ឡិច ស៊ីស នឹងផ្ដល់បទពិសោធន៍ដ៏ល្អឥតខ្ចោះ ជាមួយប្រណិតភាព ក្នុងផ្សារទំនើបអ៊ីអន ម៉ល សែនសុខ រយៈពេល៣ថ្ងៃ
10-10-2025 12:05
(ភ្នំពេញ)៖ បដិសណ្ឋារកិច្ចថ្នាក់ខ្ពស់ លំដាប់ថ្នាក់ជប៉ុន និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ របស់ឡិចស៊ីស តែងតែផ្តល់ជូន ទៅកាន់ឧត្តមបុគ្គលគ្រប់រូប នៅជុំវិញសាកលលោក ដែលស្រលាញ់រថយន្តប្រណិត និងតែងតែប្រាថ្នាចង់ទទួលបាននៅថ្ងៃណាមួយ។
សម្រាប់ការទទួលបានបទពិសោធន៍ដ៏ពិសេសនេះ ដោយក្រុមហ៊ុន ឡិច ស៊ីស ខេមបូឌា នឹងរៀបចំការដាក់តាំងបង្ហាញរថយន្តសេរីចុងក្រោយ របស់ខ្លួននៅផ្សារទំនើប ស៊ីអន ម៉ល សែនសុខ ស៊ីធី ដែលធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១០ រហូតដល់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។

គោលបំណងនៃការដាក់តាំងបង្ហាញនេះ គឺផ្តល់ឱកាសដ៏អស្ចារ្យមួយសម្រាប់ឧត្តមបុគ្គលគ្រប់រូបដែលគាំទ្រ និងស្រឡាញ់ ឡិច ស៊ីស ដើម្បីទទួលបាននូវបទពិសោធន៍ដ៏ប្រណិតមួយ និងការឈ្វេងយល់បន្ថែមពីបច្ចេកវិទ្យាថ្មីៗ និងរចនាបទដ៏ប្រណិតភាពរបស់រថយន្តឡិច ស៊ីស ដែលជាម៉ាករថយន្តដែលឈានមុខគេបង្អស់ក្នុងផ្នែកបច្ចេកទេស រចនាបទ និង ប្រណិតភាពលំដាប់ពិភពលោក។
ក្នុងការដាក់បង្ហាញនេះ ឡិច ស៊ីស ខេមបូឌា នឹងតាំងនូវរថយន្តសេរីចុងក្រោយជាច្រើនប្រភេទ ដើម្បីអនុញ្ញាតអោ យឧត្តមបុគ្គលគ្រប់រូបមកទស្សនាផ្ទាល់ និង សាកសួរនូវព័ត៌មានលម្អិតពីរថយន្ត និង សេវាកម្មថែទាំផ្សេង បូករួម ជាមួយនឹងឱកាសក្នុងការបើកបរសាកល្បងផ្ទាល់ជាមួយនឹងរថយន្តឡិច ស៊ីស ។
ក្នុងឱកាសពិសេសនេះដែរ រាល់អតិថិជនដែលជាម្ចាស់រថយន្ត Lexus Model ណាមួយក៏បាន ទិញនៅទីណាក៏បាន លោកអ្នកនឹងទទួលបានសេវាកម្មពិនិត្យរថយន្តដោយឥតគិតថ្លៃពីក្រុមជាងបច្ចេកទេសដែលទទួលបានវិញ្ញាបត្រ បញ្ញាវិជ្ជាជីវៈផ្ទាល់របស់ឡិច ស៊ីស ខេមបូឌា។ ការផ្តល់ជូននេះមិនត្រឹមតែសបញ្ជាក់ពីការយកចិត្តទុកដាក់ទៅលើ គុណភាពនៃរថយន្តនោះទេ ថែមទាំងបទពិសោធន៍ និង ទំនុកចិត្តដែលឡិច ស៊ីស ខេមបូឌានឹងផ្តល់ទៅកាន់អតិថិ ជនមិនខុសពីការទទួលស្វាគមន៍រាក់ទាក់នៅអគារតាំងបង្ហាញនោះទេ។
សូមបញ្ជាក់ថា ឡិចស៊ីស បានដំណើរការដំបូងនៅក្នុងឆ្នាំ១៩៨៩ ជាមួយរថយន្ត Sedan ដែលបានជួយកែប្រែប្រណីតភាពក្នុង ឧស្សាហកម្មយានយន្ត។ ក្នុងតំណែងជាម៉ាករថយន្តប្រណីគលំដាប់សកលលោក ជាមួយការប្តេជ្ញាដ៏មុះមុតលើភាព អង់អាច ការរចនាបទដ៏លេចធ្លោ គុណភាពខ្ពស់ និងសមត្ថភាពដ៏ខ្លាំងក្លា ក្រុមហ៊ុន ឡិចស៊ីស បានអភិវឌ្ឍន៍សែស្រឡាយរថយន្តរបស់ខ្លួន ដើម្បីបំពេញទៅតាមតម្រូវការ នៃអតិថិជនប្រណីតជំនាន់ថ្មីលើសកលលោក។
បច្ចុប្បន្នកំពុងតែមានវត្តមាននៅក្នុងប្រទេស និងតំបន់ជាង៩០ទូទាំងពិភពលោក។ ក្រុមការងារ ឡិចស៊ីស នៅជុំវិញ ពិភពលោក មានការប្តេជ្ញាខ្ពស់លើការផ្តល់ជូនបទពិសោធន៍ដ៏អស្ចារ្យដែលមានតែនៅ ឡិចស៊ីស ហើយពិតជារំភើប រីករាយក្នុងការចូលរួមផ្លាស់ប្តូរពិភពលោក។
សម្រាប់ពត័មានលម្អិត ឬ កក់ការបើកបរសាកល្បងដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ៖០១៧៨៨៨៧២៧
ឬតាមតាមរយៈវេបសាយ៖ www.lexus.com.kh៕