ក្រុមមិនសូវល្បី Qarabag រកបាន ៦ពិន្ទុពេញដែរ ក្នុងចំណោម ៦ក្រុម ក្រោយឆ្លងកាត់ ២ប្រកួតនៅ UCL

02-10-2025 10:00

(បរទេស)៖ ឆ្លងតាមជ័យជម្នះ ២-០ ទៅលើក្រុមរបស់ដាណឺម៉ាក FC Copenhagen នាយប់មិញនេះ បានញាំងឱ្យ Qarabag FK មកពីលីគកំពូលនៃប្រទេសអាហ្សេបៃហ្សង់ រកបាន ៦ពិន្ទុពេញផងដែរ ក្នុងចំណោម ៦ក្រុមខ្លាំង បន្ទាប់ពី UEFA Champions League 2025-26 ដំណើរការទើបបាន ២ប្រកួតមកនេះ។

កម្មវិធីលំដាប់កំពូលប្រចាំទ្វីបអឺរ៉ុបក្រោមទម្រង់ថ្មី ៣៦ក្រុមនៃរដូវកាលទី២ បានបិទបញ្ចប់សប្តាហ៍ទី២ ជាស្ថាពរនាយប់មិញនេះ និងមាន ៦ក្រុមប៉ុណ្ណោះរកបាន ៦ពិន្ទុពេញផងដែររួមមាន Bayern Munich ឈរទីកំពូលតារាង តាមពីក្រោយដោយ Real Madrid, PSG, Inter, Arsenal និង Qarabag FK។

ទោះជាយ៉ាងណា ក៏នៅមាន ៤ក្រុមឈរបាតតារាងដោយពុំទាន់មានពិន្ទុរាប់នឹងគេទេ ដ្បិតលេងចាញ់ ២ប្រកួតជាប់ៗគ្នារួមមាន Benfica, Athletic Club, Ajax និង Kairat Almaty។

ខាងក្រោមនេះជាលទ្ធផលទាំង ៩ប្រកួតយប់មិញនៅ Champions League 2025-26
Qarabag FK 2-0 FC Copenhagen
Union St. Gilloise 0-4 Newcastle United
Monaco 2-2 Manchester City
Arsenal 2-0 Olympiacos
Barcelona 1-2 PSG
Bayer Leverkusen 1-1 PSV Eindhoven
Borussia Dortmund 4-1 Athletic Club
Napoli 2-1 Sporting CP
Villarreal 2-2 Juventus៕