ក្រុមហ៊ុនម៉ូតូកង់បី TVS នៅកម្ពុជា រៀបចំកម្មវិធី TVS SkillFestCambodia 2025
09-10-2025 11:28

(ភ្នំពេញ)៖ ក្រុមហ៊ុនម៉ូតូកង់បី TVS បានរៀបចំកម្មវិធី TVS SkillFestCambodia 2025 នៅនៅទីតាំង Showroom ហ្រ្គែនភ្នំពេញ ដោយមានការចូលរួមពីក្រុមបច្ចេកទេសមកពីសាខាតំណាងចែកចាយ និងបុគ្គលិកបច្ចេកទេសផ្ទាល់របស់ក្រុមហ៊ុនក្នុងចំនួនជាង ៤០នាក់ ក្នុងការប្រកួតជំនាញបច្ចេកទេសនៅកម្ពុជា ដ៏មានកិត្ដិយសនេះ។
SkillFest គឺជាកម្មវិធី សកលរបស់ក្រុមហ៊ុន TVS Motor Company ដែលមានគោលបំណងក្នុងការទទួលស្គាល់ និងអបអរសាទរពីសមត្ថភាពរបស់អ្នកជំនាញបច្ចេកទេសនៅតាមប្រទេសផ្សេងៗ។ តាមរយៈការប្រកួតជាច្រើនដំណាក់កាល រួមទាំងចំណេះដឹង និងការអនុវត្តផ្ទាល់ ព្រឹត្តិការណ៍នេះបង្ហាញពីភាពច្បាស់លាស់ សមត្ថភាពដោះស្រាយបញ្ហា និងគុណភាពសេវាកម្ម ដែលជាវិសាលភាពរបស់ជាងបច្ចេកទេស TVS នៅទូទាំងពិភពលោក។
នៅកម្ពុជា ការប្រកួតនេះបានប្រមូលផ្តុំអ្នកមានទេពកោសល្យពីបណ្តាញក្រុមបច្ចេកទេសមកពីតាមតំណាងចែកចាយទូទាំងប្រទេសកម្ពុជា និងបុគ្គលិកបច្ចេកទេសផ្ទាល់របស់ក្រុមហ៊ុន TVS។ បន្ទាប់ពីមួយថ្ងៃពេញនៃសកម្មភាព និងការប្រកួតប្រជែង ក្រុមហ៊ុនបានជ្រើសរើសអ្នកឈ្នះ ៣រូប ដែលមានពិន្ទុខ្ពស់ និងការអនុវត្តល្អជាងគេដើម្បីតំណាងកម្ពុជាចូលរួមក្នុងការប្រកួតបន្ត នៅប្រទេសឥណ្ឌូណេស៊ី ដែលនឹងប្រកួតជាមួយអ្នកមកពីបណ្តាប្រទេសផ្សេងៗទៀត។
លោក Gary Ng អគ្គនាយករបស់ក្រុមហ៊ុនម៉ូតូកង់បីTVS នៅកម្ពុជា បានមានប្រសាសន៍ថា កម្មវិធី SkillFest គឺជាការបង្ហាញពីការប្តេជ្ញាចិត្តសកលរបស់ TVS ក្នុងការលើកកម្ពស់គុណភាពបច្ចេកទេស និងការរៀនសូត្របន្ត។ តាមរយៈវេទិកាអន្តរជាតិ អ្នកមានទេពកោសល្យពីបណ្តាញក្រុមបច្ចេកទេសមកពីតាមតំណាងចែកចាយទូទាំងប្រទេសកម្ពុជា និងបុគ្គលិកបច្ចេកទេសផ្ទាល់របស់ក្រុមហ៊ុន TVSយើងអាចបង្ហាញសមត្ថភាពរបស់ពួកគេ ដែលជួយលើកកម្ពស់ស្តង់ដារសេវាកម្មនៅកម្ពុជា ហើយក៏មានការចូលរួមអបអរសាទរជាមួយគ្រួសារ TVS ជាសកលផងដែរ។
ក្រៅពីការប្រកួត ព្រឹត្តិការណ៍នេះក៏មានសកម្មភាពទាក់ទាញផ្សេងៗសម្រាប់អ្នកចូលរួម និងភ្ញៀវ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ TVS ចំពោះ ការបណ្តុះបណ្តាល ការច្នៃប្រឌិត និងការថែទាំលើផ្នែកសេវាកម្មទៅកាន់អតិថិជនយ៉ាងយកចិត្តទុកដាក់។
សម្រាប់ព័ត៌មានបន្ថែម សូមចូលមើលទំព័រ Facebook របស់យើងតាមតំណភ្ជាប់ខាងក្រោមនេះ៖ https://www.facebook.com/TVSThreeWheelerCambodia សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ចង់ទិញ រថយន្តកង់បី TVS គ្រឿងបន្លាស់ និងប្រេង ដើម្បីចែកចាយបន្ត សូមទំនាក់ទំនងតាមរយៈ៖093 495 777 / 069 935 777។
សូមបញ្ជាក់ដែរថា TVS គឺជាម៉ាកឈានមុខគេនៅកម្ពុជា ដែលត្រូវបានទទួលស្គាល់ថា ផ្តល់នូវដំណោះស្រាយចលនាដែលទំនើប និងអាចទុកចិត្តបាន។ ជាមួយនឹងបណ្តាញដីឡារដែលរឹងមាំ គ្រឿងបន្លាស់ដើម និងសេវាកម្មក្រោយការលក់ដ៏អស់សិទ្ធិ TVS បន្តផ្តល់អំណាចដល់អ្នកបើកបរ ដោយផ្តល់យានយន្តដែលមានគុណភាព និងអាចប្រើប្រាស់បានយូរ៕