បុរី មេគង្គ លែន ប្រកាសពីការលេចរូបរាងជាផ្លូវការ ឧទ្យាន «The Mekong Park» នៅតាមបណ្តោយផ្លូវជាតិលេខ៦A

03-10-2025 10:45

(ភ្នំពេញ)៖ បុរី មេគង្គ លែន ប្រកាសជាផ្លូវការនៃការលេចរូបរាងឧទ្យាន ឧទ្យាន «The Mekong Park» នៅលើផ្ទៃដីចំនួន ៥ហិកតា នៅតាមបណ្តោយផ្លូវជាតិលេខ៦A ជាផ្លូវចរន្តសេដ្ឋកិច្ចដ៏សំខាន់ និងមមាញឹក ហ៊ុមព័ទ្ធដោយពាណិជ្ជកម្មធំៗជាច្រើន ក្នុងតំបន់ជ្រោយចង្វារ នៅគម្រោង «មេគង្គ ស៊ីធី» ដែលលាតសន្ធឹងលើផ្ទៃដី ១០០ហិកតា កសាងជាសហគមន៍រស់នៅទំនើបមួយ ដើម្បីចូលរួមលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាជនកម្ពុជា។

ឧទ្យាន The Mekong Park នឹងក្លាយជាបេះដូងនៃគម្រោង «មេគង្គ ស៊ីធី» លាតសន្ធឹងលើផ្ទៃដី ៥ហិកតា ជាឧទ្យានផ្សារភ្ជាប់សកម្មភាពប្រចាំថ្ងៃទៅនឹងធម្មជាតិ ការលំហែកាយ និងប្រណិត ភាពរួមបញ្ចូលគ្នា ផ្ដល់ជូននូវបទ ពិសោធ ន៍ថ្មីប្លែកដំបូងគេ ។

The Mekong Park បែងចែកជា ៩ តំបន់ធំៗដែលប្រាស្រ័យទាក់ទងគ្នាពីតំបន់មួយទៅតំបន់មួយដោយភាពស្និទ្ធិស្នាលរួមមាន៖ តំបន់ទី១៖ The Panorama Zone - ជាច្រកចូលនៃឧទ្យាន ទទួលស្វាគមន៍លោកអ្នកដោយទឹកធ្លាក់ដ៏សែនមនោរម្យ អមដោយរូបចម្លាក់បែបអឺរ៉ុប។ តំបន់ទី២៖ Wind Zone - ជាតំបន់ខ្យល់ត្រជាក់ធម្មជាតិ សាយភាយក្លិនឧទ្យានគ្រប់ទិសទី។ តំបន់ទី៣៖ Adventure Zone - ជាពិភពផ្សងព្រេង។ តំបន់ទី៤៖ Lakeside Zone - ជាតំបន់ជាប់មាត់ទឹក មានភោជនីយដ្ឋានអណ្ដែតលើទឹក។ តំបន់ទី៥៖ The Prestige Clubhouse - សេតវិមានប្រណិតសម្រាប់សង្គមសម័យថ្មី។ តំបន់ទី៦៖ Green Zone - ជាតំបន់វាលស្មៅបៃតងក្រោមម្លប់ព្រៃប្រឹក្សា។ តំបន់ទី៧៖ Chilling Zone - ជាតំបន់ជិះទូកកំសាន្ដ។ តំបន់ទី៨៖ Joyful Zone - ជាតំបន់ប្រៀបបានដូចទៅនឹងរឿងនិទាន និងតំបន់ទី៩៖ The Lake zone - ជាតំបន់ចែករំលែកក្ដីស្រលាញ់រវាងអ្នកនិងសត្វចិញ្ចឹមជាទីស្រលាញ់។

តំបន់នីមួយៗនៃឧទ្យាន The Mekong Prestige Park ផ្សារភ្ជាប់ទំនាក់ទំនងការរស់នៅប្រចាំថ្ងៃជាមួយនឹងការកំសាន្តចម្រុះចាប់តាំងពីការគយគន់ទេសភាព, ការដើរកំសាន្ដក្នុងសួនច្បារអមដោយធម្មជាតិបៃតងស្រស់, ការធ្វើលំហាត់ប្រាណដោយរត់ឬជិះកង់, ការទទួលទានអាហារនិងភេសជ្ជៈបែប outdoor, ការកំសាន្ដដ៏សម្បូរបែបដែលជាពិភពផ្សងព្រេងរបស់កុមារ, ការកំសាន្ដបែប Picnic, ការបរិភោគអាហារលើភោជនីយដ្ឋានអណ្ដែតលើទឹក, ការជិះទូកកាយ៉ាក់, ការកំសាន្ដនៅសួនតែ, ការកំសាន្ដនៅសួនផ្កាចម្រុះ, សួនច្បារសម្រាប់ការកំសាន្តរបស់អ្នកនិងសត្វចញ្ចឹមជាទីស្រលាញ់, និងការមើលទេសភាពថ្ងៃលិចដ៏សុខក្សេមក្សាន្ត។

តំបន់ទាំង ៩ នៃឧទ្យានដ៏សម្បូរបែបនេះត្រូវបានរចនាឡើងដោយឆ្លុះបញ្ចាំងពីការគិតគូរចំពោះការជ្រើសរើសទីតាំងតាមទិសព្រះអាទិត្យ និងទិសខ្យល់ដើម្បីធានាបាននូវឧទ្យានដែលមានម្លប់ត្រជាក់ត្រឈឹងត្រឈៃ គ្រប់ពេលវេលា និងទីកន្លែង។ នៅទីនេះលោកអ្នកអាចរីករាយជាមួយកន្លែងកំសាន្ត មានផ្លូវសម្រាប់ដើរលំហែកាយ និងផ្លូវសម្រាប់ជិះកង់ ដែលធ្វើឱ្យការកំសាន្ត និងសុខភាពរបស់លោកអ្នកកាន់តែមានអត្ថន័យ។

ឧទ្យាន The Mekong Park បានឆ្លុះបញ្ចាំងពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់ថ្នាក់ដឹកនាំនៃ បុរី មេគង្គ លែន នៃការសម្លឹងមើលឃើញរបៀបរស់នៅថ្មី និងតម្រូវការរបស់ម្ចាស់ផ្ទះនាពេលអនាគត ជាសហគមន៍មួយដែលលើកកម្ពស់គុណភាពជីវិត និងផ្ដល់ជូនបទពិសោធន៍នៃការរស់នៅបែបយុគ្គសម័យថ្មីប្រើប្រាស់បច្ចេកវិទ្យាទំនើបឆ្លាតវៃ ប្រកបដោយ ឧត្តមភាព កិត្យានុភាព សុខដុមរមនា និងសុខមាលភាពជូនដល់អតិថិជន ក៏ដូចជាអ្នករស់នៅជុំវិញគម្រោងឱ្យកាន់តែប្រសើរឡើងជាលំដាប់ គ្រប់ជំនាន់ជានិរន្ដរភាព៕

បុរី មេគង្គ លែន! ផ្ដើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!