សកម្មភាពការអនុវត្តការដាំដុះសិស្សានុសិស្សថ្នាក់ទី៦ នៃសាលាបញ្ញាសាស្ត្រអន្តរជាតិ ហ្គ្រេនភ្នំពេញ

03-10-2025 12:08

(ភ្នំពេញ)៖ ការសិក្សានៅក្នុងថ្នាក់ គឺ សំខាន់ណាស់ ប៉ុន្តែការអនុវត្តផ្ទាល់(បំណិនជីវិត) មិនគួរមើលរំលងឡើយ។ ការចូលរួមរបស់សិស្សក្នុងការដាំដុះបន្លែ មិនត្រឹមតែផ្តល់ចំណេះដឹងជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយ ឱ្យពួកគេអភិវឌ្ឍការយល់ដឹងកាន់តែស៊ីជម្រៅអំពីការទទួលខុសត្រូវ និរន្តរភាព និងជីវិតប្រចាំថ្ងៃផងដែរ។

ខាងក្រោមនេះជាសកម្មភាពខ្លះដែលសិស្សានុសិស្សថ្នាក់ទី៦នៃសាលាបញ្ញាសាស្ត្រអន្តរជាតិ ហ្គ្រេនភ្នំពេញ ធ្វើការអនុវត្តការដាំដុះដំណាំនៅក្នុងមេរៀនមួយដែលស្តីអំពី «បច្ចេកទេសដាំដំណាំ» ដែលត្រូវបានដឹកនាំការដាំ ដុះដោយលោកគ្រូ គ្រឿន វ៉ា។

តាមរយៈសកម្មភាពនេះ សិស្សបានយល់ដឹងអំពីតម្លៃនៃរុក្ខជាតិ និងបានសិក្សាស្វែងយល់ពីរបៀបដែលរុក្ខ ជាតិផ្សេងៗដុះលូតលាស់ចេញពីគ្រាប់ ដើម្បីផ្តល់ទិន្នផលជាបន្លែ ស្រស់ៗដល់យើងគ្រប់គ្នា។

បន្ទាប់ពីការដាំដុះរួចហើយ សម្រាប់សកម្មភាពបន្តសិស្សានុសិស្សថ្នាក់ទី៦ទាំងអស់នឹងត្រូវចេះថែរក្សា និងសង្កេត មើលការរីកលូតលាស់នៃគ្រាប់ពូជរុក្ខជាតិដែលពួកគេបានបណ្តុះរហូតដល់អាចទទួលបានជាទិន្នផល

ឧត្តមប្រយោជន៍ដែលទទួលបានពីការសិក្សា នៅសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និង ហ្គ្រេនភ្នំពេញ៖

*កម្មវិធីសិក្សាមាន ៣ ភាសា (ខ្មែរ–អង់គ្លេស–ចិន)
*កម្មវិធីសិក្សាជាតិទំនើបបែបសតវត្សរ៍ទី២១ បង្រៀនដោយគ្រូមានបទពិសោធន៍ច្រើនឆ្នាំ
*កម្មវិធីអនុវត្តជាក់ស្តែង (មុខវិជ្ជាវិទ្យាសាស្ត្រ) តាមរយៈបន្ទប់ពិសោធន៍មានសម្ភារៈសំបូរបែប
*កម្មវីធីសិក្សាអន្តរជាតិស្តង់ដារ Cambridge UK (English) និង YCT, HSK and HSKK (Chinese)
*កម្មវិធីសិក្សាបច្ចេកវិទ្យា និងឌីជីថល
*កម្មវិធីបណ្តុះគុណធម៌ និងមគ្គុទ្ទេសគ៏ (ការពង្រឹងវិន័យ សីលធម៌ គុណធម៌ គឺជាយន្តការគ្រឹះដែលត្រូវបានផ្តោតការយកចិត្តទុកដាក់ខ្ពស់)
*កម្មវិធីសិល្បៈ និងកីឡា
*កម្មវិធីសមាធិ (អប់រំចិត្ត អភិវឌ្ឍផ្នែកអារម្មណ៍ និងសតិបញ្ញាស្មារតី)
*កម្មវិធីតម្រង់ទិសសិស្ស និងប្រឹក្សាយោបល់
*កម្មវិធី Survival Skill and Life Skill
*កម្មវិធីប្រកួតប្រជែងសមត្ថភាពសិស្សទាំងក្នុងសាលា កម្រិតជាតិ និងអន្តរជាតិ
*កម្មវិធីទស្សនកិច្ចសិក្សាក្នុងស្រុក និងក្រៅស្រុក
*កម្មវិធីសិក្សាភាសាអង់គ្លេសពេញម៉ោង និងក្រៅម៉ោង ស្តង់ដារអន្តរជាតិ Cambridge UK និងកម្មវិធីប្រឡងតេស្តស្តង់ដារអន្តរជាតិ នៃចក្រភពអង់គ្លេស
*កម្មវិធីសិក្សាភាសាចិនពេញម៉ោង និងក្រៅម៉ោង ស្តង់ដារអន្តរជាតិ YCT, HSK and HSKK និងកម្មវិធីប្រឡងតេស្តស្តង់ដារអន្តរជាតិចិន។

ទទួលចុះឈ្មោះសិស្សថ្មី ចូលរៀនជារៀងរាល់ថ្ងៃ

សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និង ហ្គ្រេនភ្នំពេញនៅតែបន្តទទួល ការចុះឈ្មោះសិស្សថ្មី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដូច្នេះ សូមមាតាបិតាប្រញាប់ចុះឈ្មោះឱ្យទាន់ពេល ដើម្បីឱ្យកូនៗទទួលបានឱកាសចូលរៀនក្នុងបរិយាកាសសិក្សាដ៏មានគុណភាព។

ឱកាសទទួលបានអាហារូបករណ៍

សាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាសែនសុខ និងហ្គ្រេនភ្នំពេញ ផ្ដល់អាហារូបករណ៍ពិសេសជូនសិស្សថ្មី គ្រប់រូប ដោយគ្រាន់តែធ្វើតេស្ត និងចុះឈ្មោះចូលរៀន នឹងទទួលបានអាហារូបករណ៍ភ្លាម។

វគ្គសិក្សាថ្មីសម្រាប់កម្មវិធីភាសាអង់គ្លេស-ចិនទូទៅពេញម៉ោង និងក្រៅម៉ោងគ្រប់កម្រិត ទទួលធ្វើតេស្ត និង ចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ។

ព័ត៌មានបន្ថែមសូមទំនាក់ទំនង សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងសាខាហ្គ្រេនភ្នំពេញ តាមទូរសព្ទលេខ៖

*សាខាសែនសុខ៖ 077 959 222 / 023 9999 36 / 023 9999 87
*សាខាហ្គ្រេនភ្នំពេញ៖ 016 888 319 / 077 888 319 / 068 888 319