ធនាគារ «ខេប៊ីប្រាសាក់» ដាក់ដំណើរការប័ណ្ណឥណពន្ធវីសា «Debit Visa Card»

06-10-2025 15:43

(ភ្នំពេញ)៖ ធនាគារ ខេប៊ីប្រាសាក់ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥នេះ ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប័ណ្ណឥណពន្ធវីសាចំនួន ៣លំដាប់ គឺប័ណ្ណក្លាស៊ិក (Classic Card) ប័ណ្ណហ្គោល (Gold Card) និងប័ណ្ណផ្លាទីនីម (Platinum Card) ដែលផ្តល់ជូនអតិថិជននូវបទពិសោធន៍ ក្នុងការទូទាត់ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងទទួលបានអត្ថប្រយោជន៍ជាច្រើន។

ប័ណ្ណឥណពន្ធវីសា របស់ធនាគារ ខេប៊ីប្រាសាក់ អាចប្រើប្រាស់សម្រាប់ធ្វើប្រតិបត្តិការប្រចាំថ្ងៃជាច្រើន ដូចជា ការទិញទំនិញតាមអនឡាញនៅលើវេបសាយ និងតាមអេបដែលទទួលយក VISA ការទិញទំនិញនៅក្នុងហាងរបស់ពាណិជ្ជករ រាប់លានទីតាំងនៅទូទាំងពិភពលោក និងដកប្រាក់នៅម៉ាស៊ីនអេធីអឹមដែលមាននិមិត្តសញ្ញា VISA ទាំងនៅក្នុងនិងក្រៅប្រទេសកម្ពុជា។ មិនថាលោកអ្នកទូទាត់វិក្កយបត្រ កក់ការធ្វើដំណើរ ទទួលទានអាហារនៅខាងក្រៅ ឬដកសាច់ប្រាក់ ប័ណ្ណទាំងនេះផ្តល់នូវភាពងាយស្រួល និងភាពបត់បែន ជូនលោកអ្នកគ្រប់ទីកន្លែង គ្រប់ពេលវេលា។

ប័ណ្ណឥណពន្ធវីសារបស់ធនាគារ ខេប៊ីប្រាសាក់ ត្រូវផ្តល់ជូនដោយឥតគិតថ្លៃ និងគ្មានកម្រៃសេវាប័ណ្ណប្រចាំឆ្នាំសម្រាប់ឆ្នាំដំបូង។ ម្ចាស់ប័ណ្ណអាចចូលប្រើគណនីសន្សំ ឬគណនីចរន្តរបស់ពួកគេដោយផ្ទាល់ ព្រមទាំងទទួលបានការប្រាក់ខ្ពស់ លើសមតុល្យដែលរក្សាក្នុងគណនីដែលបានភ្ជាប់ប័ណ្ណ។ លោកអ្នកអាចគ្រប់គ្រងទំហំកំណត់នៃការដកប្រាក់របស់ប័ណ្ណ និងអាចភ្ជាប់ប័ណ្ណជាច្រើនទៅនឹងគណនីមួយបាន។ ដោយឡែកសម្រាប់ប័ណ្ណឥណពន្ធផ្លាទីនីម អតិថិជនជាម្ចាស់ប័ណ្ណអាចចូលសម្រាក ក្នុងបន្ទប់រង់ចាំពិសេស (Airport Lounges) នៅអាកាសយានដ្ឋានគ្រប់ប្រទេស បានរហូតដល់ទៅ ៥ដងក្នុងមួយឆ្នាំ។

ប័ណ្ណឥណពន្ធវីសា ខេប៊ីប្រាសាក់ ត្រូវបានបង្កើតឡើងជាមួយនឹងមុខងារទំនើប ដើម្បីការពារការទូទាត់របស់លោកអ្នក។ បន្ទះឈីប EMV ការពារប្រឆាំងនឹងការក្លែងបន្លំ ចំណែកឯមុខងារ Contactless (NFC) អនុញ្ញាតឱ្យលោកអ្នក ទូទាត់យ៉ាងរហ័ស និងដោយសុវត្ថិភាព ដោយមិនបាច់ឆូត ឬស៊កប័ណ្ណឡើយ។ សម្រាប់ការទិញតាមអនឡាញ មុខងារ 3D-Secure Protocol បន្ថែមស្រទាប់នៃការផ្ទៀងផ្ទាត់បន្ថែមទៀត ដើម្បីធ្វើឱ្យប្រតិបត្តិការរបស់លោកអ្នកឱ្យមានសុវត្ថិភាព។

អតិថិជនអាចស្នើសុំប័ណ្ណឥណពន្ធវីសា (Visa Debit Card) តាម៖
១. KB PRASAC Mobile
២. សាខាខេប៊ីប្រាសាក់នៅទូទាំងប្រទេស
៣. បុគ្គលិកផ្នែកលក់របស់ខេប៊ីប្រាសាក់។

សូមជម្រាបថា មុនពេលដាក់ឱ្យដំណើរការប័ណ្ណឥណពន្ធវីសាផ្លាស្ទិកនេះ ធនាគារ ខេប៊ីប្រាសាក់ បានដាក់ឱ្យដំណើរការប័ណ្ណនិម្មិត VISA រួចហើយកាលពីពេលថ្មីៗនេះ ហើយជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះនវានុវត្តន៍ ធនាគារ ខេប៊ីប្រាសាក់ គ្រោងនឹងដាក់ឱ្យប្រើប្រាស់ប័ណ្ណឥណទាន VISA (Visa Credit Card) របស់ខ្លួននាពេលឆាប់ៗខាងមុខនេះ។ ការដាក់ឱ្យដំណើរការប័ណ្ណទាំងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ ខេប៊ីប្រាសាក់ ក្នុងការបន្តអភិវឌ្ឍដំណោះស្រាយហិរញ្ញវត្ថុដែលឆ្លើយតបនឹងតម្រូវការ និងបែបផែនរស់នៅទំនើប និងស៊ីវិល័យរបស់អតិថិជនរបស់យើង។

សូមស្នើសុំប័ណ្ណឥណពន្ធវីសារបស់អ្នកនៅថ្ងៃនេះ ហើយរីករាយនឹងបទពិសោធន៍ទូទាត់លំដាប់ពិភពលោក ជាមួយនឹងសុវត្ថិភាព ភាពងាយស្រួល និងអត្ថប្រយោជន៍ជាច្រើន។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.kbprasacbank.com.kh/km/personal/self-banking/cards/visa-debit-cards/ ឬទូរស័ព្ទមកលេខ ០៨៦ ៩៩៩ ៩១១ ឬ ០២៣ ៩៩៩ ៩១១៕