ហាងទាខ្វៃ ទៀន ស៊ាវអឺ ដែលល្បីប្រចាំសិង្ហបុរី មានវត្តមាននៅកម្ពុជាហើយ

05-10-2025 16:42

(ភ្នំពេញ)៖ ហាង ទៀន ស៊ាវអឺ ដែលជាហាងទាខ្វៃល្បីប្រចាំសិង្ហបុរី និងត្រូវបានចាត់ថាហាងលក់ទាខ្វៃលេខ១ នៅលើពិភពលោក មានវត្តមាននៅកម្ពុជាហើយ ដើម្បីផ្តល់ឱ្យប្រជាជនកម្ពុជា មានភ្លក្សនូវរសជាតិទាខ្វៃប្លែក ខុសពីគេ និងរសជាតិដែលមិនអាចបំភ្លេច ដែលម្ហូបប្រពៃណីសិង្ហបុរី។

ពិធីសម្ពោធ ហាងទៀន ស៊ាវអឺ ខេមបូឌា បានរៀបចំឡើងនាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥នេះ ក្រោមវត្តមាន លោកស្រី Teo Lay Cheng អគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា លោក Yik Koun Koon ស្ថាបនិក ទៀន ស៊ាវអឺសិង្ហបុរី លោក វណ្ណ វិវត្តន៍ និងលោកស្រី ម៉ឺន ស្រីណែត សហស្ថាបនិកហាងទៀន ស៊ាវអឺ ខេមបូឌា និងលោក ពូ សុផានិត ព្រមទាំងលោកស្រី ជា ឆេងងីម សហស្ថាបនិក ហាងទៀន ស៊ាវអឺ ខេមបូឌា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។

ហាងទាខ្វៃ ទៀន ស៊ាវអី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ នៅប្រទេសសិង្ហបុរី ដែលគិតមកទល់ពេលនេះ មានអាយុកាលជាង២០ឆ្នាំ និងមានហាងរហូតដល់១៩សាខា។ ហាងទាខ្វៃ ទៀន ស៊ាវអឺ ត្រូវបានទទួលស្គាល់ ថាជាហាងលំដាប់កំពូលមួយរបស់ប្រទេសសិង្ហបុរីដែលទទួលបានពានរង្វាន់ជាច្រើន។ ហាងទាខៃ ទៀន ស៊ាវអឺ ល្បីឈ្មោះដោយសារតែរសជាតិ ទាខ្វៃដ៏ពិសេសប្រចាំហាងរបស់ខ្លួន ជាមួយរូបមន្តគ្រឿងផ្សំពិសេសៗ ជាច្រើនមុខ ដូចជា អេនជេលីកា និង ថ្នាំចិន Ten wonders herbs ហើយប្រើប្រាស់តែសាច់ទាប្រភេទ Cherry valley ដែលជាសាច់ទាពិសេស មានគុណភាពខ្ពស់ ចម្អិនថ្មីៗស្រស់ៗ ជារៀងរាល់ថ្ងៃ ព្រមទាំងត្រូវបានចម្អិនតាមក្បួនពិសេស តាមបែបប្រពៃណី និងបច្ចេកវិទ្យាទំនើប។

លោក Yik Koun Koon បានលើកឡើងថា ហាងទាខ្វៃ ទៀន ស៊ាវអឺ ដែលបង្កើតឡើងនៅប្រទេសសិង្ហបុរី គឺជាហាងដែលពិភពលោកទទួលស្គាល់ថាជាហាងទាខ្វៃពិសេសល្បីលេខ១ នៅលើពិភពលោក ដោយទទួលស្គាល់ទាំងគុណភាព និងរសជាតិ។ អ្វីដែលពិសេសប្រចាំហាងនេះ គឺផ្តោតជាសំខាន់ទៅលើសុខភាពអ្នកទទួលទាន ជាមួយនឹងរូបមន្តថ្នាំចិន។ ដូច្នេះហើយ ទើបលោកចង់នាំយកមុខម្ហូបដ៏ពិសេសនេះមកកាន់កម្ពុជា ដើម្បីឱ្យប្រជាជនកម្ពុជាបានភ្លក្សនូវរសជាតិដើមនៃទាខ្វៃរបស់សិង្ហបុរី។

Chef Foong Chee Kong ដែលជាមេចុងភៅមកពីសិង្ហបុរីបានលើកឡើងថា អ្វីដែលឱ្យទាខ្វៃ ទៀន ស៊ាវអឺ ខុសប្លែកពីគេគឺដោយសារទិកនិកនៃការប្រឡាក់សាច់ និងវិធីចម្អិន ដែលធ្វើឱ្យសាច់ទានៅតែស្រស់ ហើយស្បែកស្រួយ រួមនឹងជាមួយទឹកជ្រលក់២រសជាតិ។ តាមរយៈរូបមន្តនៃការចម្អិនដែលខុសប្លែកពីគេ និងផ្សំដោយថ្នាំចិន លោករំពឹងថា ទាខ្វៃ ទៀន ស៊ាវអី នឹងទទួលបានការពេញចិត្តពីប្រជាជនកម្ពុជា ស្របពេលដែលរសជាតិរវាងម្ហូបខ្មែរ និងម្ហូបសិង្ហបុរី ខុសគ្នាតែបន្តិចប៉ុណ្ណោះ។

