សាលាបញ្ញាសាស្ត្រអន្តរជាតិសែនសុខ រៀបចំដឹកនាំសិស្សសមាទាននិច្ចសីល (សីលប្រាំ) និងធ្វើសមាធិ ដើម្បីពង្រឹងសុខភាពផ្លូវកាយ និងផ្លូវចិត្ត

14-10-2025 11:22

(ភ្នំពេញ)៖ សាលាបញ្ញាសាស្ត្រអន្តរជាតិសែនសុខ បានរៀបចំដឹកនាំសិស្សសមាទាននិច្ចសីល (សីលប្រាំ) និងធ្វើសមាធិពេលថ្ងៃត្រង់ ចាប់ពីម៉ោង១២៖១០នាទី ដល់ម៉ោង១៣៖០០រសៀល ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍។

កម្មវិធីនេះ រៀបចំដោយកម្មវិធីបណ្តុះគុណធម៌ និងមគ្គុទ្ទេសក៍ ក្នុងគោលបំណងដើម្បី៖
* សិក្សាមូលដ្ឋានគ្រឹះនៃការអប់រំបែបព្រះពុទ្ធសាសនា
* អនុវត្តមូលដ្ឋានគ្រឹះនៃការធ្វើសមាធិ
* ពង្រឹងសុខភាពផ្លូវកាយ តាមរយៈអង្គុយ ការដើរជាដើម
* ពង្រឹងសុខភាពផ្លូវចិត្ត គុណធម៌ សីលធម៌ និងភាពប្រាកដប្រជា
* ពង្រឹងសុខភាពផ្លូវសតិស្មារតី ចេះសម្រេចចិត្ត ទង្វើល្អដែលចេញពីចិត្តល្អ
ថ្នាក់សមាធិនេះ រួមមានការសិក្សាពីទម្រង់អង្គុយសមាធិ និងបច្ចេកទេសតាមដានដង្ហើមចេញ និងដង្ហើមចូល។

ក្នុងនោះផងដែរ មេរៀនត្រូវបានជ្រើសរើសខ្លឹមសារអប់រំសំខាន់ៗរបស់ព្រះពុទ្ធ ដែលជួយគាំទ្រដល់ការអនុវត្តសមាធិ ដោយយកចំណេះដឹងពីទស្សនវិជ្ជាព្រះពុទ្ធសាសនា ដើម្បីទទួលបានទស្សនៈថ្មីៗអំពីការយល់ដឹងពីចិត្ត ការធ្វើការជាមួយគំនិត និងអារម្មណ៍ ហើយស្វែងយល់អំពីទំនាក់ទំនងរវាងរាងកាយ និងចិត្ត។

សីលប្រាំ (និច្ចសីល) គឺគោលសំខាន់ដែលយើងត្រូវបញ្ជៀបទៅកាន់សិស្សានុសិស្សរបស់យើង។ បន្ថែមពីនេះទៀត សិស្សនឹងបានសិក្សាអំពីសេចក្តីចម្រើននៃការរស់នៅ (មង្គលសូត្រ) និងភាពអន្តរាយនៃជីវិតរស់នៅ (បរភវសូត្រ) កម្មវិធីនេះក៏រួមបញ្ចូលនូវរឿង ជាតក ផងដែរ ដើម្បីឱ្យសិស្សអាចឆ្លុះបញ្ចាំង និងរៀនពីគន្លឹះធម៌ក្នុងរឿងទាំងនោះ។ ជារៀងរាល់ថ្ងៃប្រហែលជា ៤០នាទីក្រោយពីជួបជុំគ្នាក្នុងថ្នាក់ហើយ កម្មវិធីនមស្ការ សមាទាននិច្ចសីល រៀនសូត្រធម៌ និងសមាធិ។

ក្រោយពេលចប់សមាធិ យើងមានរយៈ១០នាទីទៀត ដើម្បីបង្ហាញពីអារម្មណ៍ដែលទទួលបានពីការធ្វើសមាធិ និងផ្សាយមេត្តាធម៌ទៅកាន់ខ្លួនឯង គ្រួសារ មិត្រភក្តិ និងសព្វសត្វទាំងអស់ក្នុងលោក។
គុណប្រយោជន៍នៃសមាធិ
អដ្ឋកថា អដ្ឋសាលិនី ចិត្តុប្បាទកណ្ឌ ភាគ១, វិសុទ្ធិមគ្គភាគ២ (Vipassa) បានបញ្ជាក់ថា៖ ការធ្វើសមាធិមានគុណប្រយោជន៍ ១០យ៉ាងដូចតទៅ៖
១៖ សមាធិជួយឱ្យយើងជាមនុស្សដែលមានសន្តានចិត្តល្អ មានភាពព្យាយាមមុតមាំ
២៖ សមាធិជួយឱ្យយើងមានកាយ វាចា ប្រព្រឹត្តល្អមាំទាំ
៣៖ សមាធិជួយឱ្យយើងមានអារម្មណ៍មូលល្អ ចិត្តមិនរវើរវាយ
៤៖ សមាធិ ជួយឱ្យយើងមានស្មារតីនឹងល្អ មិនវង្វេងភ្លេចភ្លាំង
៥៖ ការងារទាំងឡាយសម្រេចបានដោយ សមាធិ
៦៖ សមាធិ ជាប្រធាននៃកុសលធម៌ (អំពើល្អ) ទាំងពួង
៧៖ ការរស់នៅក្នុងបច្ចុប្បន្នមានសេចក្តីសុខស្ងប់ មិនកង្វល់ក្នុងចិត្ត
៨៖ សមាធិ ជាបទដ្ឋាន (ហេតុនាំឱ្យកើត) វិបស្សនា
៩៖ សមាធិ ជួយឱ្យបានទៅកើតសុគតិភព ឋានសួគ៌ទេវលោក ព្រហ្មលោក
១០៖ សមាធិ ជួយឱ្យបានសម្រេចគុណធម៌ជាន់ខ្ពស់ មានឈានសមាបត្តិ អភិញ្ញា ព្រះអរហន្ត ព្រះបច្ចេកពុទ្ធ និងព្រះសម្មាសម្ពុទ្ធ។

