ធនាគារ អេស៊ីលីដា ទទួលបានវិញ្ញាបនបត្រ (កម្រិតមាស) ជាធនាគារឆ្នើមការពារសុវត្ថិភាពអតិថិជនកម្រិតខ្ពស់បំផុត!

09-10-2025 11:13

(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា មានមោទនភាពយ៉ាងខ្លាំង ដែលបានទទួល វិញ្ញាបនបត្រកម្រិតមាស (Gold Level Certification) ពីស្ថាប័ន MFR Global Rating Agencyក្នុងការការពារសុវត្ថិភាព និងទិន្នន័យអតិថិជន។

សមិទ្ធផលដ៏ល្អឥតខ្ចោះនេះ បញ្ជាក់ថាធនាគារ អេស៊ីលីដា មានសុចរិតភាព និងទំនួលខុសត្រូវខ្ពស់បំផុត អនុវត្តបាន ១០០% តាមស្ដង់ដារសកលស្តីពីការគ្រប់គ្រង និងការពារសុវត្ថិភាពអតិថិជនជាចម្បង ដែលរួមបញ្ចូលគោលការណ៍សំខាន់ៗ ៨ចំណុចដូចខាងក្រោម៖

ការអភិវឌ្ឍផលិតផលស្របតាមតម្រូវការប្រើប្រាស់ការទប់ស្កាត់បំណុលមិនឲ្យលើសពីសមត្ថភាពតម្លាភាព
ថ្លៃសេវាសមរម្យ និងមានទំនួលខុសត្រូវខ្ពស់យុត្តិធម៌ និងផ្តល់តម្លៃខ្ពស់ចំពោះអតិថិជនការការពារបានល្អនូវឯកជនភាពទិន្នន័យអតិថិជនយន្តការប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហា និងបណ្តឹងអតិថិជនអភិបាលកិច្ចល្អ និងគុណភាពនៃធនធានមនុស្ស។

បន្ថែមពីនេះ ធនាគារ អេស៊ីលីដា ក៏បានទទួលនូវវិញ្ញាបនបត្រស្តង់ដារសុវត្ថិភាពអន្តរជាតិ រួមមាន PCI-DSS, ISO/IEC 27001:2022 និង ISO/IEC 27701:2019 ដើម្បីធានាថា អតិថិជនទទួលបានការពារ និងសុវត្ថិភាពខ្ពស់បំផុត ក្នុងផ្នែក សុវត្ថិភាពទិន្នន័យ សន្តិសុខបណ្តាញប្រព័ន្ធអ៊ីនធើណែត និងការការពារឯកជនភាព។

សមិទ្ធផលដ៏មានសារសំខាន់នេះ បង្ហាញពីបេសកកម្មរបស់យើងក្នុងការលើកស្ទួយនូវទំនុកចិត្ត តម្លាភាព និងសុខុមាលភាពអតិថិជន តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវខ្ពស់៕