Sinner គ្រងជើងឯក China Open លើកទី២ ក្រោយផ្តួលគូប្រកួតវ័យ ១៩ឆ្នាំ

01-10-2025 16:40

(ប៉េកាំង)៖ កីឡាករវាយកូនបាល់ (Tennis) កំពុងឈរលេខ២ ពិភពលោក Jannik Sinner បានវិលមកគ្រងជើងឯកពាន China Open Tennis 2025 ក្រោយពីបានផ្តួលសិស្សប្អូនវ័យ ១៩ឆ្នាំ Learner Tien លទ្ធផល ២សិត ក្នុងកម្រិត ATP Tour នាថ្ងៃពុធ ទី០១ ខែតុលា ឆ្នាំ២០២៥ ។

ខណៈនេះជាការដណ្តើមបានរង្វាន់លើកទី៣ ប្រចាំឆ្នាំ២០២៥ នេះ របស់បុរសសញ្ជាតិអ៉ីតាលី Sinner បន្ទាប់ពីបានឈ្នះពានកម្រិត Grand Slam នៅកម្មវិធី Australian Open និង Wimbledon ហើយ China Open ជាពានរង្វាន់ក្នុងការប្រកួតកម្រិតទេសចរណ៍ ATP Tour សរុបលើកទី២១ ផងដែរ ។

តាមរយៈជ័យជម្នះរបស់ Jannak Sinner ក៏ក្លាយជាការកត់សម្គាល់មួយក្នុងកម្មវិធីប្រកួតវាយកូនបាល់ (Tennis) ជាមួយនឹង Carlos Alcaraz ក៏បានឈ្នះពាននៅកម្មវិធី Japan Open 2025 កាលពីថ្ងៃអង្គារ ក្លាយជាកំណត់ហេតុថ្មីទី២ គិតចាប់តាំងពីឆ្នាំ២០២០ ដែលកីឡាករលំដាប់លេខ ១ និងលេខ ២ ពិភពលោកបានឈ្នះពានរង្វាន់ក្នុងសប្តាហ៍តែមួយ បន្ទាប់ពីរាមច្បង Novak Djokovic ឈ្នះនៅ Dubai និង Rafa Nadal លើកពាននៅ Abierto Mexicano Telcel ។

ដោយឡែកកីឡាករវ័យក្មេងសញ្ជាតិអាមេរិក Tien នេះជាការឈានដល់វគ្គផ្តាច់ព្រ័ត្រលើកដំបូងក្នុងប្រជែងជើងឯកពានកម្រិត ATP Tour មានវ័យក្មេងបំផុតរបស់អាមេរិក គិតចាប់តាំងពីអតីតលេខ ១ពិភពលោកឆ្នាំ២០០៣ លោក Andy Roddick កាលឆ្នាំ២០០២ នៅកម្មវិធី Canada Masters ដែល ពេលនោះលោកមានវ័យ ២០ឆ្នាំ ៕