តំបន់ ៦០ម៉ែត្រប្រែមុខមាត់លឿន ទិញផ្ទះនៅ ៤គម្រោងនេះ ដឹងតែឆាប់ចំណេញ

13-10-2025 11:24

(ភ្នំពេញ)៖ យើងបានដឹងហើយថាមហាវិថីសម្ដេចតេជោ ហ៊ុន សែន ឬ ផ្លូវ ៦០ម៉ែត្រ នេះ ជាខ្សែផ្លូវដ៏សំខាន់មួយក្នុងការតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ ដែលមានចរាចរណ៍មមារញឹកយ៉ាងខ្លាំង ចាប់តាំងពីបើកដំណើរព្រលានយន្តហោះថ្មីនេះមក។ ក្នុងពេលបច្ចុប្បន្ននេះ នៅតាមបណ្ដាយផ្លូវ ៦០ម៉ែត្រ ចាប់ផ្ដើមមានជីវកម្មជាច្រើនកំពុងតែចាប់ផ្ដើមរីកយ៉ាងលឿន ធ្វើឱ្យតំបន់នោះក្លាយជាតំបន់ពាណិជ្ជកម្មថ្មីមួយទៀតដ៏ធំរបស់រាជធានីភ្នំពេញ ដោយពុំអាចប្រកែកបាន។

ដោយសារតែសន្ទុះនៃការអភិវឌ្ឍយ៉ាងលឿននេះហើយ ទើបធ្វើឱ្យអ្នកដែលមានចិត្តចង់វិនិយោគលើគេហដ្ឋានក្នុងតំបន់នេះកាន់តែច្រើនឡើងៗ សម្រាប់អ្នកដែលបានទីញគេហដ្ឋានបានមុន និងទទួលបានការចំណេនមុន និងកាន់តែច្រើន។

បើសិនជាអ្នកកំពុងស្វែងរកផ្ទះអាជីវកម្ម ហើយអាចរស់នៅជាមួយនឹងបរិយាកាសបៃតងស្អាតកណ្ដាលទីក្រុងភ្នំពេញទៀតនោះ សូមមកមើលផ្ទះអាជីវកម្មនៅគម្រោងទាំង៤ ក្នុងតំបន់ ៦០ម៉ែត្រ របស់បុរី ប៉េង ហួត ដែលមានតម្លៃល្អ និងមានការអភិវឌ្ឍលឿនមិនគួរឱ្យជឿ។

ក្នុងចំណោមអាជីវកម្មថ្មីៗ ដែលកំពុងប្រជែងគ្នាបើកដំណើរការនោះ ក៏មានក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយក្នុងប្រទេសកម្ពុជា គឺ បុរី ប៉េង ហួត បានធ្វើការបោះទុនវិនិយោគក្នុងតំបន់នោះ រហូតដល់ទៅ ៤គម្រោងធំៗ ដូចជា៖ គម្រោង ដឹស្ដា ដាយមិន គម្រោង ភូមិមរកត គម្រោង ដឹស្ដា ណែតធឺរ៉ល និង គម្រោង ដឹស្ដា មេរាហ្កាដិន។

ក្នុងគម្រោងទាំង ៤នេះ មានអតិថិជនចាប់អារម្មណ៍ និងទិញផ្ទះអាជីវកម្មច្រើនជាងគេ ដែលធ្វើឱ្យក្រុមហ៊ុនបានពង្រីកបន្ថែមនូវប្រភេទផ្ទះអាជីវកម្មនេះបន្តបន្ទាប់ដើម្បីបំពេញតាមតម្រូវការអតិថិជន។ នេះមកពីអតិថិជនមានជំនឿចិត្តទៅលើទីផ្សារអចលនទ្រព្យក្នុងតំបន់នេះ នឹងមានការកើនឡើងជាលំដាប់ និងឆាប់រហ័សមិនគួរឱ្យជឿ។

សូមកុំឱ្យកាសដ៏ល្អនេះកន្លងផុតទៅ សូមទំនាក់ទំនងដើម្បីទទួលបានព័ត៌មានបន្ថែមតាមលេខទូរសព្ទ 016/017 59 6789 ឬមកកាន់ទីតាំងការិយាល័យលក់ផ្ទះរបស់បុរី ប៉េង ហួត ទាំង៤ ដែលនៅជិតលោកអ្នកបំផុត៕