ក្រុមហ៊ុន Boncafé Cambodia សម្ពោធម៉ាកទឹកដោះគោស្រូវសាលីថ្មីនៅកម្ពុជា

06-10-2025 08:57

(ភ្នំពេញ)៖ ក្រុមហ៊ុន Boncafé Cambodia មានមោទនភាពសូមណែនាំផលិតផលថ្មីឈ្មោះ noomoo ដែលជាម៉ាកយីហោទឹកដោះគោស្រូវសាលី មកពីប្រទេសសិង្ហបុរី សម្រាប់អ្នកដែលចូលចិត្តទឹកដោះគោផលិតចេញពីរុក្ខជាតិនៅទូទាំងអាស៊ី។

ឈ្មោះរបស់ទឹកដោះគោស្រូវសាលីនេះយកចេញពីឃ្លា «no moo» ដែលមានន័យថាមិនមែនផលិតចេញពីសត្វគោ។ noomoo តំណាងឱ្យរសជាតិពេញនិយមថ្មីនៃទឹកដោះគោស្រូវសាលី ដោយផ្តោតលើគុណភាពដ៏ប្រណីត ជាមួយនឹងរសជាតិស្រទន់ឆ្ងាញ់ជាប់មាត់ ដែលសក្តិសមបំផុតសម្រាប់ប្រើលាយជាមួយកាហ្វេ និងតែ។

យោងតាមការស្រាវជ្រាវ គេឃើញថាប្រជាជនអាស៊ីជាង ៩០% ដែលត្រូវរកឃើញថាមានបញ្ហាជាមួយកម្រិតឡាក់តូស (Lactose) ដែលជំរុញឲ្យពួកគេបង្វែរមកទទួលទានទឹកដោះគោដែលផលិតចេញពីរុក្ខជាតិដូចជាទឹកដោះគោស្រូលាលីជាដើម ដើម្បីសុវត្ថិភាព និងរសជាតិ។ ទឹកដោះគោស្រូវសាលី noomoo ត្រូវ បានផលិតឡើង ដើម្បី បំពេញ តម្រូវ ការ ដែល កំពុង កើន ឡើង និងសក្តិសមឥតខ្ចោះសម្រាប់អ្នកឆុងកាហ្វេ ឬប្រើលាយជាមួយភេសជ្ជៈផ្សេងៗ។

នៅក្នុងប្រទេសកម្ពុជា ទឹកដោះគោស្រូវសាលី Oat Mylk Barista គឺជាផលិតផលដំបូងដែលដាក់ឲ្យចរាចរលើទីផ្សារ ជាមួយគម្រោងណែនាំផលិតផលបន្ទាប់គឺ Coconut Mylk Barista នៅខែធ្នូ ឆ្នាំ 2025។ ផលិតផលទាំងនេះ ត្រូវបានផលិតឡើងដើម្បីប្រើក្នុងហាងកាហ្វេ និងអ្នកទទួលទានទូទៅ ដោយច្នៃសម្រាប់ការស្ទីម ការចាក់សិល្បៈឡាតេ និងភេសជ្ជៈប្រចាំថ្ងៃ។

noomoo mylk នីមួយៗ គឺផ្សំឡើងពីរុក្ខជាតិ 100% គ្មានទឹកដោះគោស្រស់ និងសក្តិសមបំផុតសម្រាប់អ្នកហូបបួស និងអ្នកបួស ដែលត្រូវបានបង្កើត ឡើងយ៉ាងយកចិត្តទុកដាក់តាម រយៈកិច្ច សហការ ជាមួយក្រុមអ្នក ជំនាញ កាហ្វេ កំពូលៗ នៅ ទូទាំង តំបន់។ រាល់ដំណាក់កាលនៃការផលិតត្រូវបានបង្កើតឡើងយ៉ាងផ្ចិតផ្ចង់ដើម្បីរក្សាគុណភាពថេរ-ជាប់លាប់នៃមីក្រូហ្វូម រសជាតិ និងសមស្របសម្រាប់តម្រូវការជាច្រើន ដូចជាពិសេសសម្រាប់ភេសជ្ជៈប្រភេទក្តៅ ឬត្រជាក់ទឹកក្រឡុក និងបង្អែមជាដើម។

កម្រិតសមាមាត្រប្រូតេអ៉ីន និងស្រូវសាលីរបស់វាផ្តល់នូវកម្រិតពពុះថេរ និងរលោងស្អាត ដែលជាចំណុចពិសេសដាច់គេពីទឹកដោះគោស្រូវសាលីធម្មតាទូទៅនៅលើទីផ្សារ។

កញ្ញា Rene Ng ប្រធានផ្នែកទីផ្សារប្រចាំតំបន់របស់ noomoo ថ្លែងថា «ក្នុងរយៈពេលយ៉ាងខ្លី noomoo បានក្លាយជាជម្រើសដ៏ពេញនិយមរបស់អ្នកជំនាញឆុង និងលីងកាហ្វេទូទាំងតំបន់។ យុទ្ធសាស្ត្ររបស់យើងដែលតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួន នោះគឺ បង្កើនគុណភាព និងរសជាតិរបស់ភេសជ្ជៈ ហើយធ្វើឱ្យជម្រើសកាហ្វេដែលប្រើទឹកដោះស្រូវសាលីមានគុណភាព សម្រាប់មនុស្សគ្រប់គ្នា»។

កញ្ញាបានបន្ដថា ក្រុមហ៊ុន Boncafé Cambodia ដែលជាអ្នកចែកចាយផ្តាច់មុខរបស់ noomooនៅកម្ពុជា នាំមកនូវភាពជាដៃគូនេះតាមរយៈការណែនាំ ទៅតាមហាងកាហ្វេ និងការរៀបចំកម្មវិធីផ្សព្វផ្សាយនានា នៅទូទាំងប្រទេស។

