Shanghai Masters ម្ចាស់ពាន ៤សម័យ ឈានដល់វគ្គ ៤នាក់ នឹងបង្កើតកំណត់ត្រាមួយ ដ្បិតអ្នកការពារពាន 2024 ធ្លាក់តាំងពីជម្រុះជុំទី៣
10-10-2025 10:24
(ចិន)៖ Novak Djokovic ពេលនេះបានបន្តឈានដល់វគ្គ ៤នាក់ចុងក្រោយហើយ ក្នុងការប្រកួតដណ្តើមពានវាយកូនបាល់ Shanghai Masters 2025 នាមជាម្ចាស់ពាននេះច្រើនជាងគេ ៤សម័យ ក្រោយយកឈ្នះកីឡាករ Zizou Bergs លទ្ធផល ៦-៣ និង ៧-៥ នៅទឹកដីប្រទេសចិន ខណៈ Jannik Sinner អ្នកការពារពាន 2024 ធ្លាក់តាំងពីជម្រុះជុំទី៣ ។

នេះក៏ជាការឈានដល់វគ្គវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងកម្មវិធី Shanghai Masters ជាលើកទី១០ សម្រាប់បុរសសញ្ជាតិស៊ែប៊ី ដែលបង្ហាញការភ្ញាក់ផ្អើលជាខ្លាំងសម្រាប់វត្តមានបុរសវ័យ ៣៨ឆ្នាំរូបនេះ ហើយក៏ត្រូវប៉ះកីឡាករឈរលេខ២០៤ សញ្ជាតិប៊ូឡូញ Valentin Vacherot នឹងលេងនៅថ្ងៃទី១១ ខែតុលានេះ ដើម្បីដណ្តើកៅវគ្គផ្តាច់ព្រ័ត្រ ។
សូមជម្រាបផងថា ចំពោះ Novak Djokovic បច្ចុប្បន្នកំពុងនាំមុខគេក្នុងឈ្នះពាននេះ ៤លើកច្រើនជាងគេ ពីការឡើងវគ្គផ្តាច់ព្រ័ត្របាន ៥ដង ដ្បិតឆ្នាំមុនបានរងជើងឯកក្រោយស្នាដៃរបស់ម្ចាស់លេខ២ ពិភពលោក Jannik Sinner ហើយក៏ជាកំណត់ត្រាថ្មីរបស់ Djokovic ដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកទី៨០ ក្នុងកម្រិត ATP Master 1000 ផងដែរ ៕