Barcelona ខកខានឡើងឈរកំពូលតារាង La Liga ក្រោយទក់សាច់ក្នុងផ្ទះ Sevilla
06-10-2025 09:21
(បរទេស)៖ ក្រុមការពារតំណែងជើងឯក FC Barcelona បានខកខានឡើងទៅឈរទីកំពូលតារាងលីគ La Liga នៃសប្តាហ៍ទី៨ ជើងទី១ បន្ទាប់ពីចាញ់ម្ចាស់ផ្ទះ Sevilla ៤-១ នាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Estadio Ramon Sanchez Pizjuan នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៤ម៉ឺននាក់ផងនោះ កូនក្រុមរបស់លោក Hansi Flick អាចតដៃបានតែ ១គ្រាប់ប៉ុណ្ណោះនៅចុងម៉ោងនៃវគ្គទី១ ពីការធ្វើបានសម្រេចដោយសមាជិកថ្មី Marcus Rashford នៅពេលទទួលបាល់ពី Pedri។
ក្រុមអ្នកមានបុណ្យមួយនេះ បានដើរតាមគន្លងចាស់ដែលធ្លាប់ចាញ់ច្រើនក្រោមថ្វីជើងរបស់ Sevilla ម្តងទៀត គិតចាប់តាំងពីចាញ់ ៤-០ កាលឆ្នាំ១៩៥១ នៅពេលដែល Sevilla លេងមិនចាញ់ Barcelona ឡើយនៅលីគអេស្ប៉ាញឡើយ គិតចាប់តាំងពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥ ដោយមាន ១៩ប្រកួតមកហើយ។
វាក៏ជាការបរាជ័យលើកដំបូងនៅ La Liga នារដូវកាល ២០២៥-២៦ នេះ និងរកបាន ១៩ពិន្ទុឈរនៅលេខ២ បណ្តោះអាសន្ន តាមពីក្រោយ Real Madrid ដែលមាន ២១ពិន្ទុ៕