សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ ប្រារព្ធទិវាគ្រូបង្រៀនពិភពលោក
05-10-2025 09:37
(ភ្នំពេញ)៖ សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ បានរៀបចំប្រារព្ធទិវាគ្រូបង្រៀនពិភពលោក ដោយមានការរៀបចំនិងដឹកនាំដោយប្អូនៗក្រុមប្រឹក្សាសិស្ស និងមានការចូលរួមសម្របសម្រួលដោយកម្មវិធីបណ្តុះគុណធម៌ និងមគ្គុទ្ទេសក៍។

សិស្សានុសិស្ស ក៏បានរៀបចំជូននូវសារជូនពរ និងផ្កាដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា ទាំងអស់នៅតាមថ្នាក់រៀនដោយបង្ហាញនូវក្តីគោរពស្រឡាញ់ចំពោះលោកគ្រូ អ្នក គ្រូជាពន់ពេក។ លើសពីនេះ ប្អូនៗ ប្រធាន អនុប្រធាន និងសមាជិក សមាជិកាក្រុមប្រឹក្សាសិស្ស បានរៀបចំនូវកម្មវិធីជួបជុំ នៅសាលធំ ដើម្បីរៀបចំការសំដែង ច្រៀងចម្រៀងដឹងគុណ និងបង្ហាញវីដេអូ ចំពោះលោកគ្រូ អ្នកគ្រូ និងបង្កើតនូវភាព សប្បាយរីករាយដល់លោកគ្រូ អ្នកគ្រូ អំឡុងពេលនោះដែរ។
លោក ដុង សុភឿន ប្រធានកម្មវិធីបណ្តុះគុណធម៌ និងមគ្គុទ្ទេសក៍ ក៏បានដឹកនាំសិស្សានសិស្សរៀបចំពិធីដឹងគុណ និង ខមាទោសចំពោះលោកគ្រូ អ្នកគ្រូ ដោយលោក បានលើកឡើងនូវគុណធម៌ របស់ គ្រូបង្រៀន ទាំង ៧ខាងក្រោម មកបង្ហាញខណៈពេលនោះផងដែរ។
១៖ គ្រូត្រូវបានធ្វើខ្លួនឱ្យជាទីស្រឡាញ់រាប់អាន មានភាពស្និទ្ធស្នាល ធ្វើឱ្យសិស្ស ចង់និយាយ លេង ប្រឹក្សា ហ៊ានសួរ ហ៊ានឆ្លើយឆ្លង
២៖ បានធ្វើខ្លួនឱ្យជាទីគោរពដល់សិស្ស ជាគំរូល្អដល់សិស្សគ្រប់រូប
៣៖ គ្រូជាអ្នកលើកតម្កើងខ្លួនឱ្យសមទៅនឹងបញ្ញាចំណេះដឹង និងអភិវឌ្ឍខ្លួន ឱ្យកាន់តែប្រសើរជានិច្ច
៤៖ បានបង្រៀន និងនិយាយអ្វីដែលជាប្រយោជន៍ដល់សិស្សគ្រប់រូប
៥៖ គ្រូជាអ្នក ដែល ចេះអត់ធន់ចំពោះពាក្យសម្តី មិនធុញទ្រាន់នឹងការសាកសួរ សន្ទនា និងការរិះគន់ផ្សេងៗ
៦៖ បានពន្យល់រឿងរ៉ាវស៊ីជម្រៅ មិនលាក់លៀមចំណេះដែលខ្លួនមាន
៧៖ លោកណែនាំសិស្ស មិនឱ្យ ប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗ នឹងមិនឱ្យដើរខុសក្នុងផ្លូវវិនាស និងធ្វើរឿងឥតប្រយោជន៍ឡើយ។
ព្រះតេជគុណ ឈឹម សុភី ជាព្រះគ្រូបង្រៀនមុខវិជ្ជា បណ្តុះគុណធម៌ និងមគ្គុទ្ទេសក៍ ក៏បានចូលរួមក្រើនរំឭក និងសារដាស់តឿនដល់ប្អូនៗថា «ត្រូវធ្វើខ្លួនជាសិស្សល្អ ប្រកាន់ខ្ជាប់នូវធម៌កតញ្ញូ ទើបមានតម្លៃជាមនុស្ស ជាសិស្សល្អ កូនល្អ និងជាពលរដ្ឋល្អសម្រាប់សង្គមជាតិ»។
លោកគ្រូ អ្នកគ្រូ ផ្សេងៗ ទៀតដែលបានអញ្ជើញចូលរួម ក៏បានបង្ហាញនូវអារម្មណ៍រំភើបក្រៃលែង ដែលសិស្សានុសិស្ស របស់យើង មានការគោរព ឱ្យតម្លៃដល់គ្រូបង្រៀន និងបានប្រារព្ធ នូវ ទង្វើដ៏ល្អមួយនេះឡើង។
សូមធ្វើនូវការដឹងគុណដ៏ក្រៃលែងចំពោះលោកគ្រូ អ្នកគ្រូ ទាំងអស់ សូមលោកគ្រូ អ្នកគ្រូ ទទួលបាន នូវសុខភាពល្អ អាយុយឺនយូរ សុភមង្គល គ្រប់ពេលគ្រប់វេលា។
