Messi នឹងត្រូវប្រឈមមុខជាមួយ Yamal លើកដំបូងនាចុងខែមីនា ពីការប្រជែងពាន Finalissima 2026

14-10-2025 11:41

(បរទេស)៖ ប្រធានក្រុមអាហ្សង់ទីន Lionel Messi នឹងត្រូវពើបប្រទះជាមួយខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal ដើម្បីប្រជែងយកពាន Finalissima 2026។ នេះបើយោងតាមការចេញផ្សាយដោយ operanews។

ជំនួបធំរវាងអាហ្សង់ទីន ម្ចាស់ជើងឯក World Cup 2022 និងម្ចាស់ជើងឯកអឺរ៉ុប UEFA Euro 2024 អេស្ប៉ាញ ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ អាចនៅទីតាំងអាហ្សង់ទីនឈ្នះជើងឯកពិភពលោកតែម្តង។

វាជាលើកទី២ ផងដែរសម្រាប់កម្មវិធី Finalissima ដែលត្រូវបានរៀបចំឡើងលើកដំបូងកាលឆ្នាំ២០២២ នាអំឡុងខែមិថុនា នៅពេលអាហ្សង់ទីន ម្ចាស់ជើងឯក Copa America 2021 យកឈ្នះអ៉ីតាលី ម្ចាស់ជើងឯក Euro 2020។

នេះក៏ជាប្រវត្តិសាស្រ្តផងដែរ នៅពេលអតីតម្ចាស់អាវលេខ១០ និងបច្ចុប្បន្នរបស់ក្លឹប FC Barcelona ប៉ះគ្នានៅលើទីលានជាលើកដំបូង៕