CAF សហព័ន្ធបាល់ទាត់អាហ្រ្វិក ទទួលបានប្រាក់ចំណេញ ៩.៤៨លានដុល្លារ ក្នុងហិរញ្ញវត្ថុ 2023-2024
07-10-2025 10:47
(អាហ្រ្វិក)៖ សហព័ន្ធបាល់ទាត់អាហ្រ្វិក CAF បានប្រកាសថា ទទួលបានប្រាក់ចំណេញប្រមាណ ៩.៤៨លានដុល្លារ ក្នុងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២៣-២០២៤ ដោយមានការកើនជាច្រើនឆ្នាំមុនៗ ។ នេះតាមការប្រកាសនៅឯសន្និបាតទូទៅកាលពីថ្ងៃចន្ទ ទី០៦ ខែតុលានេះ ។

តាមរយៈការកើនឡើងនេះ CAF បានដោយលើកឡើងថា គឺក្រោយពេលមានការកើនឡើងយ៉ាងខ្លាំងនៃប្រាក់ចំណូលពាណិជ្ជកម្ម ការបន្ថែមអ្នកឧបត្ថម្ភថ្មី និងការអនុវត្តត្រឹមត្រូវលើលក្ខខ័ណត្រួតពិនិត្យហិរញ្ញវត្ថុដ៏តឹងរឹង។
CAF ក៏បានរាយការណ៍ពីប្រាក់ចំណូលចំនួន ១៦៦.៤២លានដុល្លារ នឹងត្រូវបង្កើនប្រាក់រង្វាន់សម្រាប់ការប្រកួតរបស់ខ្លួនដល់ ៨១លានដុល្លារ ស្ថាប័នគ្រប់គ្រងការប្រកួតដល់ ១៩លានដុល្លារ ជាមួយនឹង ៣៥ លានដុល្លារ សម្រាប់ការអភិវឌ្ឍបាល់ទាត់ និង ២១លានដុល្លារសម្រាប់ការគ្រប់គ្រង និងរដ្ឋបាល។
លោក Patrice Motsepe បានឱ្យដឹងក្នុងសន្និបាតថា ពួកគេក៏ជិតដល់ការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងទីផ្សារ និងទូរទស្សន៍រយៈពេលវែងដែលមានតម្លៃ ១ពាន់លានដុល្លារផងដែរ ៕