Mahrez រួមចំណែកជួយអាល់ហ្សេរី ដណ្តើមបានកៅអី World Cup 2026 ក្រោយអវត្តមានតាំងពីឆ្នាំ២០១៤

10-10-2025 10:25

(បរទេស)៖ ខ្សែបម្រើ Riyad Mahrez ដែលធ្លាប់ឈ្នះពាន Premier League ៥លើក បានរួមចំណែកជួយក្រុមជម្រើសជាតិអាល់ហ្សេរី ឡើងទៅលេង World Cup 2026 ជុំចុងក្រោយនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

អាល់ហ្សេរី ដែលបានចាញ់ក្រុមជើងឯកអាល្លឹម៉ង់ នៃវគ្គ ១៦ក្រុមកាលនៅប្រទេសប្រេស៊ីលក្នុង World Cup 2014 នោះ បានក្លាយជាក្រុមទី៤ ចេញពីទ្វីបអាហ្រ្វិក CAF អមដំណើរដំណើរអេហ្ស៊ីប ម៉ារ៉ុក និងទុយនេស៊ី ក្នុងចំណោម ៩កៅអីកន្លះ សម្រាប់ World Cup ក្រោមទម្រង់ថ្មី។

ពួកគេបានឈរទីកំពូលតារាងនៃពូល G និងនៅសល់ ១ប្រកួតទៀត ក្រោយពេលបំបាក់ម្ចាស់ផ្ទះ ស៊ូម៉ាលី ៣-០ យប់មិញ គ្រាដែលអតីតកីឡាករ Leicester City និង Manchester City រូបនេះ ក៏រកបាន ១គ្រាប់ផងដែរនៅនាទី១៩ មុនពេលបញ្ជូនបាល់ឱ្យ Mohamed Amoura បញ្ចប់ទីគ្រាប់ទី៣ នៅនាទី៥៧។

ប្រធានក្រុម Mahrez ដែលត្រូវបានជ្រើសរើសពីក្លឹប Al-Ahli នៃលីគ Saudi Pro League បានរួមចំណើរជាមួយអ្នកចាំទី Luca Zidane កូនប្រុសតារា World Cup 1998 គឺ Zindedine Zidane ឆ្ពោះទៅស៊ូម៉ាលីក្នុងជើងទី២ នេះ បើទោះបីជា Luca មិនត្រូវបានដាក់ឱ្យចូលលេងក៏ដោយ នៅពេលទទួលបានកោះហៅចូលជម្រើសជាតិអាល់ហ្សេរីលើកដំបូង នាខែនេះ៕