានចាត់ថាជា ផលិតផលផុតកំណត់ (obsolete) ដែលមានន័យថា ទាំងការជួសជុល ឬការគាំទ្រផ្លូវការគ្រប់យ៉ាងនឹងបញ្ចប់ទាំងស្រុង៕