ប្រទេសស្វីស ប្រែក្លាយផ្លូវរថភ្លើងទៅជារោងចក្រផលិតថាមពលស្អាត

13-10-2025 11:26

(បរទេស)៖ ប្រទេសស្វីស កំពុងដើរតួនាទីសំខាន់មួយផ្នែកបរិស្ថាន ដោយមានវិធីសាស្ត្រថ្មីសម្រាប់ផលិតថាមពលស្អាត ពោលផ្លាស់ប្តូរបណ្តាញផ្លូវរថភ្លើងរបស់ខ្លួនឱ្យក្លាយជាបរិក្ខារផលិតថាមពលព្រះអាទិត្យ។

ផ្លូវរថភ្លើងក្នុងប្រទែសស្វីស គឺបានដាក់បន្ទះសូឡារប្រកបយុទ្ធសាស្ត្រនៅចន្លោះរវាងខ្សែរថភ្លើង។ បានន័យថាប្រទេសនេះ កំពុងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់យ៉ាងឆ្លាតវៃ ដើម្បីផលិតអគ្គិសនីដោយមិនរំខានដល់សេវាកម្មដឹកជញ្ជូននោះទេ។

យុទ្ធសាស្ត្រនេះមានគោលបំណងពីរ គឺមិនត្រឹមតែជួយកាត់បន្ថយការបំពុលកាបូនរបស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគំរូដ៏ច្នៃប្រឌិតសម្រាប់ការរួមបញ្ចូលថាមពលដែលអាចត្រូវគេយកទៅអនុវត្តនៅទូទាំងពិភពលោកផងដែរ និងបង្ហាញឱ្យឃើញថា ការរចនាដែលឆ្លាតវៃអាចធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រចាំថ្ងៃមានប្រសិទ្ធភាព និងជាអ្នកជួយការពារបរិស្ថានបានផងដែរ។