«Danone» ក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិឈានមុខគេ ផ្នែកអាហារូបត្ថម្ភពីបារាំង បរិច្ចាគទឹកប្រាក់ ២៧៥,០០០ដុលា្លរ ជួយដល់ក្រុមគ្រួសារជនភៀសសឹក និងកុមារកម្ពុជា
10-10-2025 11:45
(ភ្នំពេញ)៖ អស់រយៈពេល៣០ឆ្នាំមកនេះ Danone បានក្លាយជាផ្នែកមួយក្នុងការជួយគាំទ្រដល់ក្រុមគ្រួសារកម្ពុជា ដោយទទួលបានការជឿជាក់ទាំងគុណភាព និងសុវត្ថិភាព។ Danone ជាក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិឈានមុខគេ ផ្នែកអាហារូបត្ថម្ភពីប្រទេសបារាំង មានវត្តមានអាជីវកម្មនៅជាង១២០ប្រទេស និងមានជាង ១០០រោងចក្រ នៅទូទាំងពិភពលោក។ យើងនៅតែបន្តបេ្តជ្ញាចិត្តក្នុងការគាំទ្រដល់សុខភាពកុមារ និងគ្រួសារកម្ពុជាទូទាំងប្រទេស។

ក្រុមហ៊ុនពិតជាមានមោទនភាពណាស់ ក្នុងការនាំយកមកនូវអាហារូបត្ថម្ភដែលមានគុណភាពខ្ពស់ជាច្រើនជម្រើស រួមមាន DumexDugro, Dumex SuperGold Kid, Aptamil Kid និង Hi-Q ដើម្បីបំពេញតម្រូវការផ្សេងៗគ្នារបស់អតិថិជនទាំងអស់។ ស្របតាមបេសកកម្មរបស់ក្រុមហ៊ុន «ផ្តល់សុខភាពតាមរយៈអាហារទៅកាន់មនុស្សកាន់តែច្រើ នតាមដែលអាចធ្វើទៅបាន» Danone តែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការអនុលោមតាមស្តង់ដាគុណភាព និងសុវត្ថិភាពខ្ពស់បំផុត ស្របតាមបទដ្ឋានជាតិ និងអន្តរជាតិ។
យោងទៅតាមគំនិតផ្តួចផ្តើម ដែលមានគោលដៅរួមពីសង្គម និងសេដ្ឋកិច្ចរបស់ Danone ក្រុមហ៊ុនបានបរិច្ចាគជាទឹកប្រាក់សុរប ២៧៥,០០០ដុល្លារអាមេរិក ដល់ក្រុមគ្រួសារជនភៀសសឹក និងកុមារចំនួនប្រមាណ១៥០០គ្រួសារ ដែលរួមមានការសាងសង់សាលារៀន ដែលរងផលប៉ះពាល់នៅខេត្តឧត្តរមានជ័យឡើងវិញ និងផ្តល់ជូនជាអាហារូបត្ថម្ភ គ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ទឹកពិសា និងសម្ភារ សិក្សាសម្រាប់កុមារ ក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ តាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំ យុវជន និងកីឡា កាកបាទក្រហមកម្ពុជា អង្គការមូលនិធិកុមារកម្ពុជា (CCF) និងសមាគមគ្រពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោ (TYDA)។
លោក VAN LEEUWEN Maarten នាយកគ្រប់គ្រងប្រចាំប្រទេស ក្រុមហ៊ុន Danone កម្ពុជា និងមីយ៉ាន់ម៉ា បានមានប្រសាសន៍ថា «ក្រុមហ៊ុនជឿជាក់ថា កុមារទាំងអស់គួរតែទទួលបាននូវអាហារូបត្ថម្ភ ដែលត្រឹមត្រូវ និងការអប់រំដែលមានគុណភាពខ្ពស់ ព្រោះថាសុខភាពល្អអាចនាំមកនូវលទ្ធផលសិក្សាល្អ។ គំនិតផ្តួចផ្តើមទាំងនេះឆ្លុះបញ្ចំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការកសាងសហគមន៍ឱ្យកាន់តែប្រសើរ និងអនាគតភ្លឺស្វាងសម្រាប់កុមារកម្ពុជាជំនាន់ក្រោយ»។
សូមបញ្ជាក់ថា ក្រុមហ៊ុននៅតែបន្តបេ្តជ្ញាយ៉ាងមុតមាំ ក្នុងការចូលរួមគាំទ្រកុមារ និងគ្រួសារកម្ពុជាតាមរយៈគំនិតផ្តួចផ្តើមសង្គម និងសេដ្ឋកិច្ចនាពេលអនាគត៕