Flanigan Group International នឹងរៀបចំកម្មវិធីប្រឹក្សាយោបល់ផ្ទាល់សម្រាប់សហគ្រិននៅកម្ពុជា ពីការវិនិយោគក្នុងវិស័យអចលនទ្រព្យ និងកម្មវិធីអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិក
13-10-2025 14:10
(ភ្នំពេញ)៖ ក្រុមហ៊ុន Flanigan Group International នឹងរៀបចំកម្មវិធីប្រឹក្សាយោបល់ផ្ទាល់ (1 to 1 private Consultation) សម្រាប់សហគ្រិននៅប្រទេសកម្ពុជា ដែលមានចំណាប់អារម្មណ៍ចង់ស្វែងយល់អំពីការវិនិយោគក្នុងវិស័យអចលនទ្រព្យ និងកម្មវិធីអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិក។ កម្មវិធីនេះនឹងមានការចូលរួមពីអ្នកជំនាញផ្នែកអន្តោប្រវេសន៍ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យមកពីសហរដ្ឋអាមេរិក ដើម្បីផ្តល់ព័ត៌មាន និងការប្រឹក្សាដល់សហគ្រិនជាផ្ទាល់។

អ្វីដែលលោកអ្នកនឹងទទួលបាន៖ ស្វែងយល់អំពីឱកាសវិនិយោគតាមកម្មវិធី Green Card Investment, ទទួលបានការប្រឹក្សាផ្ទាល់ពីអ្នកជំនាញមកពីសហរដ្ឋអាមេរិក, សិក្សាព័ត៌មានអំពីការវិនិយោគផ្ទាល់ទៅលើអចលនទ្រព្យនៅសហរដ្ឋអាមេរិក កាលបរិច្ឆេទ និងទីកន្លែង៖ រាជធានីភ្នំពេញ៖ ថ្ងៃទី ១៦ ដល់ ១៩ តុលា ២០២៥ នៅសណ្ឋាគារ Rosewood Phnom Penh និងខេត្តសៀមរាប៖ ថ្ងៃទី២០ និង ២១ តុលា ២០២៥
សហគ្រិនអាចធ្វើការកក់ពេលវេលា ជួបផ្ទាល់ជាមួយអ្នកជំនាញ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យមកពីសហរដ្ឋអាមេរិក តាមរយៈលេខទូរស័ព្ទ 015 89 7272 (Telegram) ៕