BYD Seal 5 និង BYD M9 ប្រកាសដាក់លក់ជាផ្លូវការ ក្នុងទីផ្សារប្រទេសកម្ពុជា !

14-10-2025 12:54

(ភ្នំពេញ)៖ រថយន្ត BYD Seal 5 Super Hybrid និង BYD M9 បានមកដល់កម្ពុជាជាផ្លូវការហើយ។ ព្រឹត្តិការណ៍សម្ពោធនេះ មិនត្រឹមតែជាពិធីបង្ហាញផលិតផលថ្មីប៉ុណ្ណោះទេ តែជាចំណុចសំខាន់មួយទៀត នៅក្នុងដំណើរការអភិវឌ្ឍន៍យានយន្តថាមពលថ្មី របស់ក្រុមហ៊ុន BYD នៅកម្ពុជា។

ក្នុងចំណោមម៉ូដែលថ្មីទាំងពីរ, រថយន្ត BYD Seal 5 Super Hybrid ប្រាកដជាទាក់ទាញចំណាប់អារម្មណ៍ជាងគេ។ តំលៃផ្លូវការទទួលបានការឧបត្ថម្ភ៖ ១៩,៩០០ដុល្លារ វាត្រូវបានបំពាក់ ដោយបច្ចេកវិទ្យា Super Hybrid របស់ BYD ដែលបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងសាំង និងអគ្គិសនី។

គ្រាន់តែចាក់សាំងពេញ និងសាកថ្មពេញម្ដង វាអាចបើកបរបាន លើសពី២,០០០គីឡូម៉ែត្រ ដោយរួមបញ្ចូលគ្នានូវប្រសិទ្ធភាពសន្សំសំចៃ ប្រសិទ្ធភាពនៃដំណើរការ និងបទពិសោធន៍ បើកបរប្រកបដោយផាសុកភាព។

សម្រាប់ទីផ្សារកម្ពុជា ដែលភាគច្រើន នៅតែប្រើប្រាស់រថយន្តប្រើប្រាស់ប្រេងឥន្ធនៈ, ការមកដល់របស់ Seal 5 Super Hybrid មានអត្ថន័យយ៉ាងជ្រាលជ្រៅ។ វាធ្វើឱ្យយានយន្តថាមពលថ្មី លែងជាជម្រើសសម្រាប់តែមនុស្សមួយចំនួនតូចទៀតហើយ តែបានក្លាយជាជម្រើស ដែលអាចសម្រេចបាន សម្រាប់គ្រួសារកាន់តែច្រើន។

ការបង្ហាញខ្លួនរបស់វា ក៏ធ្វើឲ្យការសន្សំសំចៃថាមពល និងការការពារបរិស្ថាន ពីពាក្យស្លោកក្លាយជាការពិត ក៏ដូចជាធ្វើឲ្យការធ្វើដំណើរបៃតង ក្លាយជាទម្រង់ជីវិតប្រចាំថ្ងៃ។

BYD ប្រើប្រាស់ការច្នៃប្រឌិតបច្ចេកវិទ្យាជាក់ស្ដែង ដើម្បីធ្វើឲ្យគ្រួសារកម្ពុជាកាន់តែច្រើនទទួលបានអារម្មណ៍ជាលើកដំបូងថា៖ ការធ្វើដំណើរបៃតង គឺមានភាព ងាយស្រួល, ទំនុកចិត្ត និងសន្សំសំចៃ ខ្លាំងណាស់។ បន្ទាប់មកទៀតជាការប្រគល់រថយន្ត Seal 5 Super Hybrid ដល់ម្ចាស់រថយន្តទីមួយ។

លោក យៀក ឆឹងហ៊ុយ (Ye Chenghui) អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន BYD Cambodia Co., Ltd. និងលោក យ៉ាង ឆាវ (Yang Chao) ប្រធានតំណាងអាជីវកម្មរបស់ Harmony BYD Cambodia ធ្វើការប្រគល់កូនសោររថយន្ត និង កាដូអនុស្សាវរីយ៍ ជូនម្ចាស់រថយន្តដំបូង ដែលជាការសម្គាល់ថា រថយន្ត BYD SEAL5 Super Hybrid បានឈានចូលដំណាក់កាល នៃការប្រគល់ជូនអតិថិជនជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ដោយសម្រេចបាននូវបទពិសោធន៍ដ៏ល្អឥតខ្ចោះនៃ «ការដាក់លក់ និងប្រគល់រថយន្ត»។

