ល្ងាចថ្ងៃអាទិត្យនេះ ធនាគារ វីង រៀបចំការសម្តែងសិល្បៈបុរាណ និងសម័យនៅផ្លូវថ្មើរជើងចតុមុខ

12-10-2025 17:23

(ភ្នំពេញ)៖ សម្រាប់បងប្អូនដែលទៅកម្សាន្តនៅផ្លូវថ្មើរជើងចតុមុខនាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ នឹងបានទស្សនានូវការសម្តែងសិល្បៈបុរាណ និងសម័យពីក្រុមសិល្បករល្បីៗជាច្រើនរូប ក៏ដូចជាការលេងហ្គេមយករង្វាន់ផងដែរ។

កម្មវិធីនេះរួមមាន ការសម្តែងសិល្បៈចាប៉ីដងវែង របាំក្ងោក ល្ខោនយីកេ និងត្លុកជាដើម ក្រៅពីនេះក៏មានការចូលរួមពីសម្តែងពីក្រុម The Weakend និង Chen ក៏ដូចជាការចូលរួមពីតារាហ្វេសប៊ុកល្បីៗជាច្រើនរូបផងដែរ។
ហ្គេមសប្បាយៗជាច្រើនត្រូវបានរៀបចំឡើងសម្រាប់មហាជនដែលទៅទស្សនាផ្ទាល់នៅហ្នឹងកន្លែង ទាំងនៅលើឆាកសម្តែង និងនៅបរិវេណកម្មវិធីផ្ទាល់ ដោយមានការផ្តល់នូវរង្វាន់ដ៏ច្រើនផងដែរ។

លោកអ្នកអាចទស្សនានូវទស្សនីយភាពទាំងនេះដោយផ្ទាល់នៅផ្លូវថ្មើរជើងចតុមុខ តាំងពីព្រលប់រហូតដល់ម៉ោង ១០យប់ ៕