ចិនចាប់ផ្តើមស្ថាបនាគម្រោង កុំព្យូទ័រវៃឆ្លាតប្រើ AI មានមូលដ្ឋាននៅលើអវកាស
09-10-2025 15:37
(បរទេស)៖ ប្រទេសចិន បានចាប់ផ្តើមសាងសង់ប្រព័ន្ធកុំព្យូទ័រវៃឆ្លាត (Supercomputer) ដែលដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) មានមូលដ្ឋាននៅលើទីអវកាស។ គម្រោងនេះត្រូវបានគេសន្មត់ថា មានគោលបំណងបង្កើតប្រព័ន្ធកុំព្យូទ័រដ៏ធំមួយនៅលើមេឃ ដោយប្រើបណ្តាញផ្កាយរណបប្រហែល ២,៨០០គ្រាប់ ។

បណ្តាញផ្កាយរណបប្រហែល ២,៨០០គ្រាប់ ត្រូវបានគេប្រើប្រាស់ក្នុងគម្រោងមួយនេះ ដែលបាញ់សាកល្បងដំបូងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ដោយក្នុងនោះចិនបានបាញ់ផ្តាយរណបជាក្រុមចំនួន១២ គ្រាប់ ពីមជ្ឈមណ្ឌលបាញ់ផ្តាយរណប Jiuquan ដោយមានសហការណ៍ជាមួយ ក្រុមហ៊ុន ADA Space, វិទ្យាស្ថាន Zhejiang Lab និងតំបន់ Neijiang High-Tech Zone។
ក្នុងនោះម៉ូឌែល AI ចំនួន ៨ពាន់លានប៉ារ៉ាម៉ែត្រ គឺសម្រាប់ប្រព័ន្ធផ្តាយរណបមួយគ្រាប់ ហើយគោលដៅគឺដើម្បីឲ្យមានសមត្ថភាពគណនា 1,000 POPS (peta-operations per second)។ មានប្រើបច្ចេកវិទ្យាឡាស៊ែ 100 Gbps សម្រាប់ផ្ទេរទិន្នន័យរវាងផ្តាយរណប។ ការធ្វើបែបនេះ គឺដើម្បីឲ្យការបំលែងទិន្នន័យគឺមានភាពប្រសើរឡើង និងប្រើថាមពលមានប្រសិទ្ធិភាពក្នុងលក្ខខណ្ឌអវកាស៕