ជួបគ្នាល្ងាចនេះជាមួយព្រឹត្តិការណ៍ «Krud Kun Khmer To China 2!», តើកីឡាករ-កីឡាការិនីគុនខ្មែរ ៦រូប អាចផ្តួលកីឡាករចិនបានដែរឬទេ?
07-10-2025 14:01
(ចិន)៖ ថ្ងៃនេះជាថ្ងៃដែលអ្នកគាំទ្រគុនខ្មែរ ទន្ទឹងរង់ចាំទស្សនាបានមកដល់ហើយ ជាមួយព្រឹត្តិការណ៍ដ៏អស្ចារ្យ គឺការប្រកួតប្រដាល់សង្វៀន គ្រុឌ គុនខ្មែរ នៅប្រទេសចិន «Krud Kun Khmer To China 2!» កីឡាករ កីឡាការិនីគុនខ្មែរ ៦រូប បានត្រៀមរួចរាល់ហើយ បន្ទាប់ពីការថ្លឹងគីឡូបានបញ្ចប់ ហើយថ្ងៃនេះក៏ជាកាត់សេចក្តីផងដែរថា អ្នកណាជាជើងខ្លាំងនៅសង្វៀនមួយនេះ។

ក្របីព្រៃ ពេជ្រ សម្បត្តិ. នាគរាជឆ្លងភព ពេជ្រ អទិទេព. ខ្លាលាក់ចង្កូម ឡៅ ចិត្រា. កណ្តាប់ដៃយក្ស មឿន សុខហ៊ុច.ចចកភ្នំ អេ យ៉ានុត និងឥន្ទ្រីជាយដែន រិទ្ធ វ៉ាន់និច តើអ្នកទាំង៦ អាចផ្តួលកីឡាករចិនបានដែរឬទេ? អាចយកជ័យជម្នះមកជូនអ្នកគាំទ្របានដែរឬទេ? មានតែរង់ចាំទស្សនាទាំងអស់គ្នា តែប៉ុណោះទើបដឹងនៅលទ្ធផលការប្រកួតមួយនេះ ចូលរួមទស្សនាព្រឹត្តិការណ៍ប្រដាល់ សង្វៀន គ្រុឌ គុនខ្មែរ «Krud Kun Khmer To China 2!» ជាមួយគ្នាគាំទ្រគុនខ្មែរ ផ្តល់កម្លាំងចិត្តដល់កីឡាករ កីឡាការិនី ជាមួយគ្រុឌ។
ជួបគ្នាល្ងាចនេះ វេលាម៉ោង ៦៖០០នាទីល្ងាចតទៅ ខណៈទីតាំងប្រកួតស្ថិតក្នុងខេត្តស៊ីឆ័ន ទីក្រុងឆឹងទូ ប្រទេសចិន នឹងមានការផ្សាយផ្ទាល់លើផេក Krud Beer, Krud Energy, VBL Sports, VBL Keila និងទូរទស្សន៍ BTV News និងផេក BTV News។
គាំទ្រគុនខ្មែរជាមួយគ្រុឌ! គ្រុឌ នាំគុនខ្មែរឱ្យល្បីលើឆាកអន្តរជាតិ!៕