វិន័យ គុណធម៌ និងសុភមង្គល តាមរយៈការហាត់ការ៉ាតេដូ ផ្ដល់ជូនដោយសាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាសែនសុខ និងហ្គ្រេនភ្នំពេញ
08-10-2025 17:36
(ភ្នំពេញ)៖ ការហ្វឹកហាត់ការ៉ាតេដូ មិនមែនគ្រាន់តែជាការធ្វើលំហាត់ប្រាណ លើរាងកាយប៉ុណ្ណោះទេ តែវាឧបករណ៍មួយ សម្រាប់ជួយលើ ការអភិវឌ្ឍន៍ចិត្តគំនិត និងឥរិយាបថរបស់សិស្សានុសិស្សផងដែរ។ សិស្សបានអនុវត្តលើ វិន័យ, ការអត់ធ្មត់, ការធ្វើការងារជាក្រុម, និងការ គ្រប់គ្រងខ្លួនឯង ជាគុណតម្លៃដែលជួយពួកគេឱ្យរីកចម្រើនទាំងក្នុង និងក្រៅថ្នាក់រៀន។

ការហ្វឹកហាត់ការ៉ាតេដូនៅសាលា ពិតជាជួយដល់សិស្សានុសិស្សបានច្រើន ពីព្រោះការហ្វឹកហាត់ ការ៉ាតេដូ មិនមែនជាការហាត់ប្រាណធម្មតា ឬការរៀនអំពីរបៀបការពារខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាវិធីសាស្ត្រដ៏ល្អ បំផុតក្នុងការ ជួយអភិវឌ្ឍទាំងផ្លូវកាយ និងផ្លូវចិត្តរបស់សិស្សានុសិស្ស។
មកយល់ដឹងអំពីអត្ថប្រយោជន៍សំខាន់ៗ ខ្លះៗ នៃការហ្វឹកហាត់ការ៉ាតេដូរួមមាន៖
១៖ មានសុខភាពល្អ និងភាពស៊ាំខ្ពស់។
២៖ កាយសម្បទាមាំមួន និងមានភាពរហ័សរហួន។
៣៖ បង្កើនភាពក្លាហាន និងទំនុកចិត្តលើខ្លួនឯង។
៤៖ ជួយបង្កើនសមត្ថភាពផ្ដោតអារម្មណ៍ និងការចងចាំ។
៥៖ បណ្តុះវិន័យផ្ទាល់ខ្លួន ការគោរពអ្នកដទៃ និងការគ្រប់គ្រងខ្លួនឯង។
ពួកយើងពិតមានមោទនភាពមែនទែនដែលឃើញសិស្សានុសិស្ស មានចំណេះដឹងពេញលេញ ចេះគោរពឱនលំទោន ឱ្យតម្លៃអ្នកដទៃ និងមានការខិតខំប្រឹងប្រែងអស់ ពីសមត្ថភាពក្នុងគ្រប់សកម្មភាពពួកគេធ្វើ ការ៉ាតេដូនាំមកនូវ វិន័យ គុណធម៌ និងសុភមង្គល។
ឧត្តមប្រយោជន៍ដែលទទួលបានពីការសិក្សា នៅសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងហ្គ្រេនភ្នំពេញរួមមាន៖
១៖ កម្មវិធីសិក្សាមាន ៣ ភាសា (ខ្មែរ–អង់គ្លេស–ចិន)។
២៖ កម្មវិធីសិក្សាជាតិទំនើបបែបសតវត្សរ៍ទី២១ បង្រៀនដោយគ្រូមានបទពិសោធន៍ច្រើនឆ្នាំ។
៣៖ កម្មវិធីអនុវត្តជាក់ស្តែង (មុខវិជ្ជាវិទ្យាសាស្ត្រ) តាមរយៈបន្ទប់ពិសោធន៍មានសម្ភារៈសំបូរបែប។
៤៖ កម្មវីធីសិក្សាអន្តរជាតិស្តង់ដារ Cambridge UK (English) និង YCT, HSK and HSKK (Chinese)។
៥៖ កម្មវិធីសិក្សាបច្ចេកវិទ្យា និងឌីជីថល។
៦៖ កម្មវិធីបណ្តុះគុណធម៌ និងមគ្គុទ្ទេសគ៏ (ការពង្រឹងវិន័យ សីលធម៌ គុណធម៌ គឺជាយន្តការគ្រឹះដែលត្រូវ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់)។
៧៖ កម្មវិធីសិល្បៈ និងកីឡា។
៨៖ កម្មវិធីសមាធិ (អប់រំចិត្ត អភិវឌ្ឍន៍ផ្នែកអារម្មណ៍ និងសតិបញ្ញាស្មារតី)។
៩៖ កម្មវិធីតម្រង់ទិសសិស្ស និងប្រឹក្សាយោបល់។
១០៖ កម្មវិធី Survival Skill and Life Skill។
១១៖ កម្មវិធីប្រកួតប្រជែងសមត្ថភាពសិស្សទាំងក្នុងសាលា កម្រិតជាតិ និងអន្តរជាតិ។
១២៖ កម្មវិធីទស្សនកិច្ចសិក្សាក្នុងស្រុក និងក្រៅស្រុក។
១៣៖ កម្មវិធីសិក្សាភាសាអង់គ្លេសពេញម៉ោង និងក្រៅម៉ោង ស្តង់ដារអន្តរជាតិ Cambridge UK និងកម្ម វិធីប្រឡងតេស្តស្តង់ដារអន្តរជាតិ នៃចក្រភពអង់គ្លេស។
១៤៖ កម្មវិធីសិក្សាភាសាចិនពេញម៉ោង និងក្រៅម៉ោង ស្តង់ដារអន្តរជាតិ YCT, HSK and HSKK និង កម្មវិធីប្រឡងតេស្តស្តង់ដារអន្តរជាតិចិន។
ការទទួលចុះឈ្មោះសិស្សថ្មី ចូលរៀនជារៀងរាល់ថ្ងៃសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និង ហ្គ្រេនភ្នំពេញនៅតែបន្តទទួល ការចុះឈ្មោះសិស្សថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ដូច្នេះសូមមាតាបិតាប្រញាប់ចុះឈ្មោះឱ្យទាន់ពេល ដើម្បីឱ្យកូនៗទទួលបានឱកាស ចូលរៀនក្នុងបរិយាកាសសិក្សាដ៏មានគុណភាព។
ឱកាសទទួលបានអាហារូបករណ៍ សាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាសែនសុខ និងហ្គ្រេនភ្នំពេញ ផ្ដល់អាហារូបករណ៍ពិសេសជូនសិស្សថ្មី គ្រប់រូបដោយគ្រាន់តែធ្វើតេស្ត និងចុះឈ្មោះចូលរៀន នឹងទទួលបានអាហារូបករណ៍ភ្លាម។
វគ្គសិក្សាថ្មី សម្រាប់កម្មវិធីភាសាអង់គ្លេស-ចិនទូទៅពេញម៉ោង និងក្រៅម៉ោងគ្រប់កម្រិត ទទួលធ្វើតេស្ត និងចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងសាខាហ្គ្រេនភ្នំពេញ តាមទូរស័ព្ទលេខ៖
សាខាសែនសុខ៖ 077 959 222 / 023 9999 36 / 023 9999 87
សាខាហ្គ្រេនភ្នំពេញ៖ 016 888 319 / 077 888 3 / 068 888 319៕