ខ្មែរ ប៊ែវើរីជីស សហការឧបត្ថម្ភ ផលិតកម្ម KlapYaHandz ដើម្បីអភិរក្ស និងលើកស្ទួយវប្បធម៌ សិល្បៈ តន្ត្រីខ្មែរ តាមរយៈការបញ្ចេញអាល់ប៊ុម NEOROOTS ក្រោមប្រធានបទ «វប្បធម៌ខ្មែររស់ព្រោះកម្ពុជា»
13-10-2025 11:20
(ភ្នំពេញ)៖ ជាចំណែកមួយក្នុងការគាំទ្រ និងពង្រឹងវិស័យសិល្បៈ តន្រ្តីដែលជាភាសាសកលសម្រាប់ផ្សព្វផ្សាយវប្បធម៌ អត្តសញ្ញាណខ្មែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសហការជាមួយ KlapYaHandz ឧបត្ថម្ភដល់ការដាក់សម្ពោធអាល់ប៊ុម NEOROOTS ដែលរៀបចំដោយផលិតកម្ម KlapYaHandz ជាមួយអង្គការសិល្បៈខ្មែរអមតៈ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។ កម្មវិធីនេះមានគោលបំណងលើកស្ទួយ និងអភិរក្សវប្បធម៌ខ្មែរតាមរយៈការស្តែងចេញឱ្យឃើញតាមរយ:ការរួមបញ្ចូលគ្នារវាងសិល្បៈតន្រ្តីបុរាណ និងតន្ត្រីសម័យទំនើប។

ជាមួយនឹងគោលបំណងលើកស្ទួយ និងថែរក្សាវប្បធម៌ខ្មែរ តាមរយៈសិល្បៈនិងតន្ត្រីសម័យថ្មី ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រការបញ្ចេញអាល់ប៊ុមចម្រៀង ដែលរួមបញ្ចូលគ្នារវាងតន្ត្រីបុរាណ និងសម័យទំនើប ដើម្បីបង្កើតរស់ជាតិថ្មីនៃតន្ត្រីខ្មែរ និងបង្ហាញអត្តសញ្ញាណវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិ។
តាមសុន្ទរកថារបស់លោកអគ្គនាយកបន្តវេន អ៉ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស យល់ថា ការគាំទ្រ «NEOROOTS » គឺជាផ្នែកមួយនៃការប្តេជ្ញារបស់ក្រុមហ៊ុនក្នុងការលើកស្ទួយវិស័យសិល្បៈនិងតន្ត្រីខ្មែរ ព្រមទាំងជួយបង្កើនសក្តានុពលឱ្យកាន់តែរីកចម្រើនដល់អន្តរជាតិថែមទៀត។ លោកបានបន្តទៀតថា ខ្មែរ ប៊ែវើរីជីសតែងតែឈរពីក្រោយជួយជ្រោមជ្រែង សិល្បៈ វប្បធម៌ តន្ត្រីខ្មែរតាមរយៈការឧបត្ថម្ភជាមួយនឹងផលិតផលដែលមានស្តង់ដារគុណភាពខ្ពស់ក្នុងកម្មវិធីប្រឡងបញ្ចេញសម្ថភាពផ្នែកសិល្ប: ជាពិសេសទឹកពិសាកម្ពុជាសម្រាប់កម្មវិធីការបញ្ចេញអាល់ប៊ុម NEOROOTS នេះផ្ទាល់។
លោក សុខ វិសាល ស្ថាបនិកផលិតកម្ម KlapYaHandz បានបង្ហាញថាអាល់ប៊ុម NEOROOTS មិនត្រឹមតែជាការបង្ហាញស្នាដៃតន្ត្រីទេ ប៉ុន្តែជាវេទិកាមួយសម្រាប់ឱ្យយុវជនថ្មីបានឃើញបានយល់ពីអត្តសញ្ញាណវប្បធម៌ សិល្ប: តន្ត្រីបុរាណខ្មែរ តាមរយៈតន្ត្រីបែបថ្មី។ ហើយលោកបានបន្តទៀតថា ការគាំទ្រពី ខ្មែរ ប៊ែវើរីជីស គឺជាផ្នែកសំខាន់មួយដែលធ្វើឲ្យអាល់ប៊ុមនេះកាន់តែល្បីល្បាញបន្ថែមទៀត។
NEOROOTS នឹងបន្តផ្តល់បទចម្រៀង និងវេទិកាសិល្បៈថ្មីៗ ដើម្បីបង្ហាញសមត្ថភាព និងភាពច្នៃប្រឌិតរបស់សិល្ប:ករខ្មែរ ជាពិសេសក្នុងការបង្ហាញថា តន្ត្រីបុរាណខ្មែរអាចរស់នៅក្នុងសម័យអភិវឌ្ឍបានយ៉ាងរស់រវើក ដោយមានការចូលរួមពីសិល្ប:ករមានស្នាដៃច្នៃប្រឌិតថ្មីៗជាច្រើន។ NEOROOTS ត្រូវបានរំពឹងថានឹងក្លាយជាអាល់ប៊ុមចម្រៀងសំខាន់មួយ ដែលនាំឲ្យពិភពតន្ត្រីខ្មែររីកចម្រើនបន្ថែមទៀត ហើយបន្តបញ្ចេញសម្លេងវប្បធម៌ខ្មែរឱ្យក្លាយជាមោទកភាពរបស់ប្រជាជនកម្ពុជា។ ទាំងអស់នេះអាចដំណើរការទៅបាន ដោយមានការឧបត្ថម្ភជ្រោមជ្រែងពីក្រោយរបស់ ខ្មែរ ប៊ែវើរីជីស៕
*«វប្បធម៌ខ្មែររស់ព្រោះកម្ពុជា – Hydrate the Culture.»
*«កម្ពុជាកូឡា បន្ថែមរស់ជាតិសម្លេងថ្មី លើកកម្ពស់តន្រ្តីខ្មែរ! »