MV «Feel Like This» របស់កូនប្រុសតារាចម្រៀង ព្រាប សុវត្ថិ, លោក N.John ធ្វើឲ្យមហាជនលាន់មាត់សរសើរគ្រប់ៗគ្នា (Video Inside)
07-10-2025 12:45
(ភ្នំពេញ)៖ តារាចម្រៀងវ័យក្មេងលោក N.John ដែលត្រូវបានមហាជនស្គាល់ថា ជាកូនប្រុសទី២ របស់កំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ មិនត្រឹមតែផ្លាស់ប្តូរឈ្មោះ ប្តូរស្ទាយស្លៀកពាក់ ប្តូរស្ទាយតុបតែងខ្លួន និងប្តូរស្ទាយច្រៀងប៉ុណ្ណោះទេ ពេលនេះលោកកំពុងធ្វើឱ្យអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេសកាន់តែភ្លឺភ្នែក និងលាន់មាត់សរសើរគ្រប់ៗគ្នា បន្ទាប់ពីចេញ MV ចម្រៀង «Feel Like This» ទើបតែចេញក្តៅៗប៉ុន្មានថ្ងៃមុននេះ។

បើមិនប្រាប់ថា MV ចម្រៀង «Feel Like This» ច្រៀងដោយ N.John ដែលជាកូនប្រុសទី២ របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ទេ ទស្សនិកជនជាច្រើនគិតថា លោកគឺជាតារាចម្រៀងបរទេសគ្រប់ៗគ្នា ពីព្រោះក្នុងបទចម្រៀងនេះលោកបានផ្លាស់ប្តូរស្ទាយនៃការច្រៀង ស្ទើរតែមួយរយដឺក្រេ។ ជាក់ស្តែងបុរសសង្ហាពាក់អាវស្បែក វែនតាខ្មៅ ជិះម៉ូតូធំ លេងខ្លួនបែបសម័យទំនើបមើលទៅដូចបរទេសពិតៗ។
សម្រាប់អ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជា វិញ នៅពេលដែលឃើញ N.John ចេញបទចម្រៀងថ្មីម្តងៗ ម្នាក់ៗបានសម្តែងនូវការពេញចិត្ត និងគាំទ្រគ្រប់ៗគ្នាដែលមានតារាចម្រៀងកូន ខ្មែរ ដូចជារូបលោក N.John អាចលោតឡើងទៅឆាកអន្តរជាតិបានយ៉ាងឆាប់រហ័សបែបនេះ។
លោក សុវត្ថិ មុនីនាគ ឬ N.John កំពុងធ្វើឱ្យប្រជាជនកម្ពុជា មានមោទនភាពខ្លាំងបន្ទាប់ពីលោកបានឈានជើងឡើងទៅដល់ឆាកអន្តរជាតិ។ បើតាមគម្រោងលោក N.John ត្រៀមនឹងចេញបទចម្រៀងថ្មីៗជាច្រើនជាបន្តបន្ទាប់ ដើម្បីតម្រូវចិត្តទាំងគាំទ្ររបស់ខ្លួនទាំងក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក។
លោក N.John ក៏បានថ្លៃអំណរគុណដល់អ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស ដែលតែងតែគាំទ្របទចម្រៀងលោកនៅពេលចេញម្តងៗ។ ថ្វីដ្បិតតែពេលនេះ N.John ឈានឡើងថែមមួយកម្រិតទៀត តែលោកនៅតែប្រឹងប្រែងហ្វឹតហាត់រៀនសូត្រ ជារៀងរាល់ថ្ងៃពីគ្រូជំនាញៗនៅសហរដ្ឋអាមេរិក ខាងផ្នែកតន្រ្តី និងចម្រៀងជាដើម ដើម្បីពង្រឹងសមត្ថភាពខ្លួនឱ្យកាន់តែខ្លាំងក្លាឡើង។
តស់ទៅទស្សនា MV ចម្រៀងថ្មីរបស់លោក N.John ទាំងអស់គ្នា៖