* ចំណេះដឹងទូទៅ៖ បុគ្គលដំបូងគេ ដែលបដិសេធទទួលពានរង្វាន់ណូបែល
* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២

បុគ្គលិក «ជីប ម៉ុង» ជិត១៥០នាក់ ចូលរួមយុទ្ធនាការ «បរិច្ចាគឈាមសង្គ្រោះជីវិត» ផ្តល់ក្តីសង្ឃឹមដល់អ្នកត្រូវការឈាម និងទំនុកបម្រុងសម្រាប់វីរៈកងទ័ពកម្ពុជា

03-10-2025 15:52

(ភ្នំពេញ)៖ ជានិមិត្តសញ្ញានៃសប្បុរសធម៌ក្នុងសង្គម ជីប ម៉ុង បន្តរៀបចំកម្មវិធី បរិច្ចាគឈាម សង្គ្រោះជីវិត ដោយមានការស្ម័គ្រចិត្តចូលរួមពីបុគ្គលិក ជីប ម៉ុង ប្រមាណជិត ១៥០នាក់ ព្រមទាំងកីឡាករប្រដាល់ ពីសហព័ន្ធក្លិបប្រដាល់ឃីកបុកស៊ីង និងសាធារណជន ដែលបង្ហាញពីឥទ្ធិពលនៃការសាមគ្គីគ្នាតែមួយ ក្នុងការជួយជាជំនួយទ្រទ្រង់ដល់ជីវិតរបស់អ្នកដែលកំពុងត្រូវការឈាមចាំបាច់។

ជីប ម៉ុង បានផ្សារភ្ជាប់ និងបំផុសស្មារតីក្នុងការចូលរួមកិច្ចការសង្គម ដោយសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្នុងយុទ្ធនាការ «បរិច្ចាគឈាម សង្គ្រោះជីវិត» ដើម្បីជំរុញការផ្គត់ផ្គង់ឈាមដល់អ្នកដែលត្រូវការឈាមចាំបាច់ និងត្រៀមសម្រាប់ទំនុកបម្រុងដល់វីវៈកងទ័ពកម្ពុជា នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៤៖៣០នាទីរសៀល។

ជីប ម៉ុង នៅតែរក្សាគោលជំហរក្នុងការផ្តល់ត្រឡប់ទៅសង្គមវិញ ដោយចូលរួមយ៉ាងសកម្មលើវិស័យជាច្រើនរួមមាន៖ ការឧបត្ថម្ភជូនវីរៈកងទ័ពកម្ពុជា, មូលនិធិគន្ធបុប្ជាកម្ពុជា, កាកបាទក្រហមកម្ពុជា, និងសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាដើម។ ជីប ម៉ុង លើកទឹកចិត្តឱ្យសាធារណជនទាំងអស់ បន្តស្មគ្រ័ចិត្តបរិច្ចាគឈាម ដើម្បីចូលរួមចំណែកក្នុងបេសកកម្មសង្រ្គោះជីវិតអ្នកដែលត្រូវការជំនួយបំផុត។

មួយថ្ងៃជាមួយ ជីប ម៉ុង រួមគ្នាបរិច្ចាគឈាមដើម្បីមនុស្សធម៌!៕