និន្នាការថ្មីនៅចិន: នារីវ័យក្មេងចំណាយ ៣ដុល្លារ ជួលបុរសសង្ហាឱបដើម្បីឲ្យអារម្មណ៍ធូរស្រាល

08-10-2025 14:26

(បរទេស)៖ ពិតប្រាកដណាស់ មាននិន្នាការថ្មីមួយកំពុងកើតមាននៅប្រទេសចិន ដែលនារីវ័យក្មេងមួយចំនួនកំពុងបង់ប្រាក់ថ្លៃសេវា ដើម្បីទទួលបានការឱបរយៈពេល៥នាទី ពីបុរសមានសាច់ដុំធំៗ និងទន់ភ្លន់ ដែលគេហៅថា «Man Mums» ដើម្បីជួយបន្ធូរអារម្មណ៍តានតឹងនិងសម្ពាធ។ តម្លៃសេវាគឺចន្លោះពី៣ទៅ៧ដុល្លារ។

ពាក្យ «Man Mums» ត្រូវបានប្រើដំបូងសម្រាប់បុរសដែលមានសាច់ដុំធំៗ និងទន់ភ្លន់ ដូចជាអ្នកដែលអាចផ្តល់អារម្មណ៍ថែរក្សាដូចម្ដាយ។ ពួកគេត្រូវបានស្វែងរកដោយនារីវ័យក្មេង ដែលចង់ទទួលបានអារម្មណ៍ធូរស្រាលពីភាពតានតឹង ប៉ុន្តែមែនជាទំនាក់ទំនងផ្លូវភេទ ឬពីមនុស្សដែលមានទំនាក់ទំនងយូរអង្វែងទេ។ ការឱបត្រូវរៀបចំតាមបណ្ដាញសង្គម ឬជជែកផ្ទាល់ ហើយជួបគ្នានៅកន្លែងសាធារណៈដូចជា ស្ថានីយរថភ្លើងឬសួនច្បារ។
នារីមួយចំនួននិយាយថា ការបង់ប្រាក់ជូនឲ្យ «Man Musms» ធ្វើឲ្យពួកគេចាប់អារម្មណ៍ពីសុវត្ថិភាព និងមានព្រំដែនច្បាស់លាស់។

បុរសម្នាក់ឈ្មោះ Zhou បានប្រាប់ថា លោកបានផ្តល់ការឱប ៣៤ដង និងរកបានប្រាក់ប្រមាណ ១,៧៥៨ យ៉ួន (ប្រហែល ២៤៩ដុល្លារអាមេរិក)។ និន្នាការរនេះកើតមានឡើង ដោយសារតែស្ថានភាពតានតឹងខ្ពស់ក្នុងសង្គមចិន (ការសិក្សា ការងារ និងជីវភាព) ធ្វើឲ្យមនុស្សជាច្រើនអស់កម្លាំងផ្លូវអារម្មណ៍។ មនុស្សកាន់តែច្រើននិយមចង់ទទួលបានអារម្មណ៍ធូរស្រាល ដូចជាតាមរយៈការឱប ប៉ុន្តែគ្មានអារម្មណ៍ថាត្រូវការទំនាក់ទំនងរ៉ូមែនទិកឡើយ។ មនុស្សមួយចំនួនមានអារម្មណ៍ថា ការបង់ប្រាក់សម្រាប់ការឱប ធ្វើឲ្យមានព្រំដែនច្បាស់ ហើយគ្មានការយល់ច្រឡំពីគ្នា។

តែយ៉ាងណា គេមានការព្រួយបារម្ភថា និន្នាការនេះអាចនាំឲ្យមានការបំពានឬប្រើអំណាចខុស ឬក៏មានអ្នកគិតថា វាជាផលវិបាកនៃការខ្វះទំនាក់ទំនងផ្លូវអារម្មណ៍ក្នុងសង្គម និងការយល់ដឹងអំពីសុខភាពផ្លូវចិត្ត។ ជុំវិញនិន្នាការនេះ មិនទាន់មានការរាយការណ៍ថាវាជាអំពើខុសច្បាប់ទេ ប៉ុន្តែអាជ្ញាធរចិនក៏បានចាប់អារម្មណ៍ចំពោះបញ្ហានេះផងដែរ៕