នៅជប៉ុន ការចូលសាលា៣ឆ្នាំដំបូង គឺផ្តោតលើគុណធម៌ក្នុងការស់នៅ មិនមែនពិន្ទុឡើយ

11-10-2025 09:24

(បរទេស)៖ នៅប្រទេសជប៉ុន គុណធម៌ត្រូវបានគិតជារឿងអាទិភាព ព្រោះនៅតាមសាលាបឋមសិក្សាជប៉ុន បីឆ្នាំដំបូងមិនមែនផ្តោតលើពិន្ទុទេ ប៉ុន្តែផ្តោតលើការចិញ្ចឹមបីបាច់ការយល់ចិត្ត តម្លៃនៃភាពក្លាហាន និងការទទួលខុសត្រូវសង្គម ពោលគឺអប់រំឲ្យរស់នៅក្នុងសង្គមប្រកបដោយគុណធម៌។

មុនពេលចាប់ផ្ដើមការសិក្សាផ្លូវការ ក្មេងៗត្រូវរៀនអំពីចិត្ដវិចារ ការសហការគ្នា ការគោរព និងការទទួលខុសត្រូវសង្គម។ ក្នុងរយៈពេលបីឆ្នាំដំបូង គឺមិនមានការចាត់ថ្នាក់ ឬពិន្ទុទេ ការសិក្សាផ្អែកលើបទពិសោធន៍។ សិស្សជួយសម្អាតបន្ទប់សិក្សា បម្រើអាហារថ្ងៃត្រង់ និងហាត់ពត់ប្រឹងប្រែងហ្វឹកហាត់ខ្លួនជារៀងរាល់ថ្ងៃ ដោយពួកគេរៀនដោះស្រាយជម្លោះ បង្ហាញភាពជាអ្នកមានមេត្តាករុណា និងធ្វើការជាក្រុម។

តាមជំនឿគឺថា មនុស្សល្អនឹងក្លាយជានិស្សិតល្អ។ ពេលដែលការសិក្សាផ្លូវការចាប់ផ្ដើមប្រហែលអាយុ ៩ ឬ ១០ ឆ្នាំ ក្មេងៗក៏មានមូលដ្ឋានគ្រឹះគុណធម៌រឹងមាំ និងមានអារម្មណ៍ជាអ្នករស់នៅសហគមន៍ដ៏ល្អរួចទៅហើយ។ ការអប់រំពិតប្រាកដ មិនមែនមានតែបញ្ញាទេ ប៉ុន្តែមានគុណធម៌ផងដែរ៕