ក្រុមជម្រើសជាតិ U22 កម្ពុជា ទៅបោះជំរំហ្វឹកហាត់ ១សប្ដាហ៍ នៅវៀតណាម កំឡុងពេល FIFA Day

08-10-2025 10:33

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ(U22) កាលពីល្ងាចថ្ងៃទី៧ ខែតុលាម្សិលមិញ បានធ្វើដំណើរទៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីបោះជំរំហ្វឹកហាត់រយៈពេល ១សប្ដាហ៍ កំឡុងពេលឈប់សម្រាក FIFA Day ដ្បិតក្រុមគោព្រៃកម្ពុជា មិនជាប់ភារកិច្ចក្នុងការប្រកួតពានរង្វាន់អន្ដរជាតិឡើយ។

សម្រាប់ការបោះជំរំហ្វឹកហាត់នេះដែរ ដឹកនាំដោយលោក Gyotoku Koji ជាគ្រូបង្គោល ដោយលោកបានកោះហៅកីឡាករចំនួន ២៥នាក់ រួមមានសមាជិកក្រុមវិសាខា ៥រូប, ភ្នំពេញក្រោន ៣រូប, កងយោធពលខេមរភូមិន្ទ ៣រូប, ណាហ្គាវើលដ៏ ៣រូប, ឡាយហ្វខេត្តព្រះសីហនុ ៣រូប, ព្រះខ័នរាជស្វាយរៀង ២រូប, បឹងកេត ២រូប, ISI ដង្កោសែនជ័យ ២រូប និង ២រូបទៀត មកពីក្លិបអង្គរថាយហ្គឺរ និង អឹមអូអាយ កំពង់ដេវ៉ា។

ការប្រមូលផ្ដុំហ្វឹកហាត់របស់ក្រុមគោព្រៃជំទង់កម្ពុជាខាងលើ នឹងប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែតុលាខាងមុខ ដើម្បីត្រៀមលក្ខណៈចូលរួមព្រឹត្តិការណ៍អន្ដរជាតិមួយ នាចុងឆ្នាំ២០២៥ នេះ៕