ឧត្តមប្រយោជន៍ដែលទទួលបានពីការសិក្សា នៅសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងហ្គ្រេនភ្នំពេញ
១៖ កម្មវិធីសិក្សាមាន ៣ ភាសា (ខ្មែរ–អង់គ្លេស–ចិន)
២៖ កម្មវិធីសិក្សាជាតិទំនើបបែបសតវត្សរ៍ទី២១ បង្រៀនដោយគ្រូមានបទពិសោធន៍ច្រើនឆ្នាំ
៣៖ កម្មវិធីអនុវត្តជាក់ស្តែង (មុខវិជ្ជាវិទ្យាសាស្ត្រ) តាមរយៈបន្ទប់ពិសោធន៍មានសម្ភារៈសំបូរបែប
៤៖ កម្មវីធីសិក្សាអន្តរជាតិស្តង់ដារ Cambridge UK (English) និង YCT, HSK and HSKK (Chinese)
៥៖ កម្មវិធីសិក្សាបច្ចេកវិទ្យា និងឌីជីថល
៦៖ កម្មវិធីបណ្តុះគុណធម៌ និងមគ្គុទ្ទេសក៏ (ការពង្រឹងវិន័យ សីលធម៌ គុណធម៌ គឺជាយន្តការគ្រឹះដែលត្រូវបានផ្តោតការយកចិត្តទុកដាក់ខ្ពស់)
៧៖ កម្មវិធីសិល្បៈ និងកីឡា
៨៖ កម្មវិធីសមាធិ (អប់រំចិត្ត អភិវឌ្ឍន៍ផ្នែកអារម្មណ៍ និងសតិបញ្ញាស្មារតី)
៩៖ កម្មវិធីតម្រង់ទិសសិស្ស និងប្រឹក្សាយោបល់
៩៖ កម្មវិធី Survival Skill and Life Skill
១១៖ កម្មវិធីប្រកួតប្រជែងសមត្ថភាពសិស្សទាំងក្នុងសាលា កម្រិតជាតិ និងអន្តរជាតិ
១២៖ កម្មវិធីទស្សនកិច្ចសិក្សាក្នុងស្រុក និងក្រៅស្រុក
១៣៖ កម្មវិធីសិក្សាភាសាអង់គ្លេសពេញម៉ោង និងក្រៅម៉ោង ស្តង់ដារអន្តរជាតិ Cambridge UK និងកម្មវិធីប្រឡងតេស្តស្តង់ដារអន្តរជាតិ នៃចក្រភពអង់គ្លេស
១៤៖ កម្មវិធីសិក្សាភាសាចិនពេញម៉ោង និងក្រៅម៉ោង ស្តង់ដារអន្តរជាតិ YCT, HSK and HSKK និងកម្មវិធីប្រឡងតេស្តស្តង់ដារអន្តរជាតិចិន។

ទទួលចុះឈ្មោះសិស្សថ្មី ចូលរៀនជារៀងរាល់ថ្ងៃ!
សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និង ហ្គ្រេនភ្នំពេញនៅតែបន្តទទួល ការចុះឈ្មោះសិស្សថ្មី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដូចនេះ សូមមាតាបិតាប្រញាប់ចុះឈ្មោះឱ្យទាន់ពេល ដើម្បីឱ្យកូនៗទទួលបានឱកាសចូលរៀនក្នុងបរិយាកាសសិក្សាដ៏មានគុណភាព។

ឱកាសទទួលបានអាហារូបករណ៍
សាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាសែនសុខ និងហ្គ្រេនភ្នំពេញ ផ្ដល់អាហារូបករណ៍ពិសេសជូនសិស្សថ្មី គ្រប់រូប ដោយគ្រាន់តែធ្វើតេស្ត និងចុះឈ្មោះចូលរៀន នឹងទទួលបានអាហារូបករណ៍ភ្លាម។

វគ្គសិក្សាថ្មីសម្រាប់កម្មវិធីភាសាអង់គ្លេស-ចិនទូទៅពេញម៉ោង និងក្រៅម៉ោងគ្រប់កម្រិត ទទួលធ្វើតេស្ត និង ចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ...
ព័ត៌មានបន្ថែមសូមទំនាក់ទំនង សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងសាខាហ្គ្រេនភ្នំពេញ តាមទូរស័ព្ទលេខៈ
សាខាសែនសុខ៖ 077 959 222 / 023 9999 36 / 023 9999 87
សាខាហ្គ្រេនភ្នំពេញ៖ 016 888 319 / 077 888 319 / 068 888 319៕