អតិថិជនទី១ ដែលទិញរថយន្ត JAC T9 តាមអនឡាញ, ក្រុមហ៊ុនដឹកជូនដល់ខេត្តមណ្ឌលគិរី
08-10-2025 09:36
(មណ្ឌលគិរី)៖ ក្រុមហ៊ុន JAC Cambodia នាពេលថ្មីៗកន្លងទៅនេះ បានរៀបចំពិធីសម្ពោធរថយន្ត JAC T9 ជាមួយអតិថិជនទី១ ទិញតាមអនឡាញនៅខេត្តមណ្ឌលគិរី ដោយមានបុគ្គលិក និងថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់ រួមជាមួយអ្នក Review ឡាន និង Influencers ជាច្រើននាក់បានចូលរួម។

ការធ្វើដំណើរនាំយករថយន្តនេះជូនម្ចាស់ពីភ្នំពេញឆ្ពោះទៅមណ្ឌលគិរី បាននាំមកនូវថាមពល និងភាពរំភើបសប្បាយ ដោយនៅក្រុមការងារទៅដល់ក្រុងសួង និងមេមត់ ខេត្តត្បូងឃ្មុំ យើងបានប្រកាសអំពីអតិថិជនដំបូង ដែលទិញរថយន្ត Pick Up JAC T9 តាមអនឡាញដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើន ពីមនុស្សជុំវិញ។
ក្រុមការងារបានអញ្ជើញដល់ខេត្តមណ្ឌលគិរីនៅពេលល្ងាច ដោយបានស្នាក់នៅសណ្ឋាគារ Paradise Resort ជាកន្លែងរៀបចំពិធីអបអរសាទរ អមដោយអារម្មណ៍រីករាយរបស់អតិថិជនដំបូង ដែលបានទិញរថយន្ត Pick up JAC T9 តាមអនឡាញ។ ទោះបីជាមានភ្លៀងក៏ដោយ ក្រុមការងារនៅតែអបអរសាទរជាមួយនឹងភាពញញឹមស្រស់ស្រាយ និងចិត្តស្រឡាញ់ ដោយសារតែ នៅ JAC យើងធ្វើអ្វីៗដោយអស់ពីចិត្ត។
ម្ចាស់រថយន្តដែលទិញរថយន្ត Pick up JAC T9 តាមអនឡាញនិយាយថា អ្នកស្រីទុកចិត្តលើ JAC T9 ពីព្រោះប្ដីគាត់ ដែលជាជនជាតិប៉ូឡូញ បានស្រាវជ្រាវយ៉ាងម៉ត់ចត់អំពីរថយន្ត JAC T9 ជាច្រើនផងដែរតាម YouTube។ គាត់បានមើលការ Review រថយន្តនេះ ពីប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ហើយសូម្បីតែសួរឲ្យ AI ជួយផ្តល់យោបល់ផងដែរ។លទ្ធផលគឺ AI បានណែនាំឲ្យជ្រើសរើសម៉ាករថយន្តចិន JAC ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាង ៦០ ឆ្នាំនៅលើពិភពលោក។
អ្នកស្រីនិយាយទៀតថា អ្នកស្រីស្រឡាញ់ JAC T9 មិនត្រឹមតែព្រោះភាពល្បីល្បាញទេ ប៉ុន្តែព្រោះវាមានសមត្ថភាពខ្លាំងសម្រាប់ផ្លូវលំបាក (off-road) មានរូបរាងខាងក្រៅស្អាតទាក់ទាញ និងមានជម្រើសមុខងារច្រើន ដែលមានប្រយោជន៍សាកសមនឹងការងារនៅចម្ការដូចគាត់ផងដែរ។
សូមជម្រាបថា ក្រុមហ៊ុន រ៉ូតស្តារ ខេអេច អូតូ ជាអ្នកនាំចូល និងចែកចាយ ផ្ដាច់មុខប្រ៊េន រថយន្តបច្ចេកវិទ្យាអាល្លឺម៉ង់ដ៏មានទំនុកចិត្ត JAC ដែលមានសហការណ៍ជាមួយក្រុមហ៊ុនធំៗជាច្រើនដូចជា Volkswagen, Huawei, និង CATL ជាដើមសម្រាប់អតិថិជននៅកម្ពុជា! ជាមួយសេវាកម្ម 3S (Sales, Service, Spare parts) ដើម្បីផ្តល់ជូននូវការលក់ទាន់ចិត្ត ការផ្ដល់សេវាកម្មជួលជុលយូរអង្វែង និងការផ្គត់ផ្គង់គ្រឿងបន្លាស់សុទ្ធ100% ដ៏មានទំនុកចិត្ត៕
ព័ត៌មានបន្ថែមសូមទំនាក់ទំនង https://www.facebook.com/jaccambodiaofficial
ទូរស័ព្ទលេខ 078 777 590