ហាងមាសពេជ្រ «ហេង ហេង» នៅតែ​បន្តឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារ ​បើទោះបីជាសេដ្ឋកិច្ចស្ថិតភាពមិនល្អ​ប្រសើរ​ ​និងធានាទិញចូលវិញមិនឲ្យភ្ញៀវពិបាកឡើយ

13-10-2025 17:12

(ភ្នំពេញ)៖ ហាងមាសពេជ្រ «ហេង ហេង» ដែលមានទីតាំងស្ថិតនៅផ្សារធំថ្មី​ នៅតែមានដំណើរការល្អ​ ​និងបន្តឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារ ​​ដោយបើកទទួលស្វាគមន៍​អតិថិជនជារៀងរាល់ថ្ងៃ​ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចស្ថិតក្នុងភាពមិនល្អ​ប្រសើរ​​ និងធានាទិញចូលវិញមិនឲ្យភ្ញៀវពិបាកនោះទេ។

​ម្ចាស់ហាង មាសពេជ្រ ហេង ហេង បានកត់សម្គាល់ថា ​ខណៈដែលស្ថានភាពសេដ្ឋកិច្ច ស្ថិតភាពមិនល្អ​ប្រសើរ​ បានធ្វើតម្លៃមាសកើនឡើងជាបន្តបន្ទាប់​ ​ដែលប្រាកដណាស់គឺមានអ្នកយកមាសមកលក់ច្រើនជាងអ្នកទិញ ហើយក្នុងករណីនេះ បានធ្វើឱ្យហាងមាសពេជ្រមួយចំនួនជួបបញ្ហា។ តែយ៉ាងនេះក្តី ហាងមាសពេជ្រ «ហេង ហេង» នៅតែមានដំណើរការល្អទិញលក់ មាស ពេជ្រប្រចាំថ្ងៃ។ ប្រសិនបើអតិថិជន ទិញហើយមានបំណងលក់វិញ ហាងមាសពេជ្រ «ហេង ហេង» នឹងទទួលទិញយកវិញទាំងអស់​ ​ដែលអតិថិជន មិនមានការបារម្ភថា ទិញហើយលក់មិនចេញនោះទេ។

បើតាម​ ម្ចាស់ហាង មាសពេជ្រ ហេង ហេង អ្វីដែលធ្វើឱ្យហាងមាសពេជ្រ ហេង ហេង នៅតែបន្តទទួលបានការគាំទ្រពីអតិថិជន ទាំងចាស់ និងថ្មី ដោយសារហាងមាសពេជ្រ ហេង ហេងលក់ផ្តោតទៅលើគុណភាពជា​ចម្បងដោយ មាសសុទ្ធបាន​នាំចូលពីប្រទេសស្វីស ជាប្រទេសដែលគេចាត់ទុកថា មានមាសល្អជាងគេលើពិភពលោក ខណៈពេជ្រត្រូវបាន​នាំយកមកពីអណ្តូងរ៉ែប៊ែលស៊ិច និងកែច្នៃនៅសហរដ្ឋអាមេរិក។ លើសពីនេះទៀត ហាងមាសពេជ្រ ហេង ហេង យកចិត្តទុកដាក់ខ្លាំងទៅលើការកែច្នៃម៉ូតថ្មីៗ ​ដើម្បីនាំមកជូនអតិថិជននូវម៉ូត​ស្អាតទាន់សម័យ ដែលច្នៃឡើងដោយកូនខ្មែរ សម្រាប់បំពេញតម្រូវការអតិថិជនគ្រប់វ័យ មិនឱ្យខកបំណងឡើយ។

​មានវត្តមានជាង១០ឆ្នាំនៅលើទីផ្សារ ហាងមាសពេជ្រ «ហេង ហេង» មានលក់មាស ពេជ្រ ប្លាទីន និងធ្វើបន្ដោងរូបថត ដែលសុទ្ធសឹងតែជារបស់ល្អ ​មានគុណភាព នាំចូលពីប្រទេសក្រៅ និងក្នុងស្រុក ព្រមទាំង​មានតម្លៃ​សមរម្យ​។ ​ រាល់អតិថិជនដែលបានជាវ ​គ្រឿងអលង្ការ ពីហាងមាសពេជ្រ «ហេង ហេង» និងធានាទិញចូលវិញមិនឲ្យភ្ញៀវពិបាកនោះទេ​ ពោលគឺហាងនេះផ្តោតជាសំខាន់ ទៅលើ«ការទិញស្រួល លក់ស្រួល»។

ហាងមាសពេជ្រ «ហេង ហេង» មានទីតាំងផ្ទះលេខ៩៨Eo ផ្លូវលេខ១៣៦ ខាងត្បូងផ្សារធំថ្មី រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងទៅលេខទូរស័ព្ទ ០៧៨ ៨៣ ៣៨ ៨៨, ០១៥ ៣៣ ៧៧ ៨៩ ឬក៏ចូលក្នុង Page Facebook ឈ្មោះ Heng Heng Jewelry។ «គិតដល់មាសពេជ្រ គិតដល់ហេងហេង»៕