ការដាក់បង្ហាញ BYD Seal 5 Super Hybrid បង្ហាញថា ការរីកចម្រើននៃរថយន្តថាមពលថ្មីនៅកម្ពុជា បានឈានចូលដល់ដំណាក់កាលថ្មី ក៏ដូចជាធ្វើឲ្យអ្នកប្រើប្រាស់ កាន់តែច្រើនពិតជាយល់ថា «ការជ្រើសរើស BYD គឺស្មើនឹងការជ្រើសរើសអនាគត»។

រថយន្តប្រណិតប្រភេទ MPV ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ទីផ្សារក្រៅប្រទេស ក៏បានបង្ហាញខ្លួនជាមួយ BYD Seal 5 Super Hybrid ដែរគឺ BYD M9 Super Hybrid។ BYD M9 Advanced តម្លៃ៥៨,៨០០, BYD M9 Premium តម្លៃ៦៦,៨០០។

BYD M9 Super Hybrid ផ្ដោតលើបច្ចេកវិទ្យា, សុវត្ថិភាព និងផាសុកភាព ដែលស័ក្តិសមទាំងសម្រាប់គ្រួសារ និងអាជីវកម្ម ដោយនាំមកនូវបទពិសោធន៍ ធ្វើដំណើរប្រណិត ដែលមិនធ្លាប់មានពីមុនមក ដល់អ្នកប្រើប្រាស់កម្រិតខ្ពស់នៅកម្ពុជា។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ រោងចក្រ BYD នៅខេត្តព្រះសីហនុ បានឈានចូលដល់ដំណាក់កាលបញ្ចប់ហើយ។ ហើយត្រៀមនឹងចាប់ផ្តើមដំណើរការផលិតជាផ្លូវការ ក្នុងពេលឆាប់ៗនេះ។

នៅពេលអនាគត, ម៉ូដែលសំខាន់ៗដែល BYD លក់នៅកម្ពុជានឹងត្រូវបានផលិត និងដំឡើងក្នុងស្រុក។ នេះមិនត្រឹមតែមានន័យថា ការផ្គត់ផ្គង់មានប្រសិទ្ធភាព និងការចែកចាយ កាន់តែលឿនប៉ុណ្ណោះទេ ថែមទាំងនឹងបង្កើត ឱកាសការងារ ជាច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចតំបន់។

ការរៀបចំនេះ បង្ហាញយ៉ាងពេញលេញនូវទំនុកចិត្តរយៈពេលវែង របស់ BYD ចំពោះទីផ្សារកម្ពុជា ព្រមទាំងបង្ហាញពីចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងការ «អភិវឌ្ឍន៍មូលដ្ឋាន និងបង្កើតអនាគតឈ្នះ-ឈ្នះ»។

BYD មិនត្រឹមតែនាំយកផលិតផលទំនើបៗមកប៉ុណ្ណោះទេ ថែមទាំងនាំមកនូវ សមត្ថភាពផលិត, ទស្សនៈបច្ចេកវិទ្យា និងខ្សែសង្វាក់ឧស្សាហកម្មបៃតង ចូលមកក្នុងប្រទេសកម្ពុជាទៀតផង។ នៅពេលអនាគត, អ្នកប្រើប្រាស់កម្ពុជានឹងទទួលបាននូវ «យុគសម័យយានយន្តថាមពលថ្មីដែលផលិតនៅក្នុងស្រុក» យ៉ាងពិតប្រាកដ។

ទាក់ទងនឹងការពង្រីកបណ្តាញចែកចាយ, ហាងធំ (Flagship Store) របស់ BYD នៅមហាវិថីសម្តេចតេជោ ហ៊ុន សែន នឹងបើកជាផ្លូវការនៅខែវិច្ឆិកា។ សាខានៅខេត្តសៀមរាប និងខេត្តព្រះសីហនុ ក៏នឹងបើកដំណើរការជាបន្តបន្ទាប់។

នៅពេលនោះ, បណ្តាញលក់និងសេវាកម្ម ក្រោយពេលលក់របស់ BYD នឹងគ្របដណ្ដប់ខេត្តក្រុងសំខាន់ៗរបស់កម្ពុជា ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់ នូវបទពិសោធន៍សេវាកម្ម កាន់តែងាយស្រួល និងមានប្រសិទ្ធភាព។