មេចុងភៅដ៏ល្បីឈ្មោះមួយរូបនៅកម្ពុជា គឺ Chef ណារ៉ា ដែលជាគណៈកម្មការក្នុងកម្មវិធី Master Chef Cambodia បន្ទាប់ពីបានភ្លក្សនូវខ្វៃប្រចាំហាងទៀន ស៊ាវអឺ បានលាន់មាត់ថា ឆ្ងាញ់ខុសប្លែកពីទាខ្វៃដែលធ្លាប់ទទួលទានកន្លងមក។ តាមរយៈវិធីនៃការចម្អិនរបស់ចុងភៅ គឺនៅរក្សាបានភាពស្រស់របស់សាច់ទា តែមានស្បែកស្រួយ នៅពេលទទួលទានឈ្ងុយពេញមាត់។

លោកបញ្ជាក់ថា«បទពិសោធន៍ដែលខ្ញុំទទួលបានពី Dian Xiao Er គឺច្រើនជាងគ្រាន់តែជាអាហារឆ្ងាញ់ តែជាការផ្សារភ្ជាប់វប្បធម៌ដ៏សំខាន់មួយ ដែលតភ្ជាប់បេតិកភណ្ឌផ្នែកធ្វើម្ហូបដ៏សម្បូរបែបរបស់ប្រទេសសិង្ហបុរីជាមួយប្រទេសកម្ពុជា»។

មេចុងភៅ ណារ៉ា បានមានប្រសាសន៍បន្តថា «ទាខ្វៃសិង្ហបុរីពិសេស គឺពិតជាស្នាដៃចម្អិនអាហារដ៏ពិសេស។ ខ្ញុំមានទំនុកចិត្តថា Dian Xiao Er នឹងក្លាយជាភោជនីយដ្ឋានដែលទទួលបានការគាំទ្រយ៉ាងឆាប់រហ័សសម្រាប់អតិថិជនខ្មែរដែលស្វែងរករសជាតិពិសេស និងគុណភាពខ្ពស់របស់ប្រទេសសិង្ហបុរី។ អ្វីដែលខ្ញុំកំពុងភ្លក់នៅថ្ងៃនេះពិតជាដូចនឹងការអះអាងរបស់ Dian Xiao Er ថាជាទាខ្វៃសាំងហ្គាពួរពិសេស ចំណាត់ថ្នាក់លេខ ១ លើពិភពលោកពិតមែន»

ហាងទាខ្វៃ ទៀន ស៊ាវអឺ ផ្តោតលើការផ្តល់នូវអារម្មណ៍កក់ក្តៅបែបគ្រួសារ ការយកចិត្តទុកដាក់ទៅលើសុខភាព ការច្នៃប្រឌិត និងថែរក្សាបេតិកភណ្ឌវប្បធម៌។

លោកស្រី Teo Lay Cheng អគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ដែលអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ហាង ទៀន ស៊ាវអឺ ខេមបូឌា បានសម្តែងក្តីរីករាយ ដែលហាងដ៏ល្បីប្រចាំសិង្ហបុរី មានវត្តមាននៅកម្ពុជា។

លោកស្រីបានលើកឡើងថា ការបើកដំណើរការ ហាង ទៀន ស៊ាវអឺនៅកម្ពុជានាពេលនេះ មិនត្រឹមតែជាការបើកហាងម្ហូបអាហារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្សារភ្ជាប់នូវទំនាក់ទំនងរវាងប្រទេសនិងប្រជាជនកម្ពុជានិងសិង្ហបុរី ខណៈហាងនេះបានបើកដំណើរការស្របពេលដែលប្រទេសទាំងពីរឈានដល់ខួបទី៦០ឆ្នាំនៃទំនាក់ទំនងកាទូតរវាងប្រទេសទាំងពីរ។

ដើម្បីអបអរសាទរការបើកសម្ពោធជាផ្លូវការនេះ ហាង ទៀន ស៊ាវអឺ ក៏មានការផ្តល់ជូនពិសេសដល់អតិថិជនទាំងអស់គ្នាផងដែរ ដោយអតិថិជនគ្រាន់តែកុម៉្មង់ម្ហូបណាមួយ លោកអ្នកអាចកុម៉្មង់ទាខ្វៃសាំងហ្គាពួរពិសេសចានតូច មួយចាន (1/4) ក្នុងតម្លៃ២ដុល្លារតែប៉ុណ្ណោះ។ ប្រូម៉ូសិនចាប់ពីថ្ងៃទី ៥-៧ ខែតុលា២០២៥ នេះ!
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
*ការផ្តល់ជូនមានកំណត់

ហាងទាខ្វៃ ទៀន ស៊ាវអឺ មានទីតាំងស្ថិតនៅលើផ្លូវ ៣១០ កែង ផ្លូវ៦៣ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (https://maps.app.goo.gl/E7qhJYjfGrCbatWU9?g_st=ipc) ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរសព្ទលេខ៖ ០៨៦ ៨៦៦ ៨៨៧៕