ទ្វីបអឺរ៉ុប ដែលមាន ១៦កៅអីច្រើនជាងគេ នឹងរកឃើញក្រុមខ្លះៗឡើងទៅ WC26 ក្នុងសប្តាហ៍នេះ
09-10-2025 10:27
(បរទេស)៖ ទ្វីបអឺរ៉ុប UEFA ដែលទទួលបាន ១៦កៅអីស្វ័យប្រវត្តិនៅ World Cup 2026 នឹងរកឃើញក្រុមបណ្តើរៗហើយ ពីការប្រកួតជម្រុះតាមពូលក្នុងសប្តាហ៍នេះ។ នេះបើយោងតាមផេកផ្លូវការរបស់ FIFA។

តំបន់អឺរ៉ុបដែលប្រជុំទៅដោយក្រុមខ្លាំងៗ ពួកគេបានគ្រប់គ្រងពាន World Cup ១២សម័យ និងលើកចុងក្រោយឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី ដោយមាន់គកកបារាំង តាមពីក្រោយដោយតំបន់អាមេរិកឡាទីន (CONMEBOL) និងលើកចុងក្រោយឆ្នាំ២០២២ នៅប្រទេសកាតា ដោយអាហ្សង់ទីន។
តួយ៉ាង សម្រាប់ការប្រកួតជម្រុះ នៃវគ្គសន្សំពិន្ទុតាមពូលនីមួយៗក្នុងប្រកួតទី៤ និងទី៥ ជើងទី២ ប្រចាំខែតុលា ឆ្នាំ២០២៥ នឹងរកឃើញក្រុមជាបណ្តើរៗ ដើម្បីទទួលបានសំបុត្រយន្តហោះឆ្ពោះទៅអាមេរិក មិចស៊ិក និងកាណាដា នាឆ្នាំក្រោយនេះ។
បេក្ខភាពសង្ឃឹមខ្ពស់ជាងគេរួមមាន អង់គ្លេស ក្រូអាត បារាំង ន័រវេស ព័រទុយហ្គាល់ អេស្ប៉ាញ ស្លូវ៉ាគី និងស្វីសជាដើម ដែលបានកំពុងឈរទីកំពូល ជាមួយនឹងពិន្ទុនាំមុខដាច់ទៀតផង៕