ចំពោះសេវាកម្មក្រោយពេលលក់, តំបន់រាជធានីភ្នំពេញ គ្រោងនឹងបន្ថែមមជ្ឈមណ្ឌលសេវាកម្ម ក្រោយពេលលក់ចំនួនពីរទៀត ដែលនឹងនាំឲ្យមជ្ឈមណ្ឌលសេវាកម្ម ក្រោយពេលលក់ សរុបនៅភ្នំពេញ កើនដល់៤កន្លែង។ BYD យល់យ៉ាងច្បាស់ថា កម្លាំងរបស់ម៉ាកយីហោ គឺកើតចេញពីការទុកចិត្ត, ហើយការទុកចិត្តគឺកើតចេញពីសេវាកម្មល្អអស់ពីចិត្ត គ្រប់ពេលវេលា។


ចាប់ពីថ្ងៃទី១៣ ខែតុលាតទៅ, ពិព័រណ៍បច្ចេកវិទ្យា BYD នឹងបើកសម្ពោធយ៉ាងអធិកអធម នៅផ្សារទំនើប AEON Mall 2 ក្នុងរាជធានីភ្នំពេញ។ សាធារណជនអាចទទួលបាន បទពិសោធន៍ផ្ទាល់ពីបច្ចេកវិទ្យាឈានមុខគេរបស់ BYD ក្នុងវិស័យ សុវត្ថិភាពថ្ម, បច្ចេកវិទ្យាបើកបរដោយអគ្គិសនី, កាប៊ីនឆ្លាតវៃ និងការបើកបរដោយស្វ័យប្រវត្តិ។

នេះមិនត្រឹមតែជាការបង្ហាញបច្ចេកវិទ្យាប៉ុណ្ណោះទេ តែជាការបញ្ជូនគំនិតមួយ៖ BYD សង្ឃឹមថា នឹងប្រើប្រាស់បច្ចេកវិទ្យា ដើម្បីធ្វើឱ្យមនុស្សកាន់តែច្រើនជឿជាក់ថា - ការច្នៃប្រឌិតបច្ចេកវិទ្យា អាចបំពេញនូវសេចក្តីប្រាថ្នារបស់មនុស្ស ឆ្ពោះទៅកាន់ជីវិតកាន់តែល្អប្រសើរ។

ធ្វើឲ្យបច្ចេកវិទ្យាមានតម្លៃ, ធ្វើឲ្យអនាគតកាន់តែប្រសើរ៖ មិនថា ការច្នៃប្រឌិតផលិតផល, ការសាងសង់រោងចក្រ, ឬការពង្រឹងប្រព័ន្ធសេវាកម្មនោះទេ, BYD តែងតែប្រកាន់ខ្ជាប់ នូវបំណងដើមមួយគឺ «ប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើឲ្យជីវិតកាន់តែប្រសើរ»។

នៅកម្ពុជា, BYD មិនត្រឹមតែជាម៉ាកយីហោរថយន្តប៉ុណ្ណោះទេ តែជាកម្លាំងមួយ ដែលជំរុញការអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព។ ការសម្រេចបានរោងចក្ររថយន្ត ដឹកអ្នកដំណើរនៅខេត្តព្រះសីហនុ របស់ BYD ជានិមិត្តរូបនៃការចាប់ដៃគ្នា រវាង BYD និងកម្ពុជា ដើម្បីបង្កើតអនាគតរួមគ្នា។

BYD មិនត្រឹមតែជា «អ្នកជំរុញ» ការធ្វើដំណើរបៃតងនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជា «អ្នកកសាង» នូវ «ទំនាក់ទំនងភាពជាដៃគូបៃតង» រវាងប្រទេសចិន និងកម្ពុជាផងដែរ។

នៅពេលអនាគត, BYD នឹងបន្តចាប់ដៃជាមួយកម្ពុជា ដើម្បីធ្វើឲ្យកង់រថយន្តបៃតងបើកបរលើគ្រប់ដងផ្លូវ និងធ្វើឲ្យពន្លឺបច្ចេកវិទ្យាបំភ្លឺគ្រប់គ្រួសារ។ ពីព្រោះយើងជឿជាក់យ៉ាងមុតមាំថា៖ អនាគតបៃតង មិនមែនជាសុបិន្តដែលមិនអាចទៅរួចនោះទេ តែជាការពិតដែលកើតចេញពីការចាប់ដៃគ្នា រវាងចិន-កម្ពុជា ដោយដើរទៅមុខមួយជំហានម្តងៗ៕