វគ្គសិក្សាថ្មី កម្មវិធីភាសាអង់គ្លេសក្រៅម៉ោង នៃសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ!

07-10-2025 09:46

(ភ្នំពេញ)៖ កម្មវិធីភាសាអង់គ្លេសក្រៅម៉ោងនៃសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ សូមជម្រាបជូនថា វគ្គសិក្សាថ្នាក់អង់គ្លេសក្រៅម៉ោងថ្មី បានចាប់ផ្ដើមនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នេះហើយ ទាំងថ្នាក់កុមារ និងថ្នាក់មនុស្សពេញវ័យ។

កម្មវិធីសិក្សានេះត្រូវបានរៀបចំឡើងសម្រាប់ ទាំងកុមារ និងមនុស្សពេញវ័យ ដោយផ្តោតលើការបង្កើនជំនាញសំខាន់ៗទាំង ៤ (ស្តាប់, និយាយ, អាន, សរសេរ) តាមរយៈវិធីសាស្រ្តសិក្សាដែលទំនើប និងមានប្រសិទ្ធភាព។

សម្រាប់កុមារ (អាយុ ៦-១១ឆ្នាំ)៖ ការសិក្សានឹងផ្តោតលើការអភិវឌ្ឍជំនាញនិយាយ និងស្តាប់តាមរយៈហ្គេម សកម្មភាពច្នៃប្រឌិត និងការលេងជាក្រុម។
សម្រាប់មនុស្សពេញវ័យ៖ កម្មវិធីត្រូវបានរៀបចំឡើង ដើម្បីជួយលើកកម្ពស់ជំនាញអង់គ្លេសសម្រាប់ការងារ ការសិក្សា និងទំនាក់ទំនងប្រចាំថ្ងៃ។

សិស្សានុសិស្សគ្រប់រូបដែលសិក្សាកម្មវិធីនេះ នឹងមានឱកាសចូលរួមការប្រកួតប្រជែង វាស់ស្ទង់សមត្ថភាព និងទទួលបានអាហារូបករណ៍សិក្សាសម្រាប់ម្ចាស់ជ័យលាភីប្រចាំកម្មវិធី។

ឧត្តមប្រយោជន៍ដែលទទួលបានពីការសិក្សា នៅសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងហ្គ្រេនភ្នំពេញ៖

១. កម្មវិធីសិក្សាមាន ៣ ភាសា (ខ្មែរ-អង់គ្លេស-ចិន)
២. កម្មវិធីសិក្សាជាតិទំនើបបែបសតវត្សរ៍ទី២១ បង្រៀនដោយគ្រូមានបទពិសោធន៍ច្រើនឆ្នាំ
៣. កម្មវិធីអនុវត្តជាក់ស្តែង (មុខវិជ្ជាវិទ្យាសាស្ត្រ) តាមរយៈបន្ទប់ពិសោធន៍មានសម្ភារៈសំបូរបែប
៤. កម្មវីធីសិក្សាអន្តរជាតិស្តង់ដារ Cambridge UK (English) និង YCT, HSK and HSKK (Chinese)
៥. កម្មវិធីសិក្សាបច្ចេកវិទ្យា និងឌីជីថល
៦. កម្មវិធីបណ្តុះគុណធម៌ និងមគ្គុទ្ទេសគ៏ (ការពង្រឹងវិន័យ សីលធម៌ គុណធម៌ គឺជាយន្តការគ្រឹះដែលត្រូវបានផ្តោតការយកចិត្តទុកដាក់ខ្ពស់)
៧. កម្មវិធីសិល្បៈ និងកីឡា
៨. កម្មវិធីសមាធិ (អប់រំចិត្ត អភិវឌ្ឍន៍ផ្នែកអារម្មណ៍ និងសតិបញ្ញាស្មារតី)
៩. កម្មវិធីតម្រង់ទិសសិស្ស និងប្រឹក្សាយោបល់
១០. កម្មវិធី Survival Skill and Life Skill
១១. កម្មវិធីប្រកួតប្រជែងសមត្ថភាពសិស្សទាំងក្នុងសាលា កម្រិតជាតិ និងអន្តរជាតិ
១២. កម្មវិធីទស្សនកិច្ចសិក្សាក្នុងស្រុក និងក្រៅស្រុក
១៣. កម្មវិធីសិក្សាភាសាអង់គ្លេសពេញម៉ោង និងក្រៅម៉ោង ស្តង់ដារអន្តរជាតិ Cambridge UK និងកម្មវិធីប្រឡងតេស្តស្តង់ដារអន្តរជាតិ នៃចក្រភពអង់គ្លេស
១៤. កម្មវិធីសិក្សាភាសាចិនពេញម៉ោង និងក្រៅម៉ោង ស្តង់ដារអន្តរជាតិ YCT, HSK and HSKK និងកម្មវិធីប្រឡងតេស្តស្តង់ដារអន្តរជាតិចិន។

ទទួលចុះឈ្មោះសិស្សថ្មី ចូលរៀនជារៀងរាល់ថ្ងៃ៖

សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងហ្គ្រេនភ្នំពេញនៅតែបន្តទទួល ការចុះឈ្មោះសិស្សថ្មី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដូចនេះ សូមមាតាបិតាប្រញាប់ចុះឈ្មោះឱ្យទាន់ពេល ដើម្បីឱ្យកូនៗទទួលបានឱកាសចូលរៀនក្នុងបរិយាកាសសិក្សាដ៏មានគុណភាព។

* ឱកាសទទួលបានអាហារូបករណ៍៖

សាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាសែនសុខ និងហ្គ្រេនភ្នំពេញ ផ្ដល់អាហារូបករណ៍ពិសេសជូនសិស្សថ្មី គ្រប់រូប ដោយគ្រាន់តែធ្វើតេស្ត និងចុះឈ្មោះចូលរៀន នឹងទទួលបានអាហារូបករណ៍ភ្លាម។

* វគ្គសិក្សាថ្មីសម្រាប់កម្មវិធីភាសាអង់គ្លេស-ចិនទូទៅពេញម៉ោង និងក្រៅម៉ោងគ្រប់កម្រិត ទទួលធ្វើតេស្ត និង ចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ..។

* ព័ត៌មានបន្ថែមសូមទំនាក់ទំនង សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងសាខាហ្គ្រេនភ្នំពេញ តាមទូរស័ព្ទលេខ៖
* សាខាសែនសុខ៖ ០៧៧ ៩៥៩ ២២២ / ០២៣ ៩៩៩៩ ៣៦ / ០២៣ ៩៩៩៩ ៨៧។
* សាខាហ្គ្រេនភ្នំពេញ៖ ០១៦ ៨៨៨ ៣១៩ / ០៧៧ ៨៨៨ ៣១៩ / ០៦៨ ៨៨៨ ៣១៩៕