ឧត្តមប្រយោជន៍ដែលទទួលបានពីការសិក្សា នៅសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និង ហ្គ្រេនភ្នំពេញ៖
១៖ កម្មវិធីសិក្សាមាន ៣ ភាសា (ខ្មែរ–អង់គ្លេស–ចិន)
២៖ កម្មវិធីសិក្សាជាតិទំនើបបែបសតវត្សរ៍ទី២១ បង្រៀនដោយគ្រូមានបទពិសោធន៍ច្រើនឆ្នាំ
៣៖ កម្មវិធីអនុវត្តជាក់ស្តែង (មុខវិជ្ជាវិទ្យាសាស្ត្រ) តាមរយៈបន្ទប់ពិសោធន៍មានសម្ភារៈសំបូរបែប
៤៖ កម្មវីធីសិក្សាអន្តរជាតិស្តង់ដារ Cambridge UK (English) និង YCT, HSK and HSKK (Chinese)
៥៖ កម្មវិធីសិក្សាបច្ចេកវិទ្យា និងឌីជីថល
៦៖ កម្មវិធីបណ្តុះគុណធម៌ និងមគ្គុទ្ទេសក៏ (ការពង្រឹងវិន័យ សីលធម៌ គុណធម៌ គឺជាយន្តការគ្រឹះដែលត្រូវបានផ្តោតការយកចិត្តទុកដាក់ខ្ពស់)
៧៖ កម្មវិធីសិល្បៈ និងកីឡា
៨៖ កម្មវិធីសមាធិ (អប់រំចិត្ត អភិវឌ្ឍន៍ផ្នែកអារម្មណ៍ និងសតិបញ្ញាស្មារតី)
៩៖ កម្មវិធីតម្រង់ទិសសិស្ស និងប្រឹក្សាយោបល់
១០៖ កម្មវិធី Survival Skill and Life Skill
១១៖ កម្មវិធីប្រកួតប្រជែងសមត្ថភាពសិស្សទាំងក្នុងសាលា កម្រិតជាតិ និងអន្តរជាតិ
១២៖ កម្មវិធីទស្សនកិច្ចសិក្សាក្នុងស្រុក និងក្រៅស្រុក
១៣៖ កម្មវិធីសិក្សាភាសាអង់គ្លេសពេញម៉ោង និងក្រៅម៉ោង ស្តង់ដារអន្តរជាតិ Cambridge UK និងកម្មវិធីប្រឡងតេស្តស្តង់ដារអន្តរជាតិ នៃចក្រភពអង់គ្លេស
១៤៖ កម្មវិធីសិក្សាភាសាចិនពេញម៉ោង និងក្រៅម៉ោង ស្តង់ដារអន្តរជាតិ YCT, HSK and HSKK និងកម្មវិធីប្រឡងតេស្តស្តង់ដារអន្តរជាតិចិន។
ទទួលចុះឈ្មោះសិស្សថ្មី ចូលរៀនជារៀងរាល់ថ្ងៃ!
សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និង ហ្គ្រេនភ្នំពេញនៅតែបន្តទទួល ការចុះឈ្មោះសិស្សថ្មី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដូចនេះ សូមមាតាបិតាប្រញាប់ចុះឈ្មោះឱ្យទាន់ពេល ដើម្បីឱ្យកូនៗទទួលបានឱកាសចូលរៀនក្នុងបរិយាកាសសិក្សាដ៏មានគុណភាព។
• ឱកាសទទួលបានអាហារូបករណ៍
សាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាសែនសុខ និងហ្គ្រេនភ្នំពេញ ផ្ដល់អាហារូបករណ៍ពិសេសជូនសិស្សថ្មី គ្រប់រូប ដោយគ្រាន់តែធ្វើតេស្ត និងចុះឈ្មោះចូលរៀន នឹងទទួលបានអាហារូបករណ៍ភ្លាម។
• វគ្គសិក្សាថ្មីសម្រាប់កម្មវិធីភាសាអង់គ្លេស-ចិនទូទៅពេញម៉ោង និងក្រៅម៉ោងគ្រប់កម្រិត ទទួលធ្វើតេស្ត និង ចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ...
• ព័ត៌មានបន្ថែមសូមទំនាក់ទំនង សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងសាខាហ្គ្រេនភ្នំពេញ តាមទូរស័ព្ទលេខៈ
សាខាសែនសុខ៖ 077 959 222 / 023 9999 36 / 023 9999 87
សាខាហ្គ្រេនភ្នំពេញ៖ 016 888 319 / 077 888 319 / 068 888 319៕