លោកស្រី រិន ណៃហួយ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Boncafé(Cambodia) Ltd បានថ្លែងថា «យើងបានកំណត់អត្តសញ្ញាណ noomoo បន្ទាប់ពីបានភ្លក់ទឹកដោះគោស្រូវសាលីឈានមុខគេនានា ហើយបានរកឃើញថាមានតែ noomoo ទេ ដែលពិតជាបានផ្តល់នូវតុល្យភាពដាច់គេ ទាំងរសជាតិ និងគុណតម្លៃ»។

បច្ចប្បន្ននេះ noomoo កំពុងមានវត្តមានបម្រើនៅតាមហាងកាហ្វេល្បីៗជាង ១០០០ នៅទូទាំងអាស៊ីអាគ្នេយ៍ ដែលទទួលស្គាល់ និងពេញចិត្តដោយអ្នកឆុងកាហ្វេ និងអ្នកទទួលទាន។ ភាពរីកចម្រើនរបស់ម៉ាកនេះ ឆ្លុះបញ្ចាំងពីការកើនឡើងនៃតម្រូវការសម្រាប់ជម្រើសទឹកដោះគោដែលផលិតចេញពីស្រូវសាលី ដោយអ្នកប្រើប្រាស់យល់កាន់តែច្បាស់អំពីអត្ថប្រយោជន៍របស់វាចំពោះសុខភាព ប្រកបដោយចីរភាព និងរសជាតិ។

នៅឆ្នាំក្រោយនេះ noomoo នឹងណែនាំកញ្ចប់តូចចំណុះ ២០០ម.ល ថ្មី ដែលល្អឥតខ្ចោះសម្រាប់យកតាមខ្លួនពេលធ្វើដំណើរ ឬប្រើប្រាស់នៅផ្ទះ ដើម្បីឆ្លើយតបទៅនឹងគោលបំណងរបស់ខ្លួន ដើម្បីឲ្យគ្រប់គ្នាបានភ្លក់ និងប្រើប្រាស់ជាប្រចាំថ្ងៃ មិនថាអ្នកកំពុងតែអ្នកទទួលទានទឹកដោះស្រូវសាលីស្រាប់ ឬចង់សាកល្បងនោះទេ noomoo សូមអញ្ជើញអ្នកទាំងអស់គ្នាមកទទួលយកបទពិសោធថ្មីនៃទឹកដោះគោដែលមិនមែនជាទឹកដោះគោផលិតចេញពីសត្វ។

ក្រុមហ៊ុន Boncafe Group បចុប្បន្នគឺជាបុត្រសម្ព័ន្ធមួយនៃ Massimo Zanetti Beverage Group ដែលជាក្រុមហ៊ុនចុះបញ្ជីសាធារណៈនៅទីក្រុង មីឡាន (Milan) ប្រទេសអ៉ីតាលី ដែលត្រូវបានបង្កើតឡើង និងដឹកនាំដោយ Massimo Zanetti ។

បង្កើតឡើងក្នុងឆ្នាំ 1962 ក្នុងប្រទេសសិង្ហបុរី Boncafé គឺជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់កាហ្វេឆ្ងាញ់ឈានមុខគេនៅក្នុងអាស៊ាន អាស៊ីបូព៌ា និងមជ្ឈិមបូព៌ា។

ក្នុងនាមជាអ្នកត្រួសត្រាយនាំយកកាហ្វេបែបអឺរ៉ុបមកកាន់ទីផ្សារអាស៊ីអាគ្នេយ៍ ហើយអនុវត្តតាមវប្បធម៌នៃការដឹកនាំរបស់ស្វីស ដោយផ្តោតលើភាពជាក់លាក់ និងភាពល្អឥតខ្ចោះ ធ្វើឲ្យ Boncafé មានមោទនភាពចំពោះផលិតផល និងសេវាកម្មដែលមានគុណភាពរបស់ខ្លួនចំពោះអតិថិជនជាន់ខ្ពស់ និងនៅក្នុងឧស្សាហកម្មម្ហូបអាហារ សណ្ឋាគារ និងរមណីយដ្ឋានអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍ ភោជនីយដ្ឋាន ក្លឹប និងហាងលក់រាយ ដោយក្លាយជាអ្នកផ្គត់ផ្គង់គ្រប់មុខរួមមាន តែ ភេសជ្ជៈ ទឹកស៊ីរ៉ូ ទឹកផ្លែឈើសម្រាប់ភេសជ្ជៈក្រឡុក ហ្វ្រេបនិង ម៉ាស៊ីនកាហ្វេជាដើម។

Boncafé ក៏ជាអ្នកនាំចូល និងធ្វើទីផ្សារផ្លូវការរបស់ Segafredo Zanetti Coffee ផងដែរ។ រំលឹកដល់ការស្រាវជ្រាវយ៉ាងល្អិតល្អន់ និងគ្រឿងបរិក្ខាររំលីងកម្រិតខ្ពស់ Segafredo Zanetti បានផ្សារភ្ជាប់រវាងប្រពៃណី និងការច្នៃប្រឌិត ដើម្បីផលិតគ្រាប់កាហ្វេល្អបំផុតដែលអាចធ្វើទៅបាន។ បេសកកម្មរបស់យីហោនេះគឺដើម្បីណែនាំរសជាតិ និងវប្បធម៌នៃកាហ្វេ «espresso» របស់អ៉ីតាលីទៅកាន់ពិភពលោកទាំងមូល៕