ស្រែកផ្អើលរោងចក្រស្មានតែកើតអី តាមពិតត្រូវរង្វាន់ធំពីប៊ូសស្រ្តងសោះ!

06-10-2025 16:19

(ភ្នំពេញ)៖ មនុស្សឱ្យតែមានសំណាង ទោះនៅទីណាក៏មានសំណាងដែរ! ជាក់ស្ដែងដូចអតិថិជនម្នាក់ កំពុងធ្វើការសុខៗ ស្រាប់តែស្រែកផ្អើលរោងចក្រ ធ្វើឱ្យអ្នករួមការងាររត់ឆោឡោមកមើល ស្មានតែរូបគេកើតអ្វី តាមពិតត្រូវរង្វាន់កូនល្អពីប៊ូសស្រ្តងសោះ!។

អតិថិជនដែលត្រូវរង្វាន់ មានឈ្មោះ ញ៉ិល ស្រីមុំ អាយុ៤២ឆ្នាំ ធ្វើការរោងចក្រស្បែកជើង នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អតិថិជនរូបនោះបានបញ្ជាក់ប្រាប់ថា រូបគេកំពុងដេរស្បែកជើង ហើយរៀងងងុយគេងអស់កម្លាំង ក៏គាស់ប៊ូសស្រ្តង១កំប៉ុងញុំាប៉ូវកម្លាំង។ ស្រាប់តែគាស់មិនទាន់បានផឹកផង ស្វាងចែស រំភើបស្ទើរហោះ ស្រែកផ្អើលរោងចក្រ ព្រោះរូបគេត្រូវរង្វាន់កូនល្អ ៨៨៨ដុល្លារគុណនឹង២ ស្មើនឹង ១៧៧៦ដុល្លារ។

ដូច្នេះបងប្អូនដែលចង់ត្រូវរង្វាន់ដូចអតិថិជនខាងលើ កុំភ្លេចទិញប៊ូសស្រ្តងញុំាទាំងអស់គ្នា!។
ប៊ូសស្រ្តងផលិតផលខ្មែរ ឆ្ងាញ់ រសជាតិដិតជ្រៅ!៕