Russell ស្គាល់ជើងលើកទី២ ក្នុងជុំទី១៨ នៃកម្មវិធីប្រណាំង F1 Singapore Grand Prix 2025

06-10-2025 10:35

(សឹង្ហបុរី)៖ កីឡាករប្រណាំងរថយន្ត Formula 1 សញ្ជាតិអង់គ្លេស George Russell ពេលនេះដណ្តើមបានជើងឯកលើកទី២ ក្នុងកម្មវិធីប្រណាំងនៅទឹកដីសឹង្ហបុរី Singapore Grand Prix 2025 ក្រោយរកបានលំដាប់ពិន្ទុ ២៥ នាំមុខ Max Verstanppen ដែលធ្វើបាន ១៨ពិន្ទុ នឹងកីឡាករ Lando Norris រកបាន ១៥ពិន្ទុ ។

នេះជាការឈ្នះពានទី២ របស់កីឡាករវ័យ ២៧ឆ្នាំ Russell ក្នុងកម្មវិធីប្រណាំងរថយន្ត Formula 1 2025 បន្ទាប់ពីធ្វើបាននៅទឹកដី Canada Grand Prix 2025 នៃជុំទី១០ ជាមួយនឹង Max Verstappen ក៏ឈរលេខ២ ផងដែរ ។

សម្រាប់ការប្រណាំងជុំទី១៩ នឹងរៀបចំនៅទឹកដីអាមេរិក United States Grand Prix 2025 ចាប់ពីថ្ងៃទី១៧-១៩ ខែតុលានេះ ដែលបច្ចុប្បន្នគិតត្រឹមបញ្ចប់ជុំទី១៨ កីឡាករ Oscar Piastri កំពុងនាំមុខគេពីការឈ្នះជើងឯកបាន ៧